សម្រាប់អ្នកណាដែលធ្វើការជាមួយ MS.Officeញឹកញាប់ គួរប្រើកម្មវិធីទាំងនេះ ព្រោះថាវាមានតួនាទីសំខាន់ៗ ដែលអាចជួយការងារយើងបានមួយកម្រិត។ ក្រុម PanCambodia បានបង្កើតចង្កោមកម្មវិធីចំនួន ៤ ដែលមានមុខងារផ្សេងៗគ្នាគឺ៖
១-Khmer Spell Checker សម្រាប់ត្រួតពិនិត្យអក្សរខ្មែរ
២ -Khmer Sorting សម្រាប់តម្រៀបអក្សរខ្មែរតាមលំដាប់ អក្ខរក្រម ក ខ គ ឃ ង ប្រើក្នុងExcell
៣ -Khmer Conversion សម្រាប់បម្លែងពុម្ពអក្សរ Limon ទៅជា Unicode
៤-Khmer Line Breaking សម្រាប់បំបែកពាក្យនីមួយៗ ដែលមិនបានចុច Space ចន្លោះមើលមិនឃើញ
ដើម្បីកាន់តែច្បាស់សូមមើលរូបភាពខ្លះៗខាងក្រោម៖
ចំណែកការដំឡើងវិញគឺងាយស្រួលទេ ព្រោះថា កម្មវិធីទាំងបួនខាងលើនេះត្រូវបានក្រុមPanCambodia បង្កើតចេញជា File តែមួយ មានន័យថាលោកអ្នក ពុំចាំបាច់ដំឡើងម្ដងមួយៗនោះទេ ព្រោះមាន File Setup មួយសម្រាប់ដំឡើងម្ដងទាំងអស់។
បន្ទាប់ពីលោកបាន Install ចូលក្នុងកុំព្យូទ័ររួចហើយ នៅតែមិនឃើញមានបង្ហាញនៅលើ Menu Bar នៃ MS.Office នោះលោកអ្នកចាំបាច់ត្រូវEnable PAN Localization Cambodia Add-In សូមមើលការណែនាំដូចតទៅ៖
សម្រាប់អ្នកប្រើប្រាស់ Microsoft Word XPឬ Microsoft Word 2003
សូមចូលទៅក្នុង Help > About Microsoft Office Word >Disabled Items…។ ប្រសិនបើ PAN Add-Ins ត្រូវបាន Disable សូមជ្រើសរើស PAN Localization Package Add-In បន្ទាប់មក click Enable។ លទ្ធផលបង្ហាញដូចរូបខាងក្រោម៖
សម្រាប់អ្នកប្រើប្រាស់ Microsoft Word 2007
សូមចុចលើ Office ប៊ូតុងហើយចុចលើ Word Options បន្ទាប់មកសូមចុចលើប៊ូតុង Add-Insដែលស្ថិតនៅផ្នែកខាងឆ្វេងនៃ Word Options form។ ប្រសិនបើ PAN Add-Ins ត្រូវបាន Disableសូមជ្រើសរើសយក Disabled Items របស់Manage drop down list រួចចុចលើប៊ូតុង Go (។ បន្ទាប់មកជ្រើសយក PAN Localization Package Add-In ហើយចុចលើ Enable លទ្ធផលបង្ហាញដូចរូបខាងក្រោម៖
សូមទាញយកកម្មវិធីខាងលើ នៅទីនេះ
No comments:
Post a Comment