កាហ្វេ មាន ផ្ទុក សារជាតិ ប្រឆាំង អុកស៊ីតកម្ម ប៉ូ តា ស្យូម និង ម៉ាញ៉េ ស្យូម ជួយ ស្រូប យក ស្ករ របស់ កោសិកា |
ជំងឺទឹកនោមផ្អែមកាន់តែមានលក្ខណៈទូទៅក្នុងជីវភាពទាន់សម័យ ។ ប៉ុន្តែជាមួយនឹងវិធានការរក្សារបៀបរបបរស់នៅបានល្អផូរផង់ អ្នកអាចបញ្ចៀសបានទាំងស្រុងការ ប្រឈមមុខជាមួយវា ។
១-គ្រប់គ្រងទម្ងន់
ភាពធាត់ ជាកត្តាមួយក្នុងចំណោមកត្តាគ្រោះថ្នាក់ខ្ពស់បំផុតចំពោះ ជំងឺទឹកនោមផ្អែមប្រភេទពីរ ។ អាស្រ័យហេតុនេះ អ្នកត្រូវប្រឹងប្រែងរក្សាទម្ងន់ខ្លួនមួយឱ្យបានល្អ ។ តាមការប៉ាន់ស្មាន រាល់២០ភាគរយទម្ងន់កើនឡើងហួសកម្រិតកំណត់ គ្រោះថ្នាក់រីកចម្រើនជំងឺទឹកនោមផ្អែមនឹងកើនទ្វេដង ។ ពួកជំនាញការឱ្យដឹងថា បន្ថយ៥ភាគរយទម្ងន់ នឹងជួយបង្ការចៀសវាងគ្រោះថ្នាក់ជំងឺទឹកនោមផ្អែមល្អជាង ។ អាស្រ័យហេតុនេះ អ្នកគួរប្រឹងប្រែងរក្សាទម្ងន់សរីរាង្គនៅកម្រិតសមស្របនិងស្ថិរភាព។
២-ធ្វើចលនាជាប្រចាំ
របៀបរស់នៅពុំសូវធ្វើចលនា ធ្វើឱ្យកើនការប្រឈមជំងឺទឹកនោមផ្អែម ។ ចលនាជួយឱ្យសរីរាង្គបង្កើនប្រើប្រាស់អ័រម៉ូន insulin ដោយប្រសិទ្ធភាព។ ជាងនេះទៀតហាត់ប្រាណជាប្រចាំនឹងជួយអ្នកបញ្ចុះទម្ងន់ ធ្វើឱ្យថយចុះគ្រោះថ្នាក់រីកចម្រើនជំងឺទឹកនោមផ្អែម ។
របៀបរស់នៅពុំសូវធ្វើចលនា ធ្វើឱ្យកើនការប្រឈមជំងឺទឹកនោមផ្អែម ។ ចលនាជួយឱ្យសរីរាង្គបង្កើនប្រើប្រាស់អ័រម៉ូន insulin ដោយប្រសិទ្ធភាព។ ជាងនេះទៀតហាត់ប្រាណជាប្រចាំនឹងជួយអ្នកបញ្ចុះទម្ងន់ ធ្វើឱ្យថយចុះគ្រោះថ្នាក់រីកចម្រើនជំងឺទឹកនោមផ្អែម ។
៣-ហាត់ប្រាណ
ការស្រាវជ្រាវមួយនៅហ្វាំងឡង់រកឃើញថា ពួកអ្នកហាត់ប្រាណប្រមាណ៣៥នាទីក្នុងមួយថ្ងៃមានគ្រោះថ្នាក់រីកចម្រើនជំងឺទឹកនោមផ្អែមតិចជាង ៨០ភាគរយប្រៀបនឹងអ្នកមិនហាត់ប្រាណ ។ មូលហេតុ គឺដោយសារការហាត់ប្រាណជួយបង្កើនការ ប្រើប្រាស់ insulin ក្នុងកោសិកានិងជួយបន្លាស់ទី ស្ករក្នុងឈាមចូលក្នុងកោសិកា ។ តាមការស្រាវជ្រាវមួយផ្សេងបង្ហាញថា ស្ត្រីដែលហាត់ប្រាណច្រើនជាងម្តងក្នុងមួយសប្តាហ៍ជួយបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមដល់៣០ភាគរយ ។
៤-បរិភោគតិច Carbohydrate
អ្នកកើតជំងឺទឹកនោមផ្អែម តែងត្រូវបានណែនាំកំហិតបរិភោគ Carbohydrate ច្រើន។ពួកអ្នកស្រាវជ្រាវចង្អុលបង្ហាញថាបរិមាណ Carbohydrate ខ្ពស់ ធ្វើឱ្យកើនគ្រោះថ្នាក់រីកចម្រើនជំងឺទឹកនោមផ្អែម ។
៥-កំហិតទទួលទានអាហារលឿន
អាហារលឿនមានផ្ទុកម្សៅអាមីដុង ស្ករ អំបិលនិងជាតិខ្លាញ់ច្រើន។ ក្នុងការ ស្រាវជ្រាវមួយត្រូវបានដំណើរការដោយពួកអ្នកវិទ្យាសាស្ត្រ Minnesota (អាមេរិក)មនុស្សមានទម្ងន់ខ្លួនធម្មតា៣.០០០នាក់ ស្ថិតក្នុងក្រុមអាយុពី១៨-៣០ឆ្នាំត្រូវបានតាមដានយ៉ាងតឹងរ៉ឹង ។ ពួកអ្នកបរិភោគអាហារលឿនច្រើនជាង២ដងក្នុងមួយសប្តាហ៍ បានរីកចម្រើនទ្វេដងអត្រាប្រឆាំង insulin និងកើនថែម៤,៥គីឡូក្រាមទម្ងន់ខ្លួនប្រៀបនឹងអ្នកបរិភោគអាហារលឿនតិចជាងម្តងក្នុងមួយសប្តាហ៍ ។
៦-បរិភោគជាតិសរសៃច្រើន
គួរបរិភោគអាហារសម្បូរជាតិសរសៃ ។ ចៀសវាងឬបន្ថយអប្បបរមានូវចំណីអាហារមានម្សៅអាមីដុង ។ បរិមាណជាតិសរសៃខ្ពស់និងផលិតផលធញ្ញជាតិនៅទាំងគ្រាប់ជួយធ្វើឱ្យថយចុះគ្រោះថ្នាក់រីកចម្រើនជំងឺទឹកនោមផ្អែមប្រភេទ២ ។ បន្លែ មើម ផ្លែឈើជា អាហារគួរមានវត្តមានប្រចាំថ្ងៃក្នុង គ្រួសាររបស់អ្នក ។
៧-ចៀសវាងសាច់ក្រហម និងសាច់កែច្នៃ
សាច់ក្រហម ដូចជាសាច់គោ ផ្ទុកកូឡេស្តេរ៉ូលខ្ពស់បង្គួរ អាចដាក់អ្នកទៅក្នុងគ្រោះថ្នាក់រីកកចម្រើនជំងឺទឹកនោមផ្អែមខ្ពស់ជាង ។ អាស្រ័យហេតុនេះ មិនត្រូវប្រើប្រាស់សាច់ក្រហមច្រើនហួស ។ ការស្រាវជ្រាវមួយបានឱ្យដឹងថា ស្ត្រីបរិភោគសាច់ក្រហមរាល់ថ្ងៃមានការប្រឈមកើតជំងឺទឹកនោមផ្អែមខ្ពស់ជាង២៩ភាគរយប្រៀបនឹងស្ត្រីបរិភោគតិចជាងម្តងក្នុងមួយសប្តាហ៍។ ដូចគ្នានេះដែរ បរិភោគអាហារកែច្នៃដូចជា hotdog ធ្វើឱ្យកើន គ្រោះថ្នាក់ជំងឺទឹកនោមផ្អែមឡើង៤៣ ភាគរយ ។ស្ត្រី បរិភោគ សាច់ ក្រហម រាល់ថ្ងៃ មានការ ប្រឈម កើត ជំងឺ ទឹកនោមផ្អែម ខ្ពស់ |
៨-ប្រើប្រាស់ម្សៅទេព្វិរូ
ពួកអ្នកវិទ្យាសាស្ត្រមានជំនឿថា សារជាតិចម្រុះមាននៅក្នុងម្សៅទេព្វិរូ អាចរំញោចសកម្មភាពពពួកអង់ហ្ស៊ីម រំញោចស្រូប insulin ។ ទេព្វិរូ ក៏ធ្វើឱ្យថយចុះកូឡេស្តេរ៉ូល ទ្រីគ្លីសេរីដនិងសារជាតិខ្លាញ់មានវត្តមានក្នុងឈាម អាស្រ័យហេតុនោះធ្វើឱ្យថយចុះគ្រោះថ្នាក់រីកចម្រើនជំងឺទឹកនោមផ្អែម ។
៩-ផឹកកាហ្វេ
ផឹកកាហ្វេប្រមាណ៤-៥ ពែង ពិតជាជួយបន្ថយគ្រោះថ្នាក់របស់ជំងឺទឹកនោមផ្អែមដល់២៩ភាគរយ។ ពួកអ្នកស្រាវជ្រាវនៅ Harvard ឱ្យដឹងតួលេខនេះ ក្រោយពេលស្រាវជ្រាវស្ត្រីផឹកកាហ្វ ១២៦.២១០នាក់ ។ ពួកអ្នកវិទ្យាសាស្ត្រចាត់ទុកថា Caffein ជួយជំរុញដំណើរការបំប្លែងសារជាតិ។ ក្រៅពីនេះកាហ្វេមានផ្ទុកសារជាតិប្រឆាំងអុកស៊ីតកម្ម ប៉ូតាស្យូម និង ម៉ាញ៉េស្យូម ជួយស្រូបយកស្កររបស់កោសិកា ។
១០-បញ្ចៀសភាពតានតឹង
Stress ក៏អាចធ្វើឱ្យកើនបរិមាណស្ករក្នុងឈាម ដោយសារវាធ្វើឱ្យកើន ចង្វាក់បេះដូងនិងសមាមាត្រដកដង្ហើមរបស់សរីរាង្គ ។ អាស្រ័យហេតុនេះ អ្នកគួរសម្រួលអារម្មណ៍ក្នុងគ្រប់សកម្មភាពដែលអ្នកចូលរួម ។ អ្នកអាចអនុវត្តបច្ចេកទេសគ្រប់គ្រងភាពតានតឹងមួយចំនួនដូចជាYoga ឬសមាធិ ដើម្បីចាប់ផ្តើមថ្ងៃថ្មី ។ ដកដង្ហើមវែងៗ ពេលអ្នកចាប់ផ្តើមមានអារម្មណ៍នៅតានតឹង ។ ពេលរឿងនេះក្លាយទៅជាទម្លាប់អ្នក អាចទប់ស្កាត់ការលេចឡើងរបស់ជំងឺទឹកនោមផ្អែម ។
ពួកអ្នកមានវ័យលើស៤៥ ឆ្នាំ ទាំងអស់និងអ្នកនៅក្មេងតែមានប្រវត្តិគ្រួសារអំពីជំងឺទឹកនោមផ្អែម គប្បីត្រួតពិនិត្យបរិមាណស្ករក្នុងឈាម២ឆ្នាំម្តង។ ដោយវិធីនេះ អ្នកអាចអនុវត្តបណ្តាវិធានការបង្ការសកម្មប្រសិនមានការប្រឈមកើតជំងឺទឹកនោមផ្អែម ។
ភ្នំពេញ
No comments:
Post a Comment