សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង: សារប្រយោជន៍របស់ទឹកក្តៅឧណ្ហៗ

2011-08-28

សារប្រយោជន៍របស់ទឹកក្តៅឧណ្ហៗ

ពេលព្រឹកភ្ញាក់ ពី ដំណេក បរិមាណ ទឹកផឹក ចូល មិន ត្រូវ ឱ្យ ហួស ពី ១៥០ មិ ល្លី លីត្រ
 ទឹក​ឧណ្ហៗ​ជា​ទឹក​ដាំ​ដុះ និង​ទុក​ឱ្យ​ត្រជាក់​ប្រមាណ​ ២៥-៣០​អង្សា​សេ ពោល​គឺ​ជិត​ជាមួយ​សីតុណ្ហភាព​សរីរាង្គ វា​ជួយ​ឱ្យ​ការ​ស្រូប​យក​សារជាតិ​ជីវជាតិបាន​ស្រួល និង​មិន​រំញោច​ក្រពះ​និង​ផ្លូវ​ពោះវៀន ។​
​​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ​ខ្ពុរមាត់​ធ្វើឱ្យ​ស្អាត​ក្រអូមមាត់
​ទឹក​ក្តៅ​ឧណ្ហៗ​ជា​ប្រភេទ​ឱសថ​ការពារ​មួយ​យ៉ាង​ល្អ មិន​រំញោច​ក្រអូមមាត់ គ្រាប់ពោន ប្រើ​ទឹក​ឧណ្ហៗ​ខ្ពុរមាត់​នឹងមាន​អារម្មណ៍​ស្រួល ស្រឡះ​ស្រឡំ ធ្វើឱ្យ​បាក់តេរី​និង​កាក​សំណល់​អាហារ​ដែល​បន្សល់​ទុក​ក្នុង​មាត់​កាន់តែ​ងាយត្រូវ​បាត់បង់​។​
​ ​ប្រើ​ទឹក​ឧណ្ហៗ​ដុសធ្មេញ​ការពារ​អញ្ចាញ
​ការស្រាវជ្រាវ​វេជ្ជសាស្ត្រ​បាន​បញ្ជាក់​ឱ្យឃើញថា សីតុណ្ហភាព​ល្អបំផុត​ដើម្បី​ឱ្យ​ធ្មេញ​ដំណើរការ​បំប្លែង​សារជាតិ​គឺ​៣៥​អង្សា​សេ ។ ប្រសិន​មិនយកចិត្តទុកដាក់​ដល់​សីតុណ្ហភាព​ទឹក នឹង​ងាយ​បណ្តាលឱ្យ​ហូរឈាម​ធ្មេញ បន្ថយ​អាយុ​របស់​ធ្មេញ ។​
​ពេលព្រឹក​ភ្ញាក់​ពី​ដំណេក​ផឹកទឹក​ឧណ្ហៗ​មួយ​កែវ ទឹក​ហូរ​ដល់​ណា​នឹង
បណ្តេញ​អស់​ជាតិ​សំណល់ ធ្វើឱ្យ​សរីរាង្គ​ស្អាតបាត​ដល់​នោះ ជួយ​ឱ្យ​ក្រពះ ផ្លូវ​ពោះវៀន ថ្លើម ក្រលៀន បន្ថយ​អំ​រែក​ធ្ងន់ ពុំ​ត្រឹមតែ​បន្ថយ​ស្រាលអាការៈ​ទល់លាមក បន្ថយ​គ្រោះថ្នាក់​ផ្តុំ​ឈាម​ខួរក្បាល ស្ទះ​សាច់ដុំ​បេះដូងប៉ុណ្ណោះ​ទេ តែ​នៅ​ធ្វើ​ឱ្យ​ចំណី​អាហារ​ពេលព្រឹក​ងាយ​ស្រូប​ទទួល​ជាង ។ អាស្រ័យហេតុនេះ ពេលព្រឹក​ភ្ញាក់​ពី​ដំណេក​ដាច់ខាត​ត្រូវ​ផឹកទឹក​ឧណ្ហៗ​១-២ កែវ​(២០០-៤០០​មិ​ល្លី​លីត្រ​) ។​
​ ​ពេល​ត្រូវ​ស្លាក់​,​ផឹកទឹក​ឧណ្ហៗ​បន្តិច​
ទឹក​ឧណ្ហៗ ដូចជា​ថ្នាំលាប​ឱ្យ​រអិល​មួយ​ប្រភេទ នឹង​ធ្វើឱ្យ​ចរាចរ សារជាតិ​បន្សល់ទុក​ក្នុង​បំពង់ក​ជួយ​ឱ្យ​អស់​ស្លាក់ ។​
ទឹក​ឧណ្ហៗ​បន្សាប​ស្រា​ល្អ​បំផុត
ឱ្យ​អ្នក​ស្រវឹង ផឹកទឹក​ក្តៅ​ឧណ្ហៗ​ប៉ុន្មាន​កែវ ធ្វើ​ដូច្នេះ​នឹង​ជួយ​ធ្វើឱ្យ​រាវសារជាតិ​អាល់កុល​ក្នុង​ស្រា ការពារ​ថ្លើម បំពេញ​បរិមាណ​ទឹក​ត្រូវ​បាត់បង់ដោយសារ​ពេល​ស្រវឹងស្រា​ក្អួត​ចេញ ។​
 ​អាថ៌កំបាំង​បំប៉ន​ក្រពះ​- ពេលព្រឹក​ភ្ញាក់​ពី​ដំណេក​ផឹកទឹក​ក្តៅ​ឧណ្ហៗ​
​ពេលព្រឹក​ភ្ញាក់​ពី​ដំណេក ផឹកទឹក​ឧណ្ហៗ​មួយ​កែវៗ​អាច​ជំរុញ​ចរាចរឈាម ទប់ស្កាត់​ជំងឺ​សរសៃឈាម​បេះដូង ។ មនុស្ស​ធម្មតា​ក្រោយពេល​ភ្ញាក់​ពីដំណេក​នៅ​ពេល​ព្រឹក​ផឹកទឹក​ដាំ​ពុះ​ទុកឱ្យ​ត្រជាក់​គឺ​ល្អ​បំផុត មិន​ត្រូវ​ផឹកទឹកអំបិល​(​ផឹក​ទឹកអំបិល​នឹង​ជំរុញ​លឿន​ល្បឿន​បាត់បង់​ទឹក ធ្វើឱ្យ​មាត់​ស្ងួត ស្រេកទឹក​ច្រើន​ជាង ។ ក្រៅពីនេះ ពេលព្រឹក​ជា​ពេល​វេលា​កម្រិត​ខ្ពស់​ដំបូង​នៃ​ការកើន​សម្ពាធ​ឈាម ផឹក​ទឹកអំបិល​នឹង​ធ្វើឱ្យ​សម្ពាធ​ឈាម​កាន់តែ​កើន​ខ្ពស់​) ។ អ្នកទល់លាមក​ផឹក​ទឹកឃ្មុំ​ជា​ជម្រើស​មួយ​យ៉ាង​ត្រឹមត្រូវ ។ ពេលព្រឹក​ព្រហាម ក្រោយ​ពេល​ភ្ញាក់​ពី​ដំណេក ពេល​នោះ​ពោះ​កំពុង​ឃ្លាន ហេតុនេះ​បរិមាណ​ទឹកផឹក​ចូល​មិន​ត្រូវ​ឱ្យ​ហួស​ពី​១៥០​មិ​ល្លី​លីត្រ ៕
តាមប្រភពដើម៖ ភ្នំពេញ

No comments:

Post a Comment

 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com khmerck@live.com