សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង: ផលប្រយោជន៍ដ៏ពិសេសរបស់រមៀតចំពោះសុខភាព

2011-08-28

ផលប្រយោជន៍ដ៏ពិសេសរបស់រមៀតចំពោះសុខភាព

មើមរមៀត
មើម​រមៀត​ពុំ​ត្រឹម​មាន​ប្រយោជន៍ជួយ​ផ្សះ​សម្លាក​ប៉ុណ្ណោះ​ទេ តែ​នៅ​នាំមកឥទ្ធិពល​មាន​ប្រយោជន៍​ផ្សេងៗ​ទៀត​ចំពោះ​សុខភាព​មនុស្ស ។​
ផលប្រយោជន៍​សំខាន់ៗ​៤ របស់​មើម​រមៀត​
+​ជួយ​បញ្ចុះទម្ងន់ចរាចរ​និង​ចម្រោះ​ឈាម​
​+​ជួយ​សរីរាង្គ​ប្រឆាំង​តប​ពពួក​បាក់តេរី​រស់​នៅ​បញ្ញើក្អែក​ក្នុង​ពោះវៀន ពិសេស​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​
​ ​+​ជួយ​ប្រឆាំង​មហារីក ប្រឆាំងរលាក បន្ថយ​គ្រោះថ្នាក់​ឆ្លង​មេរោគ​
​ ​+​ជួយ​កម្ចាត់​មេរោគ ឆាប់​សះ​មុខរបួស ពេល​ប្រើប្រាស់​ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ឱ្យ​រមៀត​ពង្រីក​អស់​ឥទ្ធិពល ។​
ម្សៅរមៀត
​ ​បង្ការ​គ្រោះ​ថ្នាក់​មហារីក​ពោះវៀន
​ប្រើប្រាស់​រមៀត​ជាប្រចាំ​ក្នុងពេល​ទទួលទាន​អាហារ អ្នក​អាច​បន្ថយបាន​គ្រោះថ្នាក់​មហារីក​ពោះវៀន ។​
​បច្ចុប្បន្ននេះ ពួក​ជំនាញការ​សុខភាព​អាមេរិក​កំពុងដំណើរការ ពិសោធន៍​ព្យាបាល​ជំងឺមហារីក​ពោះវៀន​មួយ​ដោយ​ប្រភេទ​ឱសថ​ម្យ៉ាង​ច្នៃ​ពី មើម​រមៀត ។​
ព្យាបាល​ជំងឺ​រលាក​សន្លាក់
​មើម​រមៀត​មាន​ឥទ្ធិពល​បន្ថយ​ឈឺចាប់​បង្កឡើង​ដោយ​ជំងឺ​រលាក​សន្លាក់ ។ វិធី​ធ្វើ​សាមញ្ញបំផុត ដាំ​កម្តៅ​ទឹកដោះគោ​មួយ​កែវ​កុំ​ឱ្យ​ពុះ ដាក់​ម្សៅរមៀត​មួយ​ស្លាបព្រា​កាហ្វេ​ចូល​កូរ​ឱ្យ​សព្វ​។ ១​ថ្ងៃ​ផឹក​៣​ដង​អ្នកនឹង​ឃើញប្រសិទ្ធភាព​គួរឱ្យភ្ញាក់ផ្អើល ។
​ ​ពេល​ជួប​បញ្ហា​ជាមួយ​ប្រព័ន្ធ​រំលាយ​អាហារ​
​ការស្រាវជ្រាវ​បាន​បង្ហាញថា រមៀត​អាច​រំញោច​រំលាយ​អាហារ​និងរំដោះ​ចេញ​ពពួក​អង់​ហ្ស៊ី​ម​រំលាយ​អាហារ បំផ្លាញ​បំបែក​សម្ព័ន្ធ​កាបោន​អ៊ី​ដ្រាត និង​សារជាតិ​ខ្លាញ់ ។ អាស្រ័យ​ហេតុនេះ​ក្នុង​ករណី​ត្រូវ​ឈឺពោះ ផឹក​តែរមៀត​មួយ​កែវ​នឹង​ជួយ​ជា​ប្រយោជន៍​ឱ្យ​អ្នក​យ៉ាងច្រើន ។​

 ទប់ស្កាត់​មហារីក​ក្រពេញប្រូ​ស្តាត
​បរិភោគ​បន្លែ​បៃតង​ច្រើន គួបផ្សំ​ជាមួយ​រមៀត​អាច​ទប់ស្កាត់​បាន​គ្រោះថ្នាក់​មហារីក​ក្រពេញប្រូ​ស្តាត ។​
ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​ញូ​វ​ជើ​ស៊ី បាន​បញ្ជាក់​ឱ្យឃើញថា គួបផ្សំ​ការបរិភោគ​រមៀត​ជាមួយ​ផ្កា​ស្ពៃខៀវ ឆៃ​ថាវ ស្ពៃ​ក្តោប ស្ពៃ​ក្រញាញ់ អាច​ការពារអ្នកប្រឆាំង​តប​ជំងឺ​សម្លាប់​មនុស្ស​នេះ ។​
​ ​បង្ការ​ជំងឺ​បេះដូង
​អ្នក​អាច​បន្ថយ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូល​គ្រោះថ្នាក់​ក្នុងឈាម​និងមានលទ្ធភាព​ប្រឆាំង​តប​ជំងឺ​ក្រិន​រឹង​សរសៃឈាម​ដោយ​មើម​រមៀត ។​
បន្ថយ​គ្រោះថ្នាក់​ចំពោះ​អ្នក​ជក់បារី​
ដោយ​វិធី បញ្ចូល​ ទៅក្នុង​សរីរាង្គ​១,៥​ក្រាមរ​មៀត​ក្នុង​មួយ​កែវនោះ ក្នុង​រង្វង់​តែ​១​ខែ​អ្នកនឹង​ឃើញ​ប្រសិទ្ធភាព​ច្បាស់ក្រឡែត ។ សរីរាង្គអ្នកនឹង​ចុះ​យ៉ាងច្រើន​ពពួក​កោសិកា​ប្រែប្រួល​បង្ក​មហារីក ។​
​បណ្តា​ភស្តុតាង​គួរ​ឱ្យ​ជឿជាក់ បានបង្ហាញ​ថា សូម្បី​តែ​អ្នក​ជក់បារី​ក៏អាច​សម្រេច​បាន​ប្រសិទ្ធភាព​គួរឱ្យភ្ញាក់ផ្អើល បន្ថយ​បាន​គ្រោះថ្នាក់​មហារីក ៕


 ភ្នំពេញ

No comments:

Post a Comment

 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com khmerck@live.com