ត្រឡាច ជាបន្លែដែល ជនជាតិខ្មែរយើង ដាំ និង ធ្វើជាអាហារ តាំងពីបុរាណកាល រហូតមកដល់ បច្ចុប្បន្ន ។ ដំណាំ មួយប្រភេទនេះ ងាយស្រួលដាំ ហើយផ្តល់ផលលឿន ។ តាមការស្រាវជ្រាវ បង្ហាញថា ត្រឡាចមាន សារជាតិ ពិសេស អាចជួយ រំលាយ អាហារ និង ជំនួយរាងកាយ យ៉ាងល្អផង ។
ជនជាតិខ្មែរយើង ប្រើត្រឡាច ក្នុងការធ្វើ ម្ហូបអាហារ ច្រើនមុខដូចជា ស្ងោរ ឆា ជាដើម ។ ត្រឡាចខ្ចី មានរសជាតិឆ្ងាញ់ ជាងត្រឡាចចាស់ ព្រោះសាច់វា មានទឹកច្រើន អាចរក្សាទុក បានយូរ ។ ស្លឹកខ្ចី និង ក្តឹបគេអាចប្រើ ធ្វើជាបន្លែប្រហើរ ឬ ស្ងោរ ។ ចំណែក គ្រាប់ត្រឡាច នៅពេលចម្អិន ហើយគេបរិភោគ ដោយវាសម្បូរ សារជាតិខ្លាញ់ និង ប្រូតេអ៊ីន ។ ផលប្រយោជន៍ជាឱសថ -ផ្លែត្រឡាច ត្រូវបានគេប្រើ ដើម្បីបញ្ចុះទឹកនោម បញ្ចោញស្លេស្មិ៍ បំបាត់ក្អក បំបាត់ឈាម មានជាតិ ពុល បំបាត់អាការហើម និង រលាកផ្លូវដង្ហើម ។ -គ្រាប់ ប្រើកាត់បន្ថយគ្រុន បំបាត់ឫសដូង បាត បំបាត់រោគផ្លូវ តម្រងនោម បំបាត់អាការ រលាកថ្លើម ជំនួយស្បែក និង រំលាយស្លេស្មិ៍ ។ -ចំណែកឫសវិញគេអាចស្ងោយកទឹកផឹកបំបាត់ការស្រេកទឹកនិងបន្សាបជាតិពុល។ |
2011-08-17
ត្រឡាច ជួយរំលាយ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment