សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង: ផឹកកាហ្វេច្រើនជួយបន្ថយគ្រោះថ្នាក់មហារីកថ្លើម

2011-08-27

ផឹកកាហ្វេច្រើនជួយបន្ថយគ្រោះថ្នាក់មហារីកថ្លើម


គេ​ធ្លាប់បាន​ទម្លាក់កំហុស​ទៅលើ​កាហ្វេ ថា​ជា​មូលហេតុ​បង្ក​ជំងឺ​ជា​ច្រើន ប៉ុន្តែ​មាន​ការស្រាវជ្រាវ​មួយចំនួន​បាន​បញ្ជាក់​ឱ្យឃើញថា ប្រភេទភេសជ្ជៈ​នេះ​ពិតជា​អាច​ជួយ​ទប់ស្កាត់​ជំងឺ​មហារីក​ថ្លើម ។​
​    ​The Straits Times ស្រង់​ការស្រាវជ្រាវ​មួយ​ធ្វើ​ឡើង​នៅ​សិង្ហ​បុរី បង្ហាញថា កាន់តែ​ផឹក​កាហ្វេ​ច្រើន នោះ​គ្រោះថ្នាក់​មហារីក​ថ្លើម​កាន់​តែ​ថយចុះ​។ ប្រសិន​មនុស្ស​ម្នាក់​ផឹក​កាហ្វេ​ចាប់ពី​៣​កែវ​ឡើងទៅ​ក្នុង​មួយថ្ងៃ នោះ​ការ ប្រឈម​កើត​ជំងឺមហារីក​ថ្លើម​ទាប​ជាង ៤៤​ភាគរយ​ប្រៀប​នឹង​អ្នក​មិន​ផឹក​កាហ្វេ​។​
​    ​ប៉ុន្តែ​ក៏​គួរ​ចាប់អារម្មណ៍​ថា គំហើញ​នេះ​អនុវត្ត​តែ​សម្រាប់​ជនជាតិសិង្ហ​បុរី​ដើមកំណើត​ចិន ព្រោះថា​ផ្តើមចេញពី​ការស្រាវជ្រាវ​ទូលំទូលាយលើកដំបូង​អំពី​ទំនាក់ទំនង​រវាង​កាហ្វេ​និង​មហា​រីកថ្លើម​ក្នុងចំណោម​ជនជាតិចិន​នៅ​ប្រទេស​នេះ​ជា​ពួក​អ្នក​ងាយ​កើត​ជំងឺ​នេះ​បំផុត ។​
​    ​ជាមួយនឹង​ការចូលរួម​របស់​ជន​ជាតិ​ចិន​នៅ​សិង្ហ​បុរី​៦៣.០០០​នាក់​មាន វ័យ​ពី​៤៥-៧៤​ឆ្នាំ ការស្រាវជ្រាវ​ចាប់ផ្តើម​អនុវត្ត​ពី​ឆ្នាំ​១៩៩៣​ដោយ​ផ្នែករោគ​រាតត្បាត និង​សុខភាព​សាធារណៈ នៅ​សាលា​វេជ្ជសាស្ត្រ Yong Loo Lin ចំណុះ​មហាវិទ្យាល័យ​ជាតិ​សិង្ហ​បុរី សហការ​ជាមួយ​ពួក​អ្នក​ស្រាវជ្រាវ​ជនជាតិ​អាមេរិក ។ ការស្រាវជ្រាវ​នេះ​បំពេញបន្ថែម​នូវ​ភស្តុតាង​ដើម្បី​បដិសេធ ចោល​ទស្សនៈ​ដែល​គង់វង្ស​ជា​យូរ​មក​ហើយ ដោយ​ចាត់ទុកថា កាហ្វេ​មានគ្រោះថ្នាក់​សម្រាប់​សុខភាព ។​
​    ​នៅ​ដើមឆ្នាំ​នេះ ពួក​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​ផ្សេង​ទៀត​ក៏​មាន​របាយ ការណ៍​ក្រោយពេល​ស្រាវជ្រាវ​អ្នក​ផឹក​កាហ្វេ ៣.០០០​នាក់​នៅ​សិង្ហ​បុរី​ថា ប្រភេទ​ភេសជ្ជៈ​នេះ​ពុំ​បាន​ផ្តល់​ផល​អាក្រក់​អ្វី​ឡើយ ។ តាមរយៈ​ការស្រាវជ្រាវ ពួក​ជំនាញ​ការរកឃើញ​ថា លក្ខណៈ​ការពារ​ថ្លើម​របស់​កាហ្វេ​មាន ពី​ប្រេង​ពីរ​ក្នុង​ចំណោម​ប្រភេទ​ប្រេង​ត្រូវបាន​រក​ឃើញ​ក្នុង​គ្រាប់​កាហ្វេ គឺ Cafestol និង Kahweol​។ វា​មាន​វត្តមាន​ក្នុង​កាហ្វេ ទោះ​បី​នេះ​ជា​កាហ្វេ​ឆុង​ច្រោះ កាហ្វេ​វាយ​ឱ្យ​ពពុះ ឬ​កាហ្វេ​រលាយ 3 in 1​មួយកញ្ចប់ ។ បញ្ហា​បរិមាណ​ប្រេង នេះ​តិច​ឬ​ច្រើន​ចំណុះ​ទៅ​លើ​របៀប​ឆុង​កាហ្វេ ព្រោះ​វិធី​ឆុង​កាហ្វេ​មួយចំនួន អាច​កម្ចាត់​ចោល​Cafestol និង Kahweol ។ ដូចជា​ឆុង​ពី​ម៉ាស៊ីន​ឆុងកាហ្វេ​ប្រើប្រាស់​ប្រដាប់​ចម្រោះ​ក្រដាស​ដើម្បី​ច្រោះកាក​នេះ​កែវ​កាហ្វេ​ផ្ទុក​ប្រេង​ពីរ​ប្រភេទ​នេះ​មិន​ជា​ច្រើន​ប៉ុន្មាន អាច​វា​ត្រូវ​ស្រូប យក​ដោយ​ក្រដាស ។ កាហ្វេ​លីង​ខ្មៅ​តែង​ត្រូវបាន​លាយ​ឆុង​សាមញ​ដោយវិធី​ដាំ​ពុះ​កាហ្វេ​ម្សៅ​ក្នុង​ថង់​ក្រណាត់​ស្តើង​មួយ ហើយ​វិធី​នេះ​ហាក់ដូចជា រក្សា​បាន​ប្រេង​ស្រដៀង​គ្នា​នេះ​ដែរ​ចំពោះ​វិធី​ឆុង​កាហ្វេ​មិន​ច្រោះ​ផ្សេងដូចជា​កាហ្វេ​ជនជាតិតួ​ក​គី ។​
​    ​សាស្ត្រាចារ្យ Koh Woon Puay  អ្នក​បាន​ចូលរួម​ក្នុង​ការស្រាវជ្រាវ​នេះ​ឱ្យ ដឹងថា កាហ្វេ​ផ្តល់​ពិន្ទុ​ខ្ពស់ជាង​ប្រៀប​នឹង​តែ ក្នុង​ការបង្ការ​ប្រឆាំង​មហា​រីកថ្លើម​។ ក្រុម​របស់​អ្នកស្រី​ក៏​បាន​ស្រាវជ្រាវ​ឥទ្ធិពល​របស់​ការផឹក​តែ​បៃតង បានបង្ហាញ​ថា ពុំ​មាន​ឥទ្ធិពល​បង្ការ​ប្រឆាំង​តប​ជំងឺ​នេះ ។​
​    ​តាមនិ​ន្ន​ន័យ​ពី​ស្ថាប័ន​ចុះបញ្ជី​មហារី​ក​របស់​សិង្ហ​បុរី មហារីក​ថ្លើម​ជា ជំងឺ​ទូទៅ​ទី​៤​ក្នុងចំណោម​បុរស​ប្រទេស​នេះ ។ ពី​ឆ្នាំ​២០០៤-២០០៨ មាន  ១.៧៥៨ ករណី​ត្រូវបាន​វិនិច្ឆ័យ ។ ជំងឺ​នេះ​ក៏​ជា​ប្រភេទ​មហារីក​បង្ក​ការបាត់បង់ ជីវិត​មនុស្ស​ទី​៣​នៅទីនេះ​ដណ្តើម​១៦,២ ភាគរយ​ក្នុងចំណោម​ជនរងគ្រោះ ស្លាប់​ដោយ​មហារីក​ទាំងអស់ ។ តួលេខ នៅ​ថ្ងៃ​១​កុម្ភៈ​ពី​ស្ថាប័ន​ចុះបញ្ជី​មហារីក ថ្លើម​សិង្ហ​បុរី​តាមដាន​អ្នកជំងឺ​ប្រមាណ ២.៣០០​នាក់ មាន​៨​នាក់​ក្នុងចំណោម អ្នកជំងឺ​១០​នាក់​ជា​បុរស សំខាន់​ជា​ជនជាតិ​ចិន​។ ១/៣​នៃ​ចំនួន​អ្នកជំងឺ​មាន អាយុ​ពី​៦១​ឆ្នាំ ។​
​    ​វេជ្ជបណ្ឌិត Desmond Wai នៅ​មជ្ឈមណ្ឌល​ជំងឺ​ថ្លើម​និង​ផ្សាំ​ភ្ជាប់​ថ្លើមទ្វីប​អាស៊ី​ឱ្យដឹងថា ការស្រាវជ្រាវ​នេះ​នឹង​រម្ងាប់​អារម្មណ៍​អ្នកជំងឺ​ដែល​មានគំនិត ថា​នឹង​បោះបង់​ចោល​ទម្លាប់​ផឹក​កាហ្វេ ព្រោះ​ខ្លាច​គ្រោះថ្នាក់​ដល់​ថ្លើម ។ វេ​ជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ថ្លើម ប្រមាត់​និង​ប្រព័ន្ធ​រំលាយ​អាហារ​នេះ​ឱ្យដឹងថា មនុស្ស​ជាច្រើន​មិន​អាច​ជឿ​ថា ទម្លាប់ ចាយប្រាក់​តិច​និង​ងាយស្រួល​នេះ​អាច ការពារ​ពួកគេ​ចៀសផុត​ពី​មហា​រីកថ្លើម ។ លោក​ចាត់ទុកថា គំហើញ​ទាំង នេះ​មាន​លទ្ធភាព​ផ្លាស់ប្តូរ​វិធី​ប្រាស្រ័យ  ដែល​វេជ្ជបណ្ឌិត​មួយចំនួន​បាន​ធ្វើ ។ ព្រោះថា មនុស្ស​ជាច្រើន​មាន​និន្នាការ​ប្រមូលផ្តុំ​ទៅ​ក្នុង​ការគ្រប់គ្រង​ប្រភេទ វីរុស​បង្ក​មហា​រីកថ្លើម ដូចជា​វីរុស​រលាក​ថ្លើម B ដោយ​មិន​ដឹង​ច្បាស់​ថា វិធីសាស្ត្រ​ផ្សេង​អាចជួយ​ទប់ស្កាត់​មហា​រីកថ្លើម ឧទាហរណ៍​ដូចជា​ផឹក​កាហ្វេ ។ ប៉ុន្តែ​វេជ្ជបណ្ឌិត​Wai  ឱ្យដឹងថា ភាពត្រឹមត្រូវ​តាម​ការកំណត់​ជា​រឿង​សំខាន់​ណាស់ ។ ការប្រើប្រាស់ Caffein ហួស​កម្រិត​អាច​រំញោច​សកម្មភាព​ចង្វា​ក់ លោត​របស់​បេះដូង ដេក​មិន​លក់ ឈឺក្បាល ឬ​អាច​ធ្វើឱ្យ​ភ័យ​ស្លន់ស្លោ ។ លោក​សំណូម​ម​ពរ​មិន​ឱ្យ​ផឹក​លើស​៣ កែវ​ក្នុង​មួយថ្ងៃ ។​
​    ​ពួក​អ្នក​ស្រាវជ្រាវ​ក៏​បាន​ពិនិត្យ​មើល​ការ​ផឹក​កាហ្វេ​អាច​បង្ការ​ប្រឆាំង មហារីក​ពោះវៀន -​ប្រភេទ​មហារីក​ជួរមុខ​នៅ​សិង្ហ​បុរី​បាន​ឬ​អត់ ? លទ្ធផល បង្ហាញថា កាហ្វេ​អាចធ្វើឱ្យ​ថយ​ចុះ​គ្រោះថ្នាក់​មហារីក​ពោះវៀន ប៉ុន្តែ​តែ​ក្នុង ចំណោម​អ្នក​ជក់បារី​ប៉ុណ្ណោះ ។​
​    ​ឆ្នាំ​២០០៨ គេ​ក៏​រកឃើញថា ផឹក​កាហ្វេ​៤​កែវ​ឡើងទៅ​ក្នុង​មួយថ្ងៃអាចបន្ថយ​ដល់​៣០​ភាគរយ​គ្រោះថ្នាក់​កើត​ជំងឺ​ទឹកនោម​ផ្អែម ៕​
​​​                             សុខភាពភ្នំពេញ

No comments:

Post a Comment

 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com khmerck@live.com