ក្រៅពីការហាត់ប្រាណ អាហារមួយចំនួន ក៏អាចជួយបញ្ចុះ សម្ពាធឈាមខ្ពស់ ឱ្យចុះបានដែរ ។ ប្រសិនបើចង់ឱ្យ សម្ពាធឈាមថយចុះ ជាប់ៗគ្នា សូមបង្កើនការ ទទួលទានអាហារ ផ្សេងៗដូចខាងក្រោម ៖ ១ – ផ្សិត : ទទួលទានរាល់ថ្ងៃជាប់ៗគ្នា ៤ សប្តាហ៍ អាចជួយកាត់បន្ថយ កូឡេស្តេរ៉ូលបាន ២៥ ភាគរយ ។ ២ – សណ្តែកពីនតូ : ទទួលទានត្រឹមតែមួយថ្ងៃកន្លះកូនចាន រយៈពេល ៨ សប្តាហ៍ ក៏នឹងជួយបន្ថយបាន ៨ ភាគរយ ។ ៣ – ត្រីដែលមានអាស៊ីដអូមេហ្គា-៣ : ដូចជា ត្រីសូម៉ុង ត្រីហ៊ែរីង និង ត្រីសាឌីន ទទួលទានមួយសប្តាហ៍ ២ ដង នឹងជួយបង្កើនខ្លាញ់ល្អ ឌ្ហឡ បានដល់ទៅ ៤ ភាគរយ ។ ៤ – ស្រូវអូត : មានការសិក្សាស្រាវជ្រាវមួយ គេបានរកឃើញថា ទទួលទាន ធញ្ញជាតិដែលមាន សមាសធាតុផ្សំ របស់ស្រូវអូត រាល់ថ្ងៃជាប់ៗគ្នា ៦ សប្តាហ៍ គឺអាចកាត់បន្ថយ ខ្លាញ់អាក្រក់បាន ៤,៥ ភាគរយ ។ ៥ – សណ្តែកវ៉លណាត់ : អ្នកដែលទទួលទាន សណ្តែកវ៉លណាត់ មួយថ្ងៃ ១,៥ អោន (ប្រហែល ៤២,៥ ក្រាម) មួយសប្តាហ៍ ៦ ថ្ងៃ រយៈពេល ១ ខែ អាចកាត់បន្ថយ កូឡេស្តេរ៉ូលបាន ៥,៤ ភាគរយ និង បន្ថយខ្លាញ់ អាក្រក់បាន ៩,៣ ភាគរយ ។ ក្រៅពីអាហារទាំងអស់នេះហើយ ក៏ត្រូវទទួលទាន អាហារផ្សេងៗ ដើម្បីឱ្យរាងកាយ បានទទួលសារធាតុ អាហារគ្រប់មុខ ៕ សរសេរដោយ៖ភ្នំពេញដេលីញូវ |
2011-08-17
អាហារ ៥ មុខ ទប់ស្កាត់ សម្ពាធឈាមខ្ពស់
Subscribe to:
Post Comments (Atom)
No comments:
Post a Comment