អាហារអំពីមូលដ្ឋានមាន៥ ពណ៌ គឺក្រហម បៃតង លឿង ស ខ្មៅ។ ពណ៌នីមួយៗមានប្រយោជន៍មួយដោយឡែកចំពោះផ្នែកនីមួយៗក្នុងសរីរាង្គ ។
ពណ៌ ក្រហមពេល ចូល ក្នុង សរីរាង្គ នឹង ទៅដល់ ឈាម និង បេះដូង... |
អាហារពណ៌ក្រហមបំប៉នបេះដូង
តាមធាតុទាំង៥របស់វេជ្ជសាស្ត្របុរាណ ពណ៌ក្រហមតំណាងឱ្យភ្លើង គឺវិជ្ជមាន ។ អាហារពណ៌ក្រហមពេលចូលក្នុងសរីរាង្គនឹងទៅដល់ឈាម និងបេះដូង ភាគច្រើនមានឥទ្ធិពលប៉ូវឈាម ជំរុញដំណើរការចលនាឈាមនិងដំណើរការបញ្ចេញចោល របស់ក្រពេញកូនកណ្តុរ ។
ការស្រាវជ្រាវបានបញ្ជាក់ថា អាហារក្រហមជាធម្មតាមានលក្ខណៈប្រឆាំងអុកស៊ីតកម្មខ្លាំង ។ ក្នុងអាហារទាំងនេះផ្ទុកបណ្តាសារជាតិដូចជា lycopene, អាស៊ីត tannic…។ មានឥទ្ធិពលការពារកោសិកានិងប្រឆាំងកម្តៅ ។ ពួកអ្នកងាយត្រូវគ្រុនរងា គួរបរិភោគអាហារប្រភេទនេះច្រើន ។ ឧទាហរណ៍ ការ៉ុតផ្ទុក beta carotene ច្រើននិងបំប្លែងទៅជាវីតាមីន A ក្នុងសរីរាង្គ ជួយការពាររចនាសម្ព័ន្ធស្រទាប់ស្បែក បង្កើនសមត្ថភាពទប់ទល់ជំងឺគ្រុនរងាឱ្យសរីរាង្គ ។
ក្រៅពីនេះ អាហារពណ៌ប្រហមនៅផ្គត់ផ្គង់យ៉ាងច្រើននៃបរិមាណវីតាមីន សារជាតិរ៉ែ អំបិលខនិជ និងបណ្តាប្រូតេអ៊ីនចាំបាច់ឱ្យសរីរាង្គ ជួយបង្កើនសមត្ថកិច្ចសរសៃឈាមបេះដូង ។

អាហារពណ៌ លឿង ពេល ចូល ក្នុង សរីរាង្គនឹង បំប្លែង ទៅ ជា សារជាតិ បំប៉ន... |
អាហារពណ៌លឿងបំប៉នផាល
ពពួកអាហារពណ៌លឿងដូចជា ល្ពៅ ពោត ដំឡូងបារាំង សណ្តែកដី…។ ក្នុងវេជ្ជសាស្ត្របុរាណ លឿងជាពណ៌របស់ដី ។ អាស្រ័យហេតុនេះ អាហារពណ៌លឿងក្រោយពេលចូលក្នុងសរីរាង្គ នឹងបំប្លែងទៅជាសារជាតិបំប៉ន ប្រមូលផ្តុំសំខាន់នៅតំបន់ផាល ។ អាហារប្រភេទនេះផ្គត់ផ្គង់ពពួកវីតាមីន សារជាតិខ្លាញ់ ប្រូតេអ៊ីន … ចាំបាច់សម្រាប់សរីរាង្គ បរិភោគជាប្រចាំមានប្រយោជន៍សម្រាប់ផាល ។ ក្រៅពីនេះ បរិមាណវីតាមីន A និង D ក្នុងអាហារពណ៌លឿងសម្បូរគួរសមវីតាមីន A ជួយការពារផ្លូវ ពោះវៀន ធ្វើឱ្យថយចុះ អប្បបរមាគ្រោះថ្នាក់រលាកក្រព្រះ… ។ វីតាមីន D មានឥទ្ធិពលជួយស្រូបយក កាល់ស្យូម, ហ្វូសហ្វ័រល្អជាង ។ ដោយហេតុនេះ អាហារពណ៌លឿងនៅមានឥទ្ធិពលជួយឱ្យឆ្អឹងឆ្អែងរឹងមាំ ។

អាហារ ពណ៌បៃតង មាន ឥទ្ធិពល បង្កើន សមត្ថកិច្ច ថ្លើម... |
អាហារពណ៌បៃតងបំប៉នថ្លើម
នៅបណ្តាឆ្នាំថ្មីៗនេះ អាហារពណ៌បៃតងត្រូវបានទទួលការនិយមចូលចិត្តច្រើន ។ តាមវេជ្ជសាស្ត្របុរាណ ពណ៌បៃតង(រួមមានទាំងពណ៌បៃតង ស្លឹកឈើ និងពណ៌ផ្ទៃមេឃ) ងាយចូលទៅក្នុងថ្លើម ភាគច្រើននៃអាហារពណ៌បៃតងមានឥទ្ធិពលបង្កើនសមត្ថកិច្ចថ្លើម ជាប្រភេទសារជាតិកម្ចាត់ជាតិពុលយ៉ាងល្អសម្រាប់សរីរាង្គ ។ ក្រៅពីនេះអាហារពណ៌បៃតងនៅមានឥទ្ធិពលកែសម្រួលសមត្ថកិច្ចរំលាយអាហារ ។ អាហារពណ៌បៃតងផ្ទុកបរិមាណអាស៊ីត ហ្វូលិកយ៉ាងច្រើន ដែលជាប្រភេទសារជាតិសំខាន់សម្រាប់ដំណើរការបំប្លែងសារជាតិរបស់សរីរាង្គ ជួយការពារសុខភាពប្រព័ន្ធសរសៃប្រសាទ បេះដូង ។ អាហារប្រភេទនេះក៏ជាប្រភពផ្គត់ផ្គង់កាល់ស្យូមដ៏ល្អសម្រាប់យុវជនកំពុងស្ថិតក្នុងដំណាក់កាលរីកចម្រើននិងអ្នកកើតជំងឺស្ពោតឆ្អឹង ។

អាហារ ពណ៌ ស ជួយ បំបាត់ ភាព នឿយហត់ និង ស្ដារ សុខភាព... |
តាមពួកអ្នកវិទ្យាសាស្ត្រ ភាគច្រើននៃអាហារពណ៌ស ដូចជាទឹកដោះគោ អង្ករ ស៊ុតមាន់ … ជួយបំបាត់ភាពនឿយហត់ និងមានឥទ្ធិពលស្ដារសុខភាពលឿន ។ ក្រៅពីនេះ ពពួកអាហារពណ៌ស នៅស្ថិតក្នុងប្រភេទអាហារមានលក្ខណៈសុវត្ថិភាពខ្ពស់បង្គួរ ។ ព្រោះ បរិមាណសារជាតិខ្លាញ់ទាបជាងយ៉ាងច្រើនប្រៀបជាមួយប្រភេទសាច់ និង អាហារពណ៌ក្រហម សមស្របបំផុតសម្រាប់របៀបបរិភោគវិទ្យាសាស្ត្រ ពិសេសចំពោះអ្នកលើសឈាម ជំងឺសរសៃឈាមបេះដូង ឬខ្លាញ់ក្នុងឈាមខ្ពស់… ។
បរិភោគ អាហារ ពណ៌ ខ្មៅ ប្រចាំ នឹងមានប្រយោជន៍ សម្រាប់ ក្រលៀន |
អាហារពណ៌ខ្មៅបំប៉នក្រលៀន
ពពួកអាហារមានពណ៌ខ្មៅ ត្នោតក្រមៅ ឬស្វាយ ត្រូវបានបញ្ចូលទៅក្នុងប្រភេទអាហារពណ៌ខ្មៅ ។ បរិភោគអាហារពណ៌ខ្មៅប្រចាំនឹងមានប្រយោជន៍សម្រាប់ក្រលៀន។
ការស្រាវជ្រាវបានចង្អុលបង្ហាញថា អង្ករខ្មៅ ល្ងខ្មៅ សណ្តែកដី ផ្សិតត្រចៀកកណ្តុរ … សុទ្ធតែមានតម្លៃបំប៉នយ៉ាងខ្ពស់ ហើយទន្ទឹមនោះក៏ជាឱសថផងដែរ ។ អាហារទាំងនេះអាចបន្ថយការប្រឈមកើតជំងឺពាក់ព័ន្ធដល់សរសៃឈាមបេះដូង រលាកបំពង់ខ្យល់ ក្អក ខ្វះឈាម ជ្រុះសក់ សក់ឆាប់ស្កូវ … យ៉ាងប្រសិទ្ធភាព ៕

តាមប្រភពពត៌មានសុខភាពភ្នំពេញ
No comments:
Post a Comment