ល្ពៅក្រៅពីអាចប្រើច្នៃធ្វើជាម្ហូប បានច្រើនមុខយ៉ាងឆ្ងាញ់ពិសាហើយ គេនៅអាច ប្រើធ្វើជាឱសថព្យាបាលរោគទៀតផង ។ ចំពោះផលប្រយោជន៍ពិសេសរបស់ផ្លែល្ពៅ មានដូចជា ៖ - ផ្លែល្ពៅមានរសជាតិផ្អែម មានសារជាតិ បេតាឃែរ៉ូទីន ដែលជាប្រភពដើម នៃវីតាមីន A ។ ហេតុនេះហើយ ទើបអាចការពារ រោគមហារីក ពិសេស រោគមហារីក តម្រងនោម របស់មនុស្ស វ័យចំណាស់ ការពាររោគសើស្បែក កាត់បន្ថយ អាការឈឺចុក រួយក្បាលជង្គង់ ចង្កេះ និង ការពាររោគ កម្រើកខ្លួនមិនរួច ទៀតផង ។ -ល្ពៅជាបន្លែដែល មានកាកសរសៃខ្ពស់ ផ្តល់ថាមពលទាប ខ្លាញ់តិច ដូច្នេះសមរម្យបំផុត ចំពោះអ្នកត្រូវការ បញ្ចុះទម្ងន់ ។ ក្រៅពីនេះ សារជាតិ ការបូអ៊ីដ្រាត ក្នុងផ្លែល្ពៅនៅអាច ជួយបំបាត់ រោគដំបៅ ក្នុងក្រពះ និង ពោះវៀនផ្នែក ខាងលើផងដែរ ។ -ល្ពៅអាចជួយកម្ចាត់ស្លេស្មិ៍ ជួយបន្សើមសួត កាត់បន្ថយអាការដង្ហក់ របស់អ្នកកើត ហឺត និងជួយជំនួយកម្លាំង ។ -គ្រាប់ល្ពៅ់មាន គុណសម្បត្តិ ខាងព្យាបាល និង កាត់បន្ថយឱកាស ក្នុងការកើតរោគ ក្រួសក្នុងតម្រងនោម និង មានសារជាតិ ជាឱសថបញ្ចុះព្រូន មួយចំនួន ។ ស្រង់ចេញពីហង្សទិព្វទេសចរ |
2011-08-17
អត្ថប្រយោជន៍របស់ ផ្លែល្ពៅ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment