សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង: ប្រទាលកន្ទុយក្រពើ ព្យាបាលរើម

2011-08-17

ប្រទាលកន្ទុយក្រពើ ព្យាបាលរើម



     អ្នកដែលមាន មេរោគរើម ចូលមកកាន់រាងកាយហើយ ប្រសិនបើមិនបានថែទាំសុខភាព បណ្តែតបណ្តោយ ឱ្យទៅតាម យថាកម្មនោះ វីរុសខាងលើនឹងបញ្ចោញឥទ្ធិពល ។
ដំបៅរើមត្រង់មាត់ វាមានលក្ខណៈជាពងទឹកតូចៗ ច្រើនតែកើតនៅជុំវិញមាត់ជាក្រុម ដោយ មានរង្វង់ក្រហមព័ទ្ធជុំវិញ ពងទឹកនីមួយៗ ហើយច្រើនតែកើតប្រមាណជា ១-៣ សប្តាហ៍ ដែលធ្វើឱ្យអ្នកជំងឺ មានអារម្មណ៍ឈឺផ្សានិងរមាស់ ។ យើងមានវិធីសម្រាលអាការផ្សារមាស់ មកជម្រាបជូន ដូចតទៅ :
            យកប្រទាលកន្ទុយក្រពើ ប្រវែងប្រមាណជា ១ ចំអាម បកសម្បកលាង ជ័រពណ៌លឿងចេញ យកជាតិអន្ធិលថ្លា ដែលមានទឹករំអិលលាបត្រង់បរិវេណដំបៅរើមឱ្យសព្វ ។ អ្នកគួរតែលាប ព្រឹកល្ងាច ។ ប្រទាលកន្ទុយក្រពើ នឹងជួយសម្រាល អាការផ្សារមាស់ និង ធ្វើឱ្យដំបៅ រើមឆាប់ជាសះស្បើយ ៕
n>  មើលយិនស៊ិនគ្រប់ប្រភេទសុទ្ធតែជួយឱ្យប្រព័ន្ធប្រាសាទធ្វើការយ៉ាងមាន ប្រសិទ្ធភាព ជំនួយប្រព័ន្ធប្រសាទភ្នែក និង ការស្តាប់ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ និង ការពាររោគស្រងូតស្រងាត់ ។ មើមយិនស៊ិនមានសារធាតុទប់ស្កាត់រ៉ាឌីកាល់សេរីយ៉ាងច្រើន ជំនួយ ស្បែកឱ្យភ្លឺថ្លាស្អាតបានយូរ បំបាត់ស្នាមជ្រីវជ្រួញ ។ មើមយិនស៊ិនជួយភ្ញោចចរន្តឈាម ភ្ញោចប្រព័ន្ធការពាររាងកាយ ជួយឱ្យរាងកាយដុតបំផ្លាញអាហារបានល្អ ធ្វើឱ្យផាល (Spleen) ដំណើរការល្អ ជួយឱ្យបាយបាន ជំនួយក្រពះ ព្យាបាលអាការបែកញើសច្រើនក្អួតចង្អោរ ក្អក ក្អួតចេញឈាមនិងជំនួយបេះដូង ៕

No comments:

Post a Comment

 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com khmerck@live.com