សួរស្ដីប្រិយមិត្តជាទីមេត្រីថ្ងៃនេះ ខ្ញុំមួម៉ៅក្ដៅក្រហាយទាំងព្រឹកព្រោះត្រូវប៉ូលីសផាក តែមិនដឹងធ្វើមេចទេ ទ្រាំៗៗៗ ខន្តីទៅចុះ តែណ្ហើយឈប់និយាយរឿងហ្នឹង ទាន់ខ្ញុំកំពុងតែនៅអនឡាញ នៅឡើយក៏ឆ្លៀងយកកម្មវិធីមួយមកចែករំលែកអ្នកទាំងអស់គ្នាទៅចុះ។
កម្មវិធីនេះមានឈ្មោះថា Flash Menu Factory ដែលមានតួនាទីពិសេសៗ និងមានភាពងាយស្រួលសម្រាប់ក្រុមអ្នក អាយធី ពិសេសគឺខាង Web Design តែម្ដងយើងអាចប្រើ Tools ផ្សេងក្នុងកម្មវិធីនេះដើម្បីបង្កើតជា របាមីនុយ ឬ មីនុយទម្លាក់ (Drop Menu) ក៏បាន ប្រសិនបើយើងមានចំណេះដឹងខ្លះអំពី Flash ឬ ខាងសរសេរ វេបសាយទៀតនោះវារឹតតែប្រសើរ។
ចំណែកការប្រើប្រាស់ប្រហែលជាស្មុគស្មាញបន្តិចព្រោះមាន Tools ច្រើន តែយ៉ាងណាក៏ដោយក៏មិនពិបាកណាស់ណា នោះទេព្រោះស្រួលមើល ហើយក៏មិនចាំបាច់សរសេរ កូដ អ្វីដែរ គ្រាន់តែធ្វើការស្រាវជ្រាវតិចតួចបន្ថែមនោះអាចនឹងយល់ដោយងាយៗ។
បច្ចុប្បន្ននេះខ្ញុំកំពុងតែត្រៀមសរសេរ វេបសាយមួយ តែសុំលាក់ឈ្មោះសិនព្រោះខ្ញុំនឹងធ្វើឡើងដោយមិនអោយអ្នកណាដឹងថាជាខ្ញុំនោះទេ។ ហើយខ្ញុំក៏កំពុងតែសាកល្បងលើការបង្កើត មីនុយ វេបសាយដោយប្រើកម្មវិធីនេះដែរ។ ព័ត៌មានខ្លះពីប្រភពដើមរបស់កម្មវិធីនេះ៖
Flash Menu Factory™ is a new software application that allows you to create stylish and impressive navigation for your website.FMF requires zero Flash knowledge. Creating flash menus is a matter of defining your menu’s text and the corresponding links, the rest is job of FMF.Flash Menu Factory™ comes bundled with106 high-quality flash menu designs: Drop down menus, tabs, web buttons, floating web menus and more. And if those are not enough our free FMF Skin Creator lets you create your very own menu designs. With so many menu designs, the only problem is choosing which one to use!.
ខ្ញុំអាប់ឡូតរួចរាល់ហើយប្រសិនបើចាប់អារម្មណ៍សូមដោនឡូតយកទៅប្រើប្រាស់ដោយសេរី
-----------------------------------------------
ចង់ download យក website ទាំងមូលទុកក្នុងកុំព្យូទ័រដែរទេ?
សម្រាប់អ្នកដែលចូលចិត្តប្រើប្រាស់អ៊ិនធឺណិត ក្នុងស្រាវជ្រាវឯកសារផ្សេងនោះតែចំណាយពេលយ៉ាងយូដើម្បីដើម្បីមើលវេបសាយណាមួយដែលខ្លួនចូលចិត្តពិសេសទៅទៀតនោះ តែងចង់បានអត្ថបទផ្សេងៗដែលគិតថាមានប្រយោជន៍ តែពិបាកបំផុតនោះគឺ មិនដឹងថាត្រូវយកឯកសារទាំងនោះដោយរបៀបណានោះទេ ។
ដើម្បីជាភាពងាយស្រួលខ្ញុំសូមដាក់ជូននូវកម្មវិធីHTTrack Website Copier ដែលអាចធ្វើអោយអ្នកទាំងអស់គ្នាអាច ទាញយក គេហទំព័រទាំងមូលដើម្បីយកមក បើកមើលក្នុងកុំព្យូទ័ររបស់អ្នកបាន។ កម្មវិធីនេះ គឺមានលក្ខណៈជា Portable Version ផងដែរ យើងអាចផ្ទុកក្នុង USB នោះអាចយកវាមកប្រើនៅពេលណាក៏បានដែរ។
លក្ខណៈនៃ កម្មវិធីនេះគឺ ងាយស្រួលបើមិនចាំបាច់ដំឡើង មានទំហំតូចងាយស្រួលផ្ទុកតាមខ្លួន ការប្រើប្រាស់មិនស្មុគស្មាញ ដូចនេះបើចាប់អារម្មណ៍សូមទាញយកកម្មវិធីនេះ ទៅប្រើដោយសេរី។
តាមបទពិសោធន៍របស់ខ្ញុំ គឺបានទាញយកវេបសាយធំៗជាច្រើនដូចជាhttp://www.w3schools.com ដែលជា វេបសាយបង្រៀនភាសា code ដូចជា HTMLនិង CSS ។
ចំណែករបៀបប្រើប្រាស់វិញ មិនមានភាពស្មុគស្មាញនោះទេសូមមើលឧទាហរណ៍ខាងក្រោម គ្រាន់តែដំណើរការកម្មវិធីធម្មតានោះវានឹងបង្ហាញផ្ទាំងកម្មវិធី ដូចនេះអ្នកគ្រាន់តែចុច Nextទៅវានឹងបង្ហាញផ្ទាំងបន្ទាប់ទៀតដូចខាងក្រោម៖
នៅក្នុង Project Name សូមបំពេញឈ្មោះ វេបសាយដែលយើងចង់ទាញយក រីឯ Project Category អ្នកចង់សរសេរអ្វីក៏បានស្រេចតែប្រភេទនៃវេបសាយនោះតែប៉ុណ្ណោះដូចជា វេបសាយហ្នុងជា ប្រភេទ ចំណេះកុំព្យូទ័រ ឬ សង្គម ឬ ព័ត៌មាន អីជាដើម ក្រោយមកសូមចុចNext វានឹងបង្ហាញផ្ទាំងមួយទៀតដូចខាងក្រោម៖
នៅក្នុង Web Address សូមបំពេញនូវអាសយដ្ឋានវេបសាយដែលចង់ទាញយក ឧទាហរណ៍ថាwww.khmer-chomros.blogspot.com ហើយសូមចុច Next នោះវាបង្ហាញដូចខាងក្រោមទៀត៖
នៅក្នុងឃ្លាច disconnect when finished និងShut PC down when finished មិនចាប់ចាំជ្រើសយកវាទេ គ្រាន់តែ ចុច Finsh ទៅជាការស្រេច។ ពេលនោះវានឹង ទាញយកគ្រប់ទាំងអត្ថបទ និងរូបភាពដែលមានក្នុង វេបសាយនោះទាំងអស់។
ប្រើប្រាស់កញ្ចប់ភាសាខ្មែរសម្រាប់កម្មវិធី Skype download here
Skype គឺជាកម្មវិធី សម្រាប់ជជែកកម្សាន្តដ៏មានឥទ្ធិពលបំផុត ព្រោះវាត្រូវបានប្រើប្រាស់ដោយមនុស្សរាប់រយលាននាក់ទូទាំងពិភពលោក ព្រោះវាមានផ្ដល់ជូននូវសេវាកម្ម Free Calls និង Free Video Calls ហើយក៏អាចចែករំលែកឯកសារផ្សេងៗ ចេញពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀតបានយ៉ាងងាយ..។ ខ្ញុំក៏បានធ្វើការបកប្រែរួចរាល់តាំងពីឆ្នាំ ២០០៩ មកម្លេះប៉ុន្តែ ខ្ញុំពុំដែលបានយកមកបង្ហាញនោះទេ ម្យ៉ាងវិញទៀតដោយសារខ្ញុំគិតថាប្រហែលជាមានចន្លោះខ្វះខាត។
លុះក្រោយមកខ្ញុំក៏បានសម្រេចចិត្តចាប់ផ្ដើមធ្វើឡើងវិញ ដោយសារតែមានមិត្តភក្តិមួយចំនួនតែងតែសួររកកញ្ចប់ភាសាខ្មែរនេះ ម្យ៉ាងវិញទៀតសូម្បីតែនៅក្នុងស្ថិតិគណនីនៃទំព័រ Blog របស់ខ្ញុំក៏មានបង្ហាញថាមានគេស្វែងរកកញ្ចប់ភាសាខ្មែរដែរ ដូចនេះខ្ញុំក៏សូមយកដាក់ជូនគ្រាន់ជាឯកសារខ្លះក្នុងប្រព័ន្ធអ៊ិនធឺណេត។
សូមបញ្ជាក់ផងដែរ ការបកប្រែរបស់ខ្ញុំគឺធ្លាប់ធ្វើបានប្រហែលជា ៧០% លុះក្រោយមកទៀតខ្ញុំឃើញ បង ឈ រ៉ាន ដែលជាម្ចាស់ទំព័រ ខ្មែរអាយធី បានធ្វើការបកប្រែរួចរាល់១០០% តែអ្វីដែលខ្ញុំមិនសូវជាចាប់អារម្មណ៍នោះ ដោយសារតែការបកប្រែរបស់គាត់ប្រើប្រាស់ពាក្យបច្ចេកទេស ដែលពិបាកនឹងយល់ ពិសេសទៅទៀតគឺ មិនប្រើប្រាស់តាមវចនានុក្រមសម្ដេចជួនណាត។ ដូចនេះខ្ញុំបានយកធ្វើការកែសម្រួល ហើយបញ្ចូលគ្នាជាមួយកញ្ចប់ភាសាដែលខ្ញុំបានធ្វើ។ សូមមើលឧទាហរណ៍ដូចខាងក្រោម៖
ពាក្យ និង ឃ្លាដែលបង ឈរ រ៉ាន បានបកប្រែ | ពាក្យ និង ឃ្លាដែលខ្ញុំបានបកប្រែ |
គ្មាន ទាន់អាច ភ្ជាប់ទៅគណនីបាន | ពុំទាន់ត្រូវបានភ្ជាប់ទៅកាន់គណនី |
គ្មានអាចបើក ស្កាយភ៍ តែ អ្នក បានភ្ជាប់ហើយ លើកុំព្យូរើ នេះ | ពុំអាចបើក ស្កាយភ៍បានទេ តែអ្នកបានភ្ជាប់ក្នុងកុំព្យូទ័រនេះរួចរាល់ហើយ |
សំអាត | សម្អាត |
សំរាប់ | សម្រាប់ |
ព័តមាន | ព័ត៌មាន |
សូមបញ្ជាក់ផងដែរ ខ្ញុំមិនមែន មានន័យប្រឆាំង ឬមិនគាំទ្រចំពោះការបកប្រែរបស់គាត់នោះទេ តែខ្ញុំគ្រាន់តែបកប្រែទៅតាមពាក្យដែលងាយយល់ ហើយពាក្យខ្មែរណាដែលមិនមែនជាពាក្យបច្ចេកទេសគឺ ខ្ញុំប្រើប្រាស់ពាក្យតាមវចនានុក្រមសម្ដេច ជួនណាត មកធ្វើជាគោល ដោយប្រើប្រាស់ព្យាង្គតម្រួត។ បើសិនជាចាប់អារម្មណ៍សូមចុចទាញយកទីនេះ ។
របៀបធ្វើអោយអក្សរខ្មែរមើលបានច្បាស់ក្នុងកម្មវិធីSkype
បន្ទាប់ពីបានទាញយកកញ្ចប់ភាសានេះហើយ សូមបើកម្មវិធី Skype ហើយចុចលើ Tools >> Change Language >> Load Skype Language File . មើលរូបខាងក្រោម៖
បន្ទាប់មកទៀតការបង្ហាញអក្សរខ្មែរប្រហែលជាមើលមិនច្បាស់នោះទេ ព្រោះរូបរាងតូចៗមើលសឹងតែមិនឃើញ ដូចនេះដើម្បីដោះស្រាយសូមធ្វើតាមការណែនាំបន្តទៀត។
សូមចូលទៅកាន់ Control Panel >> Appearance and Personalization >> Personalization >> Window Color and Appearance នោះវានឹងបង្ហាញផ្ទាំងមកដូចនេះសូមកែប្រែដូចរូបភាពខាងក្រោម៖
ប៉ុន្តែសម្រាប់កុំព្យូទ័រ Laptop ដែលមាន ស្គ្រិនតូចប្រហែលជាមិនទាន់អាចមើលអក្សរខ្មែរបាននោះទេដូចនេះសូមប្ដូរទំហំ ស្គ្រិន ទៅ ១០០% ទៅ ជា ១២៥% វិញដោយចូលទៅកាន់ Control Panel >> Appearance and Personalization >> Display មើលរូបខាងក្រោម៖
————————————-
កញ្ចប់កម្មវិធីជំនួយដល់ Unicode ខ្មែរ
សម្រាប់អ្នកណាដែលធ្វើការជាមួយ MS.Officeញឹកញាប់ គួរប្រើកម្មវិធីទាំងនេះ ព្រោះថាវាមានតួនាទីសំខាន់ៗ ដែលអាចជួយការងារយើងបានមួយកម្រិត។ ក្រុម PanCambodia បានបង្កើតចង្កោមកម្មវិធីចំនួន ៤ ដែលមានមុខងារផ្សេងៗគ្នាគឺ
១-Khmer Spell Checker សម្រាប់ត្រួតពិនិត្យអក្សរខ្មែរ
២ -Khmer Sorting សម្រាប់តម្រៀបអក្សរខ្មែរតាមលំដាប់ អក្ខរក្រម ក ខ គ ឃ ង ប្រើក្នុងExcell
៣ -Khmer Conversion សម្រាប់បម្លែងពុម្ពអក្សរ Limon ទៅជា Unicode សូមមើលទីនេះ
៤-Khmer Line Breaking សម្រាប់បំបែកពាក្យនីមួយៗ ដែលមិនបានចុច Space ចន្លោះមើលមិនឃើញ
ដើម្បីកាន់តែច្បាស់សូមមើលរូបភាពខ្លះៗខាងក្រោម៖
ចំណែកការដំឡើងវិញគឺងាយស្រួលទេ ព្រោះថា កម្មវិធីទាំងបួនខាងលើនេះត្រូវបានក្រុមPanCambodia បង្កើតចេញជា File តែមួយ មានន័យថាលោកអ្នក ពុំចាំបាច់ដំឡើងម្ដងមួយៗនោះទេ ព្រោះមាន File Setup មួយសម្រាប់ដំឡើងម្ដងទាំងអស់។
បន្ទាប់ពីលោកបាន Install ចូលក្នុងកុំព្យូទ័ររួចហើយ នៅតែមិនឃើញមានបង្ហាញនៅលើ Menu Bar នៃ MS.Office នោះលោកអ្នកចាំបាច់ត្រូវEnable PAN Localization Cambodia Add-In សូមមើលការណែនាំដូចតទៅ៖
សម្រាប់អ្នកប្រើប្រាស់ Microsoft Word XPឬ Microsoft Word 2003
សូមចូលទៅក្នុង Help > About Microsoft Office Word >Disabled Items…។ ប្រសិនបើ PAN Add-Ins ត្រូវបាន Disable សូមជ្រើសរើស PAN Localization Package Add-In បន្ទាប់មក click Enable។ លទ្ធផលបង្ហាញដូចរូបខាងក្រោម៖
សម្រាប់អ្នកប្រើប្រាស់ Microsoft Word 2007
សូមចុចលើ Office ប៊ូតុងហើយចុចលើ Word Options បន្ទាប់មកសូមចុចលើប៊ូតុង Add-Insដែលស្ថិតនៅផ្នែកខាងឆ្វេងនៃ Word Options form។ ប្រសិនបើ PAN Add-Ins ត្រូវបាន Disableសូមជ្រើសរើសយក Disabled Items របស់Manage drop down list រួចចុចលើប៊ូតុង Go (។ បន្ទាប់មកជ្រើសយក PAN Localization Package Add-In ហើយចុចលើ Enable លទ្ធផលបង្ហាញដូចរូបខាងក្រោម៖
សូមទាញយកកម្មវិធីខាងលើ នៅទីនេះ អ្នកអាចចាប់ផ្ដើមប្រើប្រាស់បានហើយ។
សូមទាញយក និងប្រើប្រាស់វា។
កញ្ចប់ភាសាខ្មែរសម្រាប់ កម្មវិធីរុករកបណ្ដាញអ៊ីនធើនែត អូប៉េរ៉ា ១០.៥៣ កំណែទីមួយចេញហើយ។
សូមចុចទីនេះ ដើម្បីទាញយក កញ្ចប់ភាសាខ្មែរ។
សូមចុចទីនេះ ដើម្បីទាញយក អូប៉េរ៉ា ១០.៥៣។
*របៀបដំឡើង(សម្រាប់វីនដូ៧ និង XP)៖
-បញ្ជូលអូប៉េរ៉ា ១០.៥៣ ទៅក្នុងដ្រាយ C:\ របស់អ្នក។
-បញ្ចេញ(extract)ឯកសារដែលបានខ្ចប់ក្នុង km for opera10.zip មកក្រៅទាំងអស់។
-កូពីថតឯកសារ km ដែលបានបញ្ចេញមកនោះទៅក្នុង C:\Program Files\Opera\locale\
+សូមចុចទីនេះដើម្បីទាញយកពុម្ពអក្សរសម្រាប់ កម្មវិធីអូប៉េរ៉ា។
**សម្រាប់វីនដូ៧ សូមលុបពុម្ពរឺប្ដូរឈ្មោះពុម្ពអក្សរ MoolBoran និងត្រូវប្រាកដថាអ្នកបានប្ដូរពុម្ពអក្សរខ្មែរ លំនាំដើមក្នុងប្រព័ន្ធវីនដូ៧ ទៅជាពុម្ពអក្សរ Khmer OS System។ សូមចុចទីនេះ ដើម្បីមើលពីរបៀបប្ដូរពុម្ពអក្សរ។
សូមបញ្ជាក់៖ កម្មវិធីអូប៉េរ៉ា មានលក្ខណៈប្លែកត្រង់កន្លែងមួយ រាល់ភាសាអន្តរជាតិ (ក្រៅពីភាសាអង់គ្លេស) ក្នុងកម្មវិធីអូប៉េរ៉ា វាតែចាប់យកពុម្ពអក្សរនៃភាសានោះ ដែលនៅលើគេមកប្រើ។ ឧទាហរណ៍ភាសាខ្មែរ បើយើងមានពុម្ពមួយឈ្មោះ Khmer Angkalileka ដែលនៅលើគេ រឺ នៅដើមគេ (សូមមើលលំដាប់រៀង នៃពុម្ពនិមួយៗរបស់អ្នកក្នុង Control Panel) នោះកម្មវិធីអូប៉េរ៉ានឹងយកពុម្ពនោះ មកប្រើជាពុម្ពលំនាំដើម សម្រាប់គេហទំព័រនានាដែលប្រើខ្មែរយូនីកូដ។
-សូមបញ្ជូលពុម្ពអក្សរមួយនោះ (ជាពុម្ពអក្សរខ្មែរ Khmer OS System ដែលគ្រាន់តែដូរឈ្មោះដើម្បី អោយវានៅលើគេ តែរូបរាងអក្សរខ្មែរគឺរក្សានៅដដែល)។
-សូម ចុចទីនេះ ដើម្បីទាញយក ពុម្ពអក្សរ។(សម្រាប់វីន៧ សូមបើកវែបសាយជាភាសាខ្មែរក្នុងអូប៉េរ៉ាមុននឹងបញ្ជូលពុម្ពនេះ ព្រោះវីនដូ៧ អាចនឹងចាប់ទាញយកពុម្ពអក្សរ លំនាំដើមដែលប្រព័ន្ធបានកំណត់)
-បន្ទាប់មកសូម បើកកម្មវិធីអូប៉េរ៉ា។
-ចុចលើរូប O ដែលនៅផ្នែកខាងលើភាគខាងឆ្វេង
-រើសយក Settings –> Preferences…
-មើលទៅខាងក្រោម ហើយចុចលើប៊ូតុង Details…
-ចុចលើប៊ូតុង Add… រួចហើយរកមើលពាក្យ ភាសាខ្មែរ (ភាសាែខ្មរ)
-រួចចុច OK
-បន្ទាប់មកសូមរើសត្រង់វាល Encoding to assume for pages lacking specification ទៅជា UTF-8 (បើសិនជា UTF-8 ហើយមិនបាច់ដូរទេ)
-សូមចុចលើ ភាសាខ្មែរ ដែលយើងបានបន្ថែមរួច, រួចចុចលើប៊ូតុង Choose… ដែលនៅខាងលើ
-សូមរើសយក ឯកសារភាសាខ្មែរ ដែលនៅក្នុងថត C:\Program Files\Opera\locale\km\ ដោយរើសយកឯកសារឈ្មោះ km.lng រួចចុច Open បន្ទាប់មកចុច OK រហូតទាល់តែអស់ផ្ទាំងចុច។
**តើចង់អោយភាសាខ្មែរក្នុង អូប៉េរ៉ា បង្ហាញបានល្អទេ? សូមធ្វើតាមលំនាំខាងក្រោមនេះ៖
+វីនដូ៧៖ សូមចុចកូនកណ្ដុរស្ដាំនៅលើ Desktop រួចរើសយក Personalize
–មើលទៅខាងក្រោម ចុចលើរូបទីពីរ(Window Color)
–សូមប្ដូរពុម្ពអក្សរសម្រាប់ Message Box, និង Menu ទៅជា Khmer OS System។ ដើម្បីប្ដូរគឺគ្រាន់តែ រើសយកពាក្យនោះនៅ ក្នុងវាល Item បន្ទាប់មកវានឹង បង្ហាញពុម្ពអក្សរសម្រាប់របស់នោះ នៅខាងក្រោម។ រួចចុប្ដូរវាទៅជា Khmer OS System ជាការស្រេច។
+សម្រាប់វីនដូ XP៖
–ចុចកូនកណ្ដុរខាងស្ដាំនៅលើ Desktop រើសយក Properies –> រើសយកផ្ទាំង Appearance រួចចុចលើប៊ូតុង Advanced button រួចប្ដូរពុម្ពអក្សរវត្ថុដូចក្នុង វីនដូ៧ ដែរ។
បន្ទាប់ពីប្ដូរហើយ សូមដំណើរការកម្មវិធី អូប៉េរ៉ារបស់អ្នកម្ដងទៀត។ នោះលោកអ្នកនឹងឃើញការងាយស្រួលមើល ភាសាខ្មែរ ក្នុងកម្មវិធីអូប៉េរ៉ា។
សូមចូលរួចសប្បាយជាមួយ អ្វីដែលមានជាភាសាខ្មែរ។ ប្រសិនជាអ្នកឃើញមានការ ខុសឆ្គងក្នុងការបកប្រែនោះ សូមបញ្ចេញមតិមកទីនេះ ដើម្បីអោយម្ចាស់គេកែលម្អពាក្យ ឃ្លា ល្បះទាំងនោះអោយល្អ និងមានន័យងាយស្រួលក្នុងការអាន។
សូមអរគុណសម្រាប់ការអានអត្ថបទមួយនេះ និងគាំទ្រភាសាខ្មែរ។
សូមចូលទៅកាន់ទំព័រ ទេព សុវិចិត្រ (ខេមរបុត្រ)
សូមអរគុណចំពោះ, បង ក្មេងស្រែ, និងលោកពូ ហារីហាន់ ដែលបានចូលរួមបកប្រែ។ ហើយឥឡូវយើងអាចចេញជាកញ្ចប់ទីមួយហើយ យើងនឹងចេញនូវកញ្ចប់ ទី២ទៀត ដែលជាកញ្ចប់ចុងបញ្ចប់ បន្ទាប់មកយើងនឹងចាប់ផ្ដើមបកកំណែថ្មីនៃអូប៉េរ៉ា(១០.៦០)។
របៀបបង្កប់ រឺភា្ជប់ យូនីកូដខ្មែរ នៅក្នុងវិបសាយ (Embed Khmer Unicode Font)
សួស្តី
ឥឡូវយើងអាចបង្កប់ រឺភ្ជាប់ យូនីកូដខ្មែរបានហើយ (Embed Khmer Unicode Fonts) ព្រោះឥឡូវនេះក្រុម KhmerOS បានបង្កើតតួអក្សរខ្មែរយូនីកូដចំនួន ដប់តួអក្សរសម្រាប់បង្កប់នៅក្នុងវិបសាយ និងសម្រាប់សរសេរនៅក្នុង Adobe Photoshop CS3 ផងដែរ។ ប្រសិនបើអ្នកចង់បាន ខ្មែរយូនីកូដចំនួនដប់នេះ អ្នកអាចចូលទៅទាញយកក្នុងគេហទំព័រ៖
លោកអ្នកអាចទាញយក របៀបប្រើ និងរបៀបធ្វើ នៅត្រង់នេះ
ចុចទីនេះដើម្បីទាញយក
ឥឡូវយើងអាចបង្កប់ រឺភ្ជាប់ យូនីកូដខ្មែរបានហើយ (Embed Khmer Unicode Fonts) ព្រោះឥឡូវនេះក្រុម KhmerOS បានបង្កើតតួអក្សរខ្មែរយូនីកូដចំនួន ដប់តួអក្សរសម្រាប់បង្កប់នៅក្នុងវិបសាយ និងសម្រាប់សរសេរនៅក្នុង Adobe Photoshop CS3 ផងដែរ។ ប្រសិនបើអ្នកចង់បាន ខ្មែរយូនីកូដចំនួនដប់នេះ អ្នកអាចចូលទៅទាញយកក្នុងគេហទំព័រ៖
លោកអ្នកអាចទាញយក របៀបប្រើ និងរបៀបធ្វើ នៅត្រង់នេះ
ចុចទីនេះដើម្បីទាញយក