សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង: ឱសថព័ណ៌ខ្មៅ ល្អបំផុតសម្រាប់ សុខភាពនិងសម្រស់

2011-08-27

ឱសថព័ណ៌ខ្មៅ ល្អបំផុតសម្រាប់ សុខភាពនិងសម្រស់

អាហារ ទាំង៤ប្រភេទ ដែលមាន ព័ណ៌អាក្រក់ មិនគួរជាទី ចង់បរិភោគ ដូចខាងក្រោម តាមពិតវាគឺជា អាហារ ប្រកបដោយ គុណភាព និង មានប្រយោជន៍ ច្រើនសម្រាប់ សុខភាព និង សម្ផស្ស ។

សណ្ដែកខ្មៅ ជំនួយឈាម និង ទប់ទល់ភាពចាស់
សណ្ដែកខ្មៅ មានផ្ទុក លេស៊ីទីន និង ជីវជាតិផ្សេងៗ យ៉ាងសម្បូរបែប ។ ក្នុងនោះ វីតាមីន B1 និង វីតាមីន E មានកម្រិតខ្ពស់ ជាងគេ ។ បរិមាណវីតាមីន E ច្រើនជាង៧ដង បើធៀបនឹងសាច់ របស់វា ។ យោងតាម ពេទ្យបុរាណ សណ្ដែកខ្មៅ គឺជាគ្រាប់ ធញ្ញជាតិ មានប្រយោជន៍ សម្រាប់តម្រងនោម និងថ្លើម ព្រមទាំង ធ្វើឱ្យសរសៃ ឆ្អឹងខ្នង មាំមួន ចំរាញ់ឈាម ធ្វើឱ្យភ្នែកភ្លឺល្អ នោមស្រួល និង កំចាត់ជាតិពុល ។ល។ ទន្ទឹមនឹងនេះ សណ្ដែកខ្មៅ ក៏ជួយធ្វើឱ្យសក់ ខ្មៅរលោង និង ស្បែកភ្លឺថ្លា ។ យើងអាច ប្រើប្រាស់ សណ្ដែកខ្មៅ រួមជាមួយ សណ្ដែកខៀវ សណ្ដែកក្រហម សណ្ដែកសៀង និង អង្ករដំណើប ក្រហម ឬ ដំណើបខ្មៅ ធ្វើជាទឹកសណ្ដែក សម្រាប់ហូបក៏បាន ។
អង្ករដំណើបខ្មៅ ប៉ូវឈាម និង ជួយឱ្យគេងស្រួល
អង្ករដំណើបខ្មៅ គឺជាអាហារ ពិសេសមួយ ក្នុងចំណោម ប្រភេទអង្ករ ទាំងឡាយ ព្រោះវាមាន ជាតិបំប៉ន ពិសេសៗច្រើន ។ ព័ណ៌សម្បុរ របស់អង្ករ មានសភាព ដោយឡែក គឺដោយសារ សម្បកខាងក្រៅ របស់វា មានផ្ទុកជាតិដែក ដែលអាច ទប់ស្កាត់ ការវិវត្តទៅរក ភាពចាស់ ។ ព័ណ៌របស់វា កាន់តែខ្មៅនោះ ប្រសិទ្ធិភាព នៃជាតិដែក ទប់ស្កាត់ការវិវត្ត ទៅរកភាពចាស់ កាន់តែមាន កម្រិតខ្លាំង ។ ក្រៅពីនេះ អង្ករដំណើបខ្មៅ ក៏មានប្រយោជន៍ ជួយដល់ដំណេក ព្យាបាល ការវិលមុខ ស្រវាងភ្នែក ខ្វះឈាម សក់ស្កូវ ចុករោយចង្កេះ ជាដើម ។ អង្ករប្រភេទនេះ ក៏នៅមាន ប្រសិទ្ធិភាព ផ្សេងមួយចំនួន ក្នុងការប៉ូវឈាម កាត់បន្ថយការ ឈឺរចាប់ និង ព្យាបាលរបួស ផងដែរ ។ ស្រ្តីទើបសម្រាលកូនរួច ទទួលទាន អាហារនេះ ក៏អាចជួយឱ្យ ឆាប់សះស្បើយ និង មាន កម្លាំងឡើងវិញ ។ ក្នុងមួយថ្ងៃ យើងអាចទទួលទាន បបរអង្ករនេះ មួយចាន ។ ជាធម្មតា អង្ករក្សាយ ដាំបបរ លាយជាមួយ អង្ករដំណើបខ្មៅ គឺធ្វើឱ្យយើង មានអារម្មណ៍ ឆ្ងាញ់មាត់ ជាងការដាំ តែមួយមុខ ។
ផ្សិតត្រចៀក កណ្ដុរខ្មៅ ថែសម្រស់ និង ការពារជម្ងឺមហារីក
ផ្សិតត្រចៀក កណ្ដុរខ្មៅ មិនត្រឹមតែជា អាហារការពារ ជម្ងឺមហារីក ដ៏មានប្រសិទ្ធិភាព នោះទេ តែវាក៏អាចជួយ កំចាត់ជាតិសំណល់ ក្នុងឈាម និង ជាតិដែលនាំឱ្យ កើតមហារីក ក្នុងរាងកាយព្រមទាំង ទប់ស្កាត់ ជម្ងឺបេះដូង ។ លើសពីនេះ ផ្សិតត្រចៀក កណ្ដុរខ្មៅ ក៏មានប្រសិទ្ធិភាព ធ្វើឱ្យមាន តុល្យភាព នៃជាតិស្ករ និងកាត់បន្ថយ កម្រិតកូលិស្ដេរ៉ូល ក្នុងឈាម ។ បរិភោគ ផ្សិតត្រចៀក កណ្ដុរ ខ្មៅ គឺធ្វើឱ្យយើង មានអារម្មណ៍ ឆាប់ឆ្អែត ជួយរក្សាទម្ងន់ រាងកាយ និង រក្សារាងរៅឱ្យ នៅសមសួន ។ ទទួល ទានញឹកញាប់ នឹងអាចជួយ បំបាត់ស្នាមជាំ នៅលើផ្ទៃមុខ ។ យើងអាចប្រើផ្សិត ត្រចៀកកណ្ដុរខ្មៅ ធ្វើជាអាហារឆ្ងាញ់ៗ ដូចជា ឆាលាយសាច់ ជាដើម ។
ល្ងខ្មៅ ប៉ូវឈាម និង បន្ថយសម្ពាធឈាម

ល្ងខ្មៅ មានផ្ទុក លេស៊ីទីន វីតាមីន E កាលស្យូម ប្រូតេអ៊ីន និងជាតិដែក យ៉ាងច្រើន និងសម្បូរបែប ។ ជាពិសេស ដោយសារក្នុង ល្ងខ្មៅ មានកម្រិត វីតាមីន E ខ្ពស់ វាមិនត្រឹមតែ អាចទប់ស្កាត់ ដំណើរការ អ៊ុកស៊ីតកម្ម នៃជាតិខ្លាញ់ ដែលប៉ះពាល់ ដល់ សុខភាពនោះទេ តែវាក៏មានប្រយោជន៍ ក្នុងការទប់ទល់ នឹងការវិវត្ត ទៅរកភាពចាស់ និង ការពារអាការ រឹងសរសៃឈាម បេះដូងផងដែរ ។ យើងអាច បរិភោគល្ង បានដោយធ្វើ ចេកខ្ទិះល្ងខ្មៅ បង្អែមម្សៅ វាល់ណឹត (ឬម្សៅគ្រាប់ ស្វាយចន្ទី) លាយជា មួយ ទឹកដោះគោឆៅ ឬ ទឹកសណ្ដែកសៀង ក៏បាន៕


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រង់ពីភ្នំពេញ


No comments:

Post a Comment

 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com khmerck@live.com