សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង: ក្រូចឆ្មារ ព្យាបាលរោគ

2011-08-17

ក្រូចឆ្មារ ព្យាបាលរោគ

*ឈឺពោះហើមពោះឆ្អល់ពោះ
          ច្របាច់ ទឹកក្រូចឆ្មារ មួយចំហៀងផ្លែ លាយជាមួយ ទឹកអំពៅ ឬ ស្ករផែន រួចទទួលទាន ព្រោះវាជួយ បន្ថយសកម្មភាព ច្របាច់របស់ ពោះវៀន ឱ្យយឺតវិញ ។

          *ព្យាបាលរោគក្រពះ ច្របាច់ផ្លែក្រូចឆ្មារឱ្យចេញទឹកអស់ នៅសល់តែសម្បក បន្ទាប់មកយក សម្បកឆៅទៅដាំទឹកឆុងផឹក ព្រោះជាឱសថបណ្តេញខ្យល់ និង ព្យាបាល រោគក្រពះ ។ ជាតិប្រេងពី សម្បកផ្លែ ក្រូចឆ្មារ មានប្រសិទ្ធភាព ក្នុងការផ្សះដំបៅ ជួយឱ្យក្រពះ ឆាប់ជា សះស្បើយ ។

          *ព្យាបាលអាការក្តៀនលាមកឆុងទឹកក្រូចឆ្មារ ជាមួយនឹង ទឹកក្តៅ ប្រមាណជា ១ កែវកាហ្វេលាយអំបិលបន្តិចបន្តួច ហើយទទួលទាន វាភ្លាមៗ ក្រោយពេលភ្ញាក់ពីដំណេក ពេលព្រឹក ព្រោះវាជួយជំរុញសកម្មភាពរបស់ ពោះវៀនឱ្យបត់ជើងធំតាមធម្មតា ។ 

          *ព្យាបាលរោគរាករូសនៅប្រទេសឥណ្ឌា គ្រូពេទ្យឱសថបុរាណ បានណែនាំឱ្យ ប្រើទឹកក្រូចឆ្មារ លាយជាមួយ ទឹកស្អាតក្នុងសីតុណ្ហភាពធម្មតា ទទួលទានរហូតដល់ អាការរាករូស បានធូរស្បើយ ។

          *ព្យាបាលជាតិពុលក្នុងអាហារប្រើទឹកក្រូចឆ្មារ លាយជាមួយទឹកកំបោរ បន្ថែម អំបិលបន្តិចឱ្យមានរសជាតិប្រៃឡែមៗ ទទួលទាន ១ ស្លាបព្រាបាយមុនពេល បរិភោគអាហារ ដើម្បីជួយសម្លាប់បាក់តេរីនៅក្នុងក្រពះ ដែលជាមូលហេតុ ធ្វើឱ្យលោកអ្នក រាករូស ៕

​​​             ស្រង់អត្ថបទពី៖ ហង្សទិព្វទេសចរ

No comments:

Post a Comment

 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com khmerck@live.com