សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង: អាហារគួរចៀសវាងពេលត្រូវរលាកដំបៅពោះវៀនធំ

2011-08-27

អាហារគួរចៀសវាងពេលត្រូវរលាកដំបៅពោះវៀនធំ



 រលាក​ដំបៅ​ពោះវៀន​ធំ ជា​សណ្ឋាន​ជំងឺ​ផ្លូវ​ពោះវៀន បង្ក​រលាក​និងដំបៅ​ក្នុង​សន្ទះ​រំអិល​ពោះវៀន​ធំ និង​កំណាត់​ចុង​ពោះវៀនធំ ។ អាហារ​ឬ ទម្លាប់​បរិភោគ ពុំមែន​ជា​ភ្នាក់ងារ​បង្ក​ជំងឺ តែ​អាច​បណ្តាលឱ្យ​ជំងឺ​ប្រែជា​ធ្ងន់ធ្ងរ ។​
​ខាងក្រោម​នេះ​ជា​ប្រភេទ​អាហារ​មួយ​ចំនួន​ដែល​អ្នក​ជំងឺ​រលាកដំបៅ​ពោះវៀនធំ​គួរ​ប្រយ័ត្នប្រយែង​ពេល​ប្រើប្រាស់ ។​
​ ​សណ្តែកៈ ដោយសារ​មាន​បរិមាណ​ជាតិ​សរសៃ​ខ្ពស់ និង​អាច​បង្កការ​ហើមពោះ ហេតុនេះ​សណ្តែក​ពុំមែន​ជា​ចំណីអាហារ​ដ៏​ល្អ​សម្រាប់​អ្នកជំងឺរលាក​ដំបៅ​ពោះវៀន​ធំ ។​
ប្រភេទ អាហារ មួយ ចំនួន ដែល អ្នក ជំងឺ រលាកដំបៅ ពោះវៀនធំ គួរ ប្រយ័ត្នប្រយែង
ផ្កា​ស្ពៃខៀវៈ បន្លែ​ផ្ទុក​ជាតិ​សរសៃ​ច្រើន​ដូចជា​ផ្កា​ស្ពៃ ស្ពៃ​ក្តោប និង ឃិន​ឆាយ មិនស្រួល​រំលាយ ដែល​អាច​បង្ក​ការ​ហើមពោះ​និង​រមួលក្រពើ ។ អ្នកជំងឺ​រលាក​ដំបៅ​ពោះវៀនធំ​អាច​បរិភោគ​អាហារ​នេះ​បាន ប្រសិន​វា​ត្រូវបានចម្អិន​ឆ្អិន​និង​កាត់​ទៅជា​ចំណិត​តូចៗ​។​

ពោត​និង​ផ្សិតៈ អាច​បង្ក​រំញោច​ផ្លូវ​រំលាយ​អាហារ និង​រាករូស នៅ​អ្នក​ត្រូវ​រលាក​ដំបៅ​ពោះវៀន​ធំ ។​



​ ​មើម​ខ្ទឹមៈក៏​សម្បូរ​សារជាតិ​សរសៃ និង​ស្វិត​ក្នុង​សណ្ឋាន​ពិបាក​រំលាយ ។ ប៉ុន្តែ​នឹង​ពុំមាន​បញ្ហា​អ្វី ប្រសិន​កាត់​ឬ​ចិញ្ច្រាំ​ល្អិតៗ​និង​ចម្អិន​ឱ្យ​ឆ្អិន ។​



​ ​សាច់​ខ្លាញ់​ច្រើន​: ជំងឺ​រលាក​ដំបៅ​ពោះវៀនធំ​តាំងពីដើម​មក​មាន តំណម​ ជាមួយ​សាច់មាន​ខ្លាញ់​ច្រើន​។ ចូរ​ជ្រើស​យក​សាច់​សុទ្ធ និង​ចាំ​ត្រូវ​ទំពាឱ្យ​ម៉ដ្ឋ ប្រសិន​មិន​ដូច្នេះ​ទេ អាការៈរោគ​នឹង​ប្រែជា​អាក្រក់ ។ សាច់​ត្រូវ បាន​ច្នៃ​ក្រោម​សណ្ឋាន​កិន​និង​លុញ​ជា​គ្រាប់ ឬ​សាច់​កាត់​ចំណិតៗ នឹង​ជួយ​សរីរាង្គ​ងាយ​រំលាយ​អាហារ​ជាង​ពេល​ប្រើ​សាច់​នៅ​បន្ទះ​ធំៗ​។ ប៉ុន្តែត្រី​ខ្លាញ់​ច្រើន​បែរជា​ងាយ​រំលាយ​ជាង ។​


​ ​សូកូឡាៈ ស្ករ និង Caffein, សមាសធាតុ​សំខាន់​២​ក្នុង​សូកូឡា អាច បង្ក​រមួលក្រពើ និង​បត់ជើង​ញឹកញាប់​នៅ​អ្នក​ត្រូវ​រលាក​ដំបៅ​ពោះវៀនធំ ពិសេស​ពេល​ជំងឺ​ប្រែជា​ធ្ងន់ធ្ងរ ។ ប្រសិន​ចូលចិត្ត​សូកូឡា គួរ​បរិភោគ​តែ មួយ​ចំណិត​តូច គឺ​គ្រប់គ្រាន់​ហើយ ។​


​ ​កាហ្វេ​និង​តែៈភេសជ្ជៈ​២​មុខ​នេះ​អាច​បណ្តាល​ឱ្យ​អ្នក​ត្រូវ​រលាក​ដំបៅពោះវៀន​ធំ ពិបាក​គ្រប់គ្រង​អាការៈ​ជំងឺ​។ ដូចគ្នានេះដែរ នៅ​មាន​ពពួកភេសជ្ជៈ​ផ្ទុក Caffein ដទៃទៀត ដូចជា​ទឹក​ផ្អែម​មាន​ហ្គាស និង​ភេសជ្ជៈ​លើក​កម្លាំង ។​



​ ​ស្រាៈ ប្រភេទ​ស្រា​ខុសៗ​គ្នា​នឹង​មាន​ឥទ្ធិពល​ទៅលើ​អ្នក​តាម​ច្រើន​របៀប​ផ្សេងៗ​ពីគ្នា។ និយាយ​រួម​គ្រប់​ភេសជ្ជៈ​មាន​អាល់​កុល សុទ្ធតែ​រំញោច​ពោះវៀន និង​បង្ក​រាក​រូស។ ប៉ុន្តែ​អ្នក​នៅ​តែ​អាច​ប្រើប្រាស់​ក្នុង​បរិមាណ​សមល្មម មិនត្រូវ ប្រើប្រាស់​ពេល​ពោះ​ឃ្លាន ៕




តាមពត៌មានសុខភាពភ្នំពេញ

No comments:

Post a Comment

 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com khmerck@live.com