សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង: --oOo--ទឹកថ្នាំបំបាត់ក្លិនមាត់តាមបែបធម្មជាតិធ្វើឱ្យក្លិនមាត់មិនល្អ(ស្អុយ)ជាសះស្បើយបាន

2011-08-17

--oOo--ទឹកថ្នាំបំបាត់ក្លិនមាត់តាមបែបធម្មជាតិធ្វើឱ្យក្លិនមាត់មិនល្អ(ស្អុយ)ជាសះស្បើយបាន

បញ្ហា​នៃ​ការ​មាន​ក្លិន​មាត់​មិនល្អ (​ស្អុយ​) របស់​មនុស្ស គឺជា​ឧបសគ្គ​មួយ​ធ្វើ​ឱ្យ​មានការកកស្ទះ​ក្នុង​ស្ថានភាព​ជីវិត និង​មាន​គម្លាតឆ្ងាយ​ពី​ការ​មាន​ទំនាក់ទំនង​រវាង​មនុស្សផ្សេង​ៗ​ក្នុង​សង្គម ។ ជា​ធម្មតា​បើសិនជាលោក​អ្នកមាន​ក្លិន​មាត់​មិនល្អ រមែង​មិនសូវមាន​ទំនាក់ទំនង​ជាមួយ​អ្នក​ផ្សេង​ៗ​ដែលកំពុងធ្វើការ​រួម​គ្នា រួម​ទាំង​ញាតិ​មិត្ដ​បងប្អូនផង​ដែរ​។ លើស​ពី​នេះ ក៏​អាច​ធ្វើ​ឱ្យ​ជីវិត​របស់​លោកអ្នកមាន​គម្លាត​ឆ្ងាយ​ពី​ការ​មាន​ទំនាក់ទំនងជាមួយ​បុគ្គល ព្រោះ​យល់​ថា ខ្លួន​មាន​ក្លិនមាត់​មិនល្អ ក្នុង​ការ​ទំនាក់ទំនង​គ្នា​ដែល​ជះក្លិនមាត់​ទៅ​ដាក់​គេ ។ ដូច្នេះ​ដើម្បី​ដោះស្រាយ​ពីវិបត្ដិ​ខាងលើមាន​វិធីសាស្ដ្រ​មួយ​ចំនួន​ដែលអាច​ជួយ​លោក​អ្នក​ឱ្យ​រួច​ផុត​ពី​ស្ថានភាព​វិបត្ដិខាងលើ ដោយ​វិធីសាស្ដ្រ​ខាងក្រោម គឺជា​វិធីសាស្ដ្រ​បំបាត់​ក្លិន​មាត់​ជា​លក្ខណៈ​ធម្មជាតិដូច​ជា ៖

ខ្ញី និង​ក្រូចឆ្មា ៖ វិធីសាស្ដ្រ​ក្នុង​ការ​ធ្វើសំរាប់​បំបាត់​ក្លិន​មាត់​គឺ​ប្រើ​ទឹក​ខ្ញី​សុទ្ធ​១​ស្លាបព្រា​កាហ្វេ ទឹកក្រូច​ឆ្មា​មួយ​ស្លាបព្រា​កាហ្វេ និង​ទឹក​កៅ​អ៊ុ​ន​ៗ១​កែវ លាយ​ចូល​គ្នា​ប្រើ​ខ្ជុ​លមាត់​ក្នុង​មួយ​ថ្ងៃ​១​លើក ក្រោយ​ពី​ដុសធ្មេញនៅ​ពេល​ព្រឹក ។
ស្លឹក​ត្របែក ៖ វិធីសាស្ដ្រ​ធ្វើ​ត្រូវ​លាងស្លឹក​ត្របែក​ឱ្យ​ស្អាត​យក​ទៅ​បុក​ឱ្យ​ម៉ដ្ឋ​លាយ​ជាមួយ​ទឹកអំបិល​ប្រហែល​១ភាគរយ ត្រាំ​ទុក​រយៈ ពេល​ពី​១០-១៥​នាទី រួច​ហើយ​ត្រូវ​ច្រោះយក​តែ​ទឹក​សុទ្ធ​រក្សា​ទុក​សំរាប់​ប្រើប្រាស់​ខ្ពុ​លមាត់ ។

វិធីសាស្ដ្រ​ដែល​បាន​រៀបរាប់​ខាងលើ​អាច ធ្វើ​ឱ្យ​ក្លិន​មាត់​ដែល​មិនល្អ អាច​បាត់​បានដោយ​មិនបាច់​ប្រើ​ថ្នាំ​បំបាត់​ក្លិន​។ ប៉ុន្ដែ​យក​ល្អលោក​អ្នក​គួរតែ​ព្យាយាម​ថែទាំ​សុខភាព​ឱ្យបាន​ល្អ និង​ហាត់ប្រាណ​ជាប់​ជា​ប្រចាំ ៕

            ដោយ ៖ សា​ម៉​ន

No comments:

Post a Comment

 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com khmerck@live.com