អង្គការសុខភាព ពិភពលោក (WHO) បាន អះអាងថា ទូទាំងពិភពលោក មានអត្រាអ្នកកើត រោគឆ្អឹងពុក កើនឡើងជាលំដាប់ និង បានសម្លាប់ ជីវិតមនុស្ស ជាច្រើនក្នុងមួយឆ្នាំៗ ។ សម្រាប់អ្នកដែល គួរប្រុងប្រយ័ត្ន រោគនេះបំផុត គឺស្ត្រី ព្រោះឱ កាសកើត រោគនេះ ច្រើនជាងបុរស ។ តើយើងត្រូវការពាររោគ ឆ្អឹងពុកដូចម្តេច? វិធីការពារ និង មើលថែទាំខ្លួនឯង គឺចាប់ផ្តើមតាំងពី កើតមកតែម្តង ។ ក្នុងអំឡុងពេលកើតមក ដំបូងរហូតដល់ អាយុ ៣០ ឆ្នាំ ជាអំឡុងពេលដែល រាងកាយត្រូវប្រមូលផ្តុំ សាច់ឆ្អឹងឱ្យបាន ក្រាស់ក្រែលបំផុត ហេតុនេះយើងគួរ បរិភោគអាហារ ដែលផ្តល់ផល ប្រយោជន៍ដល់ឆ្អឹង ពិសេសអាហារ មានកាល់ស្យូមខ្ពស់ ផឹកទឹកដោះគោ ឱ្យបានច្រើន និង ហាត់ប្រាណ ជាប់ជាប្រចាំ ។សម្រាប់អ្នកដែលមាន អាយុចាប់ពី ៣០ ឆ្នាំ ឡើងទៅ គឺជាដំណាក់កាលសំខាន់ ដើម្បីការពារមិនឱ្យ បាត់បង់សាច់ឆ្អឹង ។ យើងគួរជ្រើសរើស បរិភោគទឹកដោះគោ មួយថ្ងៃ ៥០០ cc បរិភោគអាហារ ដែលមានកាល់ស្យូមខ្ពស់ ដូចជា កាពិ ប្រហុកឆ្អិន ត្រីម៉ដ្ឋ បង្គាម៉ដ្ឋ ហាត់ប្រាណជាប់ ជាប្រចាំ និង គួរចេញទៅហាត់ប្រាណ ទីកន្លែងដែលមាន ពន្លឺថ្ងៃគ្រប់គ្រាន់ ។ សម្រាប់ក្រុមមនុស្ស វ័យពាក់កណ្តាលមនុស្ស គឺអ័រម៉ូនភេទមានចំនួនតិច ហើយដោយសារ អ័រម៉ូនភេទនោះ ជួយក្នុងការទប់ស្កាត់ ការរលាយបាត់បង់ឆ្អឹង ហេតុនេះទើបធ្វើឱ្យ ក្រុមមនុស្សស្ថិតក្នុងវ័យនេះ មានការប្រឈម នឹងការបាត់បង់ឆ្អឹង បាន យ៉ាងងាយ ។ក្នុងវ័យនេះ ទាំងស្ត្រី-បុរស ត្រូវចេះថែទាំឆ្អឹង ឱ្យបានល្អ ដោយយើងអាចប្រើ ឱសថក្នុងការជួយ ទប់ស្កាត់ ផឹកទឹកដោះគោ បរិភោគអាហារ ដែលមានកាល់ស្យូមខ្ពស់ ព្រមទាំងហាត់ប្រាណ ក្នុងពន្លឺព្រះអាទិត្យ ឱ្យបានញឹកញាប់ ៕ ស្រង់អត្ថបទពី ភ្នំពេញដេលីញូវ |
2011-08-17
ធ្វើយ៉ាងដូចម្តេច មិនឱ្យកើត ឆ្អឹងពុក?
Subscribe to:
Post Comments (Atom)
No comments:
Post a Comment