សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង: ព្យាបាលអាការមួយចំនួនដែលកើតមានចំពោះបុរស

2011-08-17

ព្យាបាលអាការមួយចំនួនដែលកើតមានចំពោះបុរស


       តើអ្នកដឹងទេថាបុរសភាគច្រើនខ្លាចរអានូវបញ្ហាអ្វីខ្លះ? បើសិន បញ្ហាចម្បងៗរបស់ស្រ្តីគឺ បញ្ហាទម្ងន់ និងបញ្ហាសម្រស់នោះបញ្ហា រំខានចិត្តបុរសក៏ចៀសមិនផុតពីរឿងនេះដែរ។ លើសពីនេះបញ្ហា

ផ្សេងទៀតដូចជា ក្បាលទំពែក ធាត់ដុះក្បាលពោះ មានក្លិនខ្លួន បញ្ហាក្រពេញប្រូស្តាតថម ថយសមត្ថភាពផ្លូវភេទ និង ពិបាកមានកូន គឺជាអាការឃើញកើតមានញឹកញាប់បំផុតទៅ លើបុរស។ 
       បញ្ហាទាំងនេះក្រៅពីធ្វើឲ្យបុរសខ្លះការជឿជាក់ហើយនោះ វាក៏អាចជះឥទ្ធិពលទៅដល់ បញ្ហាសុខភាពរបស់ពួកគេក្នុងរយៈពេលវែងបានផងដែរ។ នៅក្នុងលេខនេះយើងបានប្រមូល ផ្តុំវិធីព្យាបាលអាការទាំងនេះយកមកចែកជូន។
 
      -ក្បាលទម្ពែក សក់ជ្រុះ
 
       តាមធម្មតា ទាំងស្រ្តី និង បុរសគឹសុទ្ធតែមានឱកាសក្បាលតម្ពែកដូចៗគ្នាដោយគ្រាន់ តែបុរសអាចនឹងជ្រុះសក់ច្រើនខុសពីស្រ្តីបន្តិច។ ការជ្រុះសក់គឺចាប់ផ្តើមពីបរិវេណក្បែរថ្ងាស រួចរំកិលឡើងទៅលើ អមទៅដោយសក់ដែលចាប់ផ្តើមកាន់តែស្តើងទៅៗ នៅត្រង់បរិវេណ ផ្នែកកណ្តាលនៃក្បាល ហើយទីបំផុតនឹងក្លាយទៅជាក្បាលតម្ពែក។
 
       ចំពោះអាការសក់ជ្រុះរបស់បុរសអាចកើតឡើងដោយសារមូលហេតុច្រើនយ៉ាងដូចជា សក់ជ្រុះជាកញ្ចុំតែងតែកើតឡើងនៅពេលមានអាយុកាន់តែច្រើន ឬបណ្តាលមកពីអ័រម៉ូន- ថេសថូសស្តឺរ៉ូនបុរសឡើងខ្ពស់ខុសពីធម្មតា ដែលអាចបំផ្លាញឬសសក់ឲ្យខូច ឬទន់ខ្សោយ ហើយទីបំផុតដ៏ជ្រុះតែម្តង។ មូលហេតុសំខាន់មួយទៀតគឺអាចបណ្តាលមកពីតំណពូជដែល លេចឡើងនៅលើបុរសច្រើនជាងស្រ្តី។
 
       អ្នកជំនាញបានផ្តល់ដំបូន្មានក្នុងការថែទាំសុខភាពសរសៃជាទូទៅយ៉ាងទូលំទូលាយ ព្យាបាលសុខភាពជាទូទៅនៃរាងកាយឲ្យបានល្អជាមុនសិន។ សុខភាពរាងកាយល្អសុខភាព សរសៃសក់ក៏ល្អទៅតាមនោះដែរ។ ប៉ុន្តែបើសិនជាបុរសណា ជួបបញ្ហាសក់ជ្រុះហើយនោះ យើងមានរូបមន្តឱសថបុរាណការពារសក់ជ្រុះយកមកចែកជូន។
 
       ឱសថបុរាណជាជម្រើសយ៉ាងមានសុវត្ថិភាពក្នុងការការពារព្យាបាលបញ្ហាសក់ជ្រុះមាន ដូចជា ៖
 
       ត្រកួន ស្លឹកត្រចៀកក្រាញ់ៈ យកស្លឹករបស់រុក្ខជាតិនេះមួយណាក៏បានប្រហែលជាមួយ ក្តាប់ច្របាច់យកទឹកមកផ្អាប់សក់ទុកចោលប្រហែល ២០ នាទីរួច លាងចេញ។
 
       ក្រូចសើចៈ យកផ្លែក្រូចសើចចាស់ពីរផ្លែ ឆ្អើរភ្លើងឲ្យឆ្អិនរហូតដល់ទន់ៗ។ នៅពេលផ្លែ ក្រូចទន់ល្អ ហើយនោះយកផ្លែក្រូចសើច ដែលពុះពាក់កណ្តាលមក ច្របាច់នៅក្នុងទឹកក្តៅ ឧណ្ហៗប្រមាណជា ១-២ ពែង ទុកឲ្យត្រជាក់ត្រងដោយក្រណាត់សស្តើងយកទឹកនោះមក ច្បូតឲ្យសព្វនៅលើសក់ ម៉ាស្សាក្បាលមួយស្របក់រួចលាងចេញដោយទឹកទទេ។ អនុវត្តពីរ ដងក្នុងមួយសប្តាហ៏ (បើយកទឹកលាងអង្ករលាងជំនួស ទឹកទទេនោះវានឹងកាន់តែធ្វើឲ្យ ឱសថនេះបញ្ចេញឬទិ្ធកាន់តែខ្លាំងថែមទៀត)។
 
       ខ្ញីចាស់ៈយកខ្ញីចាស់ ទំហំប៉ុនបាតដៃ មកដុតរួចដំឲ្យបែកលាយជាមួយទឹកបន្តិចបន្ទួច (ប្រមាណជា ១-២ពែង) រួចយកទៅញីសក់ឲ្យសព្វទុកចោល២០-៣០នាទី ពីរដងក្នុងមួយ ថ្ងៃប្រហែលជា ៣-៥ ថ្ងៃនឹងឃើញលទ្ធផល។
 
       ដោយអនុវត្តកតាមវិធីសាមញ្ញនេះ បុរសទាំងឡាយអាចពោលពាក្យលាបញ្ហាសក់ជ្រុះ បានហើយ។
 
      
 ធាត់ដុះក្បាលពោះ 
       មូលហេតុចម្បងនៃការដុះក្បាលពោះបណ្តាលមកពី បុរសខ្វះអ័រម៉ូនភេទដែលធ្វើឲ្យរាង- កាយ មានការសន្សំជាតិខ្លាញ់នៅតាមផ្នែកផ្សេងៗបានកាន់តែច្រើន។ ការដុះក្បាលពោះតែង តែឃើញកើតមាននៅលើបុរសដែលមានអាយុច្រើនព្រមជាមួយនឹងការស្រកចុះសាច់ដុំ។ បើ សិនជាបណ្តោយទៅតាមមាត់ ដែលចេះតែចង់ទទួលទាន មិនប្រយ័ត្នប្រយែងក្នុងការទទួល ទានផងនោះ គឺកាន់តែធ្វើឲ្យបុរសងាយនឹងដុះ ក្បាលពោះ។
 
       សំខាន់នោះគឺមិនត្រឹមតែធ្វើឲ្យបុរសខ្វះទំនុកចិត្ត ឬមានអារម្មណ៏ថាមានចំណុចខ្វះខាត ទៅលើរូបរាងរបស់ខ្លួនប៉ុណ្ណឹងទេ គឺវាជះឥទិ្ធពលទៅដល់បញ្ហាសុខភាពផ្សេងៗតាមមករុករាន ទៀតផង។
 
       ចំពោះបុរសដែលកំពុងតែសម្លឹងរកវិធីកាត់បន្ថយក្បាលពោះឲ្យមានសុវត្ថិភាព និងទទួល បានផលល្អ គឺក្រៅពីការយកចិត្តទុកដាក់ទៅលើ អាហារ និងការទទួលទានឲ្យបាន ត្រឹមត្រូវ ហើយនោះសូមកុំភ្លេចការហាត់ប្រាណឲ្យបានជាប្រចាំផងដែរព្រោះទាំងអាហារនិងការហាត់ ប្រាណអាចជួយកែសម្រួលអ័រម៉ូននៅក្នុងរាងកាយ ឲ្យទៅជាប្រក្រតីវិញ។ ក្រៅពីនេះការ មើលថែបញ្ហាផ្លូវចិត្តក៏ជារឿងសំខាន់មួយ ផងដែរ។
 
       បំបាត់ក្បាលពោះដោយការបង្កើតកម្លាំងចិត្តៈ បុរសដែលធាត់ដុះក្បាលពោះជាច្រើនរូប (មិនមែនគ្រប់គ្នា) រមែងមិនសូវជឿជាក់លើខ្លួនឯង មានភាពកណ្តោចកណ្តែងនិងធុញថប់ ចំពោះខ្លួនឯង ជួនកាលក៏ធុញថប់នឹងគ្រប់រឿងទាំងអស់ផងដែរ ហើយវិធីដោះស្រាយបញ្ហា ធុញថប់ និងភាពកណ្តោចកណ្តែងរបស់ខ្លួនគឺការជ្រើសរើសយកការទទួលទាន។ នៅពេល ទទួលទានកាន់តែច្រើនទៅៗ វានឹងទៅជាទម្លាប់ដែលត្រូវទទួលទានកាន់តែច្រើនឡើងៗ។ យើងមានវិធីបង្កើតថាមពលផ្លូវចិត្តយ៉ាង សមញ្ញៗដូចតទៅនេះ ៖
 
       សូមឲ្យពិចារណាទៅលើខ្លួនឯង និងស្គាល់ចំណុចល្អរបស់ខ្លួនឯងឲ្យបានច្រើនបំផុតតាម ដែលអាចធ្វើទៅបាន។
 
       កំណត់គោលដៅឲ្យបានប្រាកដសម្រាប់ខ្លួនយើងថា យើងទទួលទានយ៉ាងឆ្លាតវៃហើយ យើងនឹងយកឈ្នះខ្លួនឯងឲ្យបាន។
 
       បើកចំហបញ្ហានេះដល់សមាជិកគ្រប់រូបនៅក្នុងគ្រួសារ ហើយសូមឲ្យគ្រប់ៗគ្នាជួយផ្តល់ កម្លាំងចិត្តឲ្យផល។
 
       ហ្វឹកហ្វាត់សម្រាកកាយដើម្បីចរន្តឈាមហូរនៅក្នុងរាងកាយ និងទៅកាន់ខួរក្បាលបាន កាន់តែប្រសើឡើង។ ក្រៅពីនេះចិត្ត បេះដូងដែលប្រាកដប្រជាគឺអាចទាក់ទងនឹងខួរក្បាល ផ្នែកកណ្តាលបាន ហើយអាចបញ្ជាផ្នែកដែលជាទម្លាប់ទាន់ទងនឹងការទទួលទានបានទៀត ផង។
 
       បើសិនជាបុរសទាំងឡាយ បានសាងល្បងអនុវត្តតាមវិធីដូចខាងលើនេះមួយរយៈក្រោយ មកទម្ងន់នឹងចាប់ផ្តើមស្រកចុះជាបណ្តើរៗ(យ៉ាងមានសេចក្តីសុខ)រាងកាយរឹងមាំ មុខមាត់ ស្អាតបាតស្រស់ថ្លាជាក់ជាមិនខាន។
 
      
 ក្លិនខ្លួន 
       គឺបញ្ហាចម្បងមួយទៀតដែល បំផ្លាញទៅដល់ការជឿជាក់លើខ្លួនឯង​ របស់បុរសជា ពិសេសបំផុតនោះពេលនៅក្នុងចំណោមមហាជន គឺធ្វើឲ្យបាត់បង់ជំនឿចិត្តមិនតិចនោះទេ។ មូលហេតុដែលធ្វើឲ្យមានក្លិនខ្លួនអាចបណ្តាលមកពីអ័រម៉ូន ថេសថូស្តឺរ៉ូននៅក្នុងខ្លួនបុរសច្រើន ជាងស្រ្តីធ្វើឲ្យApocrine ដែលជាក្រពេញញើលដែលនៅបរិវេណក្លៀក និងអវយវភេទបញ្ចេញ មកក្រៅច្រើនជាងប្រក្រតី ធ្វើឲ្យ មានក្លិនខ្លួនខ្លាំង។ ក្រៅពីនេះបុរសតែងតែខ្វះចន្លោះក្នុងការ មើលថែអនាម័យរាងកាយ របស់ខ្លួនឯង ថែមទាំងសភាពនៃការងារ និងការនិយមចូលចិត្ត ហាត់ប្រាណធ្ងន់ៗ ទើបធ្វើឲ្យចេញញើសច្រើនដែលធ្វើឲ្យមានក្លិនខ្លួនខ្លាំងជាងស្រ្តី។
 
       ទៅបីជាបុរសច្រើនរូបអាចជ្រើសរើសបំបាត់ក្លិខ្លួនដោយការងូតទឹក ឬប្រើផលិតផល បំបាត់ក្លិនដែលមានលក់ជាទូទៅ ប៉ុន្តែការប្រើឱសថពីធម្មជាតិ គឺជាជម្រើសមួយទៀតដែល ធ្វើឲ្យបុរសៗគ្មានក្លិនខ្លួនបាន។
 
       ចំពោះបុរសដែលស្រឡាញ់សុខភាពនោះ ឱសថបុរាណ និង សារធាតុផ្សេងៗដែល នៅក្បែររខ្លួនអាចជួយបំបាត់ក្លិនខ្លួនបាន ដូចជា ៖
 
       ស្លឹកបាសៈ យកដើមស្លឹកបាសស្រស់ៗ(ទាំងដើម និងស្លឹក) ប្រហែលជា ១-២ក្តាប់ យកមកបុកឲ្យល្អិតលាយជាមួយនឹងកំបោរក្រហម(កំបោរដែលចាស់ៗពិសា) បន្តិចបន្តួច លាបទៅលើក្លៀកទុកចោលមួយស្របករួចលាងចេញ។ធ្វើបៀបនេះជាប្រចាំប្រហែលជាមួយ សប្តាហ៏អាចជួយកាត់បន្ថយក្លិនស្អុយនៅត្រង់ក្លៀក។
 
       សម្បកមង្ឃុតៈ មនុស្សសម័យមុនចូលចិត្តយកសម្បកមង្ឃុតស្ងោរទឹកងូតដោយសម្បក មង្ឃុតស្ងួតមួយភាព ស្ងោរជាមួយទឹកបីភាព រំងាស់ឲ្យនៅសល់មួយភាពត្រងយកកាកចេញ ហើយយកទឹកស្ងោរសម្បកមង្ឃុតនោះលាយជាមួយទឹក ២០ លីត្រ យកមកងូតឬ ប្រើទឹក បន្តិចបន្តួចស្ងោរជាមួយសម្បកមង្ឃុតស្ងួតប្រមាណជា ១-២ ក្តាប់ នឹងទទួលបានទឹកសម្បក មង្ឃុតឡើងខាប់ លាបត្រង់បរិវេណក្លៀកទុកចោលមួយ ស្របក់រួចលាងចេញដោយទឹកស្អាត អាចជួយបំបាត់ខ្លិនខ្លួនបានយ៉ាងល្អ ព្រោះសម្បកមង្ឃុតមានគុណសម្បត្តិក្នុងការទប់ស្កាត់ មេរោគបាតេរី។
 
       អម្ពិលទុំៈ ប្រើទឹកអម្ពិលទុំជំនួសសាប៊ូនៅពេលងូតទឹក។ ទឹកអម្ពិលទុំអាចជួយកម្ចាត់ កោសិការដែលងាប់នោះកុំឲ្យកើតការផ្អាប់យូរដែលជាប្រភពធ្វើឲ្យមានក្លិនខ្លួនកើតឡើង។
 
       រមៀតៈ កយម្សៅរមៀតមកលាបត្រង់បរិវេណក្លៀកទុកចោលមួយស្របក់ រួចលាងចេញ អាចជួយបំបាត់ក្លិនខ្លួនបានដូចគ្នា។
 
       ទឹកខ្មេះ: ប្រើដុំសំឡីជ្រលក់ទឹកខ្មេះយកមកលាបបរិវេណក្រោមប្រឡោះដៃដើម្បីកាត់ បន្ថយបរិវេណបាក់តេរីដែលបង្កឲ្យកើតជាក្លិន ប៉ុន្តែមិនគួរអនុវត្តក្រោយពេលកោររោមរួចនោះ ទេ ព្រោះវាធ្វើឲ្យផ្សាខ្លាំង។
 
       បេកគីងសូដា និងម្សៅពោតៈ យកមកលាយជាមួយគ្នា រួចលាបត្រង់បរិវេណដែលមាន ក្លិន។ ម្សៅពោតអាចជួយបឺតសំណើមបានយ៉ាងល្អ ។រីឯបេកគីងសូដា ក៏អាចជួយកម្ចាត់បាក់ តេរីដែលបង្កឲ្យមានក្លិនបានផងដែរ។
 
       សង្ឃឹមយ៉ាងមុតមាំថា វិធីបំបាត់ក្លិនទាំងនេះអាចធ្វើឲ្យបុរសៗដែលពុំទុកចិត្តខ្លួនឯង ត្រឡប់ទៅជាញញឹមថ្មីម្តងទៀតបាន។
 
      
 បញ្ហាក្រពេញប្រូស្តាត 
       អាការខុសប្រក្រតីនៃក្រពេញប្រូស្តាតជាបញ្ហាសុខភាពដែលកើតមានទៅលើបុរស ច្រើនបំផុត ។មូលហេតុចម្បងនៃការរលាកក្រពេញប្រូស្តាតគឺបណ្តាលមកពីការឆ្លងមេរោគ បាក់តេរីនៅក្នុងពោះវៀនឆ្លងកាត់ទៅកាន់ក្រពេញប្រូស្តាតតាមបំពង់នោម។ បញ្ហានេះឃើញ កើតមានញឹកញាប់ទៅលើបុរសដែលមានអាយុ ៣០-៥០ឆ្នាំ។ អាការចម្បងៗនៃជំងឺរលាក ក្រពេញប្រូស្តាត គឺនោមញឹកឈឺចាប់នៅពេលនោម ចុកខ្នង ចុកចង្កេះហើមពងស្វាសឈឺ នៅត្រង់បរិវេណក្រពេញប្រូស្តាត និងមានទឹកថ្លាៗហូរចេញពីចុងអវយវភេទ។ ដើម្បិការពារ ក្រពេញប្រូស្តាតរបស់បុរសនោះគឺការមើលថែសុខភាពរបស់ខ្លួនឯង។
 
       ការផ្លាស់ប្តូរសកម្មភាពនៅក្នុងជីវិតប្រចាំថ្ងៃក៏អាចជួយព្យាបាលអាការដូចខាងដើមនេះ បានផងដែរ ៖
 
       ចៀសវៀងភេសជ្ជៈ និង អាហារដែលធ្វើឲ្យក្តៅផ្សាដល់តម្រងនោមដូចជាភេសជ្ជៈដែល មានជាតិអាល់កុល កាហ្វេ ទឹកផ្លែឈើ និង អាហារដែលមានជាតិហឹរ។
 
       ផ្លាស់ប្តូរសកម្មភាពៈ បើសិនជាអ្នកមានបញ្ហាក្នុងការរត់ចូលបន្ទប់ទឹកមិនទាន់ចូរនោម រៀងរាល់បីម៉ោងម្តង ទោះជាឈឺនោម ឬមិនឈឺក្តី។ គួរដាក់នាឡិការោទិ៍ដើម្បីជាការដាស់ តឿន និងកុំឲ្យទុកទល់លាមក។
 
       ប្រើពេលឲ្យយូរជាងមុនៈ កុំប្រញាប់បញ្ចេញនោមឲ្យអស់ ធ្វើចិត្តឲ្យត្រជាក់គឺអាចជួយ ឲ្យយើងទប់នោមនៅពេលក្រោយបានកាន់តែយូរ។
 
       វារីព្យាបាលៈ បើសិនជាអ្នកកើតមានអាការដូចដែលបានពោលមកនេះចូរអង្គុយត្រាំ គូទនៅក្នុងទឹកក្តៅឆ្លាស់ជាមួយទឹកត្រជាក់រៀងរាល់ថ្ងៃ ឬ មួយថ្ងៃឆ្លាស់មួយថ្ងៃដើម្បីរំញោច ឲ្យឈាមហូរទៅចិញ្ចឹមក្រពេញប្រូស្តាតបានកាន់តែច្រើន។
 
       ក្បាច់យោហ្គាគ្រប់គ្រងក្រពេញប្រស្តាតៈ ចាប់ផ្តើមដោយដេកផ្ងារដាក់ដៃស្របតាម ដងខ្លួន អង្កុញជង្គង់ឡើងរំកិលជើងឲ្យជិតត្រគាក បន្ទាប់មកទាញបាតជើងផ្នែកខាងក្នុងផ្អឹប ចូលគ្នា ព្រលែងឲ្យក្បាលជង្គង់រំកិលចុះមករកផ្ទៃរាបទប់ក្បាច់នេះទុកប្រមាណជា​ ៥នាទី យោហ្គាក្បាច់នេះអាចជួយរំញោចឲ្យឈាមហូរទៅចិញ្ចឹមប្រពេញប្រស្តាត និងបរិវេណជុំវិញ នោះបានកាន់តែប្រសើរឡើង ហើយជួយកាត់បន្ថយអាការរលាក ទូទៅបានផងដែរ។
 
       ក្រៅពីនេះ គួរហាត់ប្រាណរៀងរាល់ថ្ងៃ ដើម្បីជួយរំញោចការហូរចុះឡើងនៃឈាមទៅ ចិញ្ចឹមបរិវេណថ្ងាសក្រោម និង ការបញ្ចេញទឹកកាមដែលមានប្រយោជន៏ទៅដល់ក្រពេញ ប្រូស្តាតដូចគ្នាផងដែរ។
 
      
 ថមថយសមត្ថភាពផ្លូវភេទ 
       តើអ្នកជឿដែរទេថា មានបុរសម្នាក់ក្នុងចំណោម ១០ នាក់ ដែលមានបញ្ហាថបថយ សមត្ថភាពផ្លូវភេទ ។ មូលហេតុគឺការថយចុះនៃបរិមាណអ័រម៉ូនភេទបុរស។ ក្រៅពីនេះក៏អាច បណ្តាលមកពីមូលហេតុផ្សេងៗទៀត មានដូចជាបញ្ហាផ្លូវកាយ ដូចជាជំងឺទឹមនោមផ្អែម ជំងឺបេះដូង និង សរសៃឈាម ជាដើម ឬ ការមើលថែសុខភាពពុំបានសមស្របដូចជាការ ជក់បារី ការផឹកស្រា និង ការបរិភោគអាហារដែល មានកម្រិតជាតិខ្លាញ់ខ្ពស់រួមទាំងផល ប៉ះពាល់ពីការប្រើថ្នាំប្រភេទខ្លះ ដូចជា ថ្នាំកាត់ បន្ថយសម្ពាធឈាមប្រភេទខ្លះថ្នាំបំបាត់ អារម្មណ៏សោកសៅប្រភេទខ្លះ និង ថ្នាំព្យាបាលជំងឺក្រពេញប្រូស្តាតធំប្រភេទខ្លះ។
 
       ក្រៅពីនេះ មានអ្នកខ្លះអាចបណ្តាលមកពីបញ្ហាផ្លូវចិត្ត ដូចជា ការខ្វស់ខ្វាយថាអវយវ ភេទមិនអាចឡើងរឹងបាន ភាពទាស់ទែងនៅក្នុងចិត្តទាក់ទងនឹងរឿងភេទជីវិតអាពាហ៏ពិពាហ៏ ជាដើម។
 
       ប្រហែលជាគ្មានបុរសណាម្នាក់ចង់ជួបប្រទះនូវអាការលលកដែលបូល ប៉ុន្តែបើសិនជា កើតអាការបែបនេះហើយនោះ ហើយគិតចង់ពឹងពាក់ថ្នាំវីយ៉ាត្រា គឺមើលទៅវាដូចជាប្រថុយ ប្រថាន ហើយថែមទាំងមានតម្លៃទៀតផង៕
 

No comments:

Post a Comment

 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com khmerck@live.com