សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង: ដកដង្ហើមបានត្រឹមត្រូវ និងកាត់បន្ថយការស្រមុក

2011-08-19

ដកដង្ហើមបានត្រឹមត្រូវ និងកាត់បន្ថយការស្រមុក



អ្នកខ្លះ មានទម្លាប់ ដកដង្ហើមខ្លីៗ ដោយត្រង់ពោះ មិនសូវមាន ចលនា ។ ការដែលដក ដង្ហើមខ្លីៗពេក នឹងធ្វើឱ្យ រាងកាយ ទទួលបាន អុកស៊ីហ្សែនតិច ហើយបញ្ចេញ ការបោន អុកស៊ីហ្សែន ក៏តិច ទៅតាមនោះដែរ ។ ប្រការនេះបង្ក ឱ្យការរត់របស់ ឈាមលឿនពេក ហើយនៅពេល កើតអាការបែបនេះ យូរៗទៅវានឹង ធ្វើឱ្យកើតអាការ លើសឈាម ឈឺក្បាល អស់កម្លាំង ល្ហិតល្ហៃ ។ នៅពេលកើត អាការរោគ លើសឈាម រោគពាក់ព័ន្ធ ផ្សេងៗក៏តែង ចូលមកលុកលុយ បន្ថែមទៀតដែរ ដូចជារោគ បេះដូង រោគទឹកនោមផ្អែម និង សរសៃឈាម ចុះខ្សោយជាដើម ។ ការដកដង្ហើម ដែលត្រឹមត្រូវ គឺដកដង្ហើមបែប ទារក ដែលតម្រូវឱ្យដកដង្ហើមតាមច្រមុះ មាត់ត្រូវបិទជិតនិងមិនខាំធ្មេញ ។ ពេលដកដង្ហើមចូល ពោះត្រូវប៉ោង ត្រូវឱ្យដើមទ្រូង ពង្រីកបន្តិចបន្តួច ហើយនៅពេល ដកដង្ហើមចេញ ពោះត្រូវផតចុះ និង បរិវេណដើមទ្រូង ផតចុះមកដូចដើមរិញ ។ កត្តាដែលត្រូវ ចៀសវាង គឺមិនត្រូវដកដង្ហើម តាមមាត់ឡើយ ព្រោះនាំឱ្យមាន បញ្ហាដល់ធ្មេញ និង បង្កឱ្យកើត អាការដេកស្រមុក ៕

អាហារ កាត់បន្ថយ ការស្រមុក




ប្រសិនបើអ្នក ជាមនុស្សដែល មានបញ្ហា ដេកស្រមុក អាហារខាងក្រោមនេះ អាចជួយអ្នកបាន ៖ 
១-ម្ទេសខ្មាំង
សារធាតុ ខេបសៃស៊ីន ក្នុងម្ទេស គឺជាឱសថ ដ៏វិសេសមួយ ដែលជួយកាត់បន្ថយ ដំណើររួមចូល នៃសាច់ដុំជុំវិញ បំពង់ខ្យល់ ធ្វើឱ្យផ្លូវដង្ហើម ស្រឡះល្អ កាត់បន្ថយបញ្ហា ក្នុងប្រព័ន្ធដង្ហើម ។ 
២-ភេសជ្ជៈ ក្តៅឧណ្ហៗ
ប្រសិនបើយើង បានផឹកទឹកក្តៅ ឧណ្ហៗមួយកែវ មុនចូលដេក វានឹងជួយឱ្យ ដេកលក់ស្រួល ។ ប៉ុន្តែទឹកធម្មតា មិនទាន់ មានប្រសិទ្ធភាព គ្រប់គ្រាន់នៅឡើយទេ យកល្អគឺផឹក ទឹកក្តៅឧណ្ហៗ លាយទឹកឃ្មុំ ទឹកដោះគោ ឆុងក្តៅឧណ្ហៗ ឬទឹកឱសថ បុរាណ ក្តៅឧណ្ហៗ ទើបជា ការប្រសើរ ។ 
៣-ខ្ទឹមក្រហម
ខ្ទឹមក្រហម មិនគ្រាន់តែជាថ្នាំ ដ៏ល្អរបស់អ្នក ដែលមានខ្លាញ់ ក្នុងសរសៃឈាម ប៉ុណ្ណោះទេ ថែមទាំងជួយ បំបាត់ផ្តាសាយ ជួយឱ្យបំពង់-ក មានសំណើម ប្រព័ន្ធដង្ហើម ធ្វើការបានល្អ ។ ដើម្បីទទួល ប្រយោជន៍ ពីខ្ទឹមក្រហម មិនចាំបាច់ យកមក ទទួល ទានតែមួយមុខ នោះទេ យើងអាចយកមក ញីឱ្យភាយ ចេញប្រេង រួចយកមកហិត ក៏ទទួលបាន ប្រសិទ្ធភាព មិនចាញ់គ្នាដែរ ។ 
៤-ខ្ញី
បើអ្នកមិនចូលចិត្ត ទទួលទានខ្ញី ស្រស់ទេ ត្រូវដំខ្ញីចាស់ឱ្យបែក រួចដាក់ ស្ងោរក្នុងទឹកក្តៅ ដាក់ស្ករចូលបន្តិច នោះអ្នកនឹងបាន ទឹកខ្ញីក្តៅៗ ដែលមាន ប្រសិទ្ធភាព ក្នុងការសម្រួល ប្រព័ន្ធដង្ហើម ឱ្យដំណើរការ បានស្រួល ។ 
៥-ជីរលីងលាក់
ជីរលីងលាក់ មានឥទ្ធិពលបំបាត់ ផ្តាសាយ ព្យាបាលអាការ រលាកបំពង់ខ្យល់ ជួយឱ្យប្រព័ន្ធដង្ហើម ដំណើរការល្អ ដែលអាចជួយឱ្យអ្នក ដេកលក់ស្កប់ស្កល់ គ្មានសំឡេងស្រមុក ៕
                   ដកស្រង់ពី៖ ហង្សទិព្វទេសចរ

No comments:

Post a Comment

 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com khmerck@live.com