សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង: ទឹកផ្លែប៉ោម បំបាត់អង្គែ

2011-08-17

ទឹកផ្លែប៉ោម បំបាត់អង្គែ

មានមនុស្សច្រើននាក់ ធុញថប់នឹងបញ្ហា​អង្គែ នៅលើក្បាល ដែលពិបាកនឹង បំបាត់ចេញ ហើយបើកាន់តែ មានអាកាសធាតុ ម្តងក្តៅ ម្តងត្រជាក់ ម្តងភ្លៀង ម្តងរាំង បែបនេះ បើសិនជាធ្វើការ សម្អាតមិនបានដិតដល់នោះ អង្គែតែងតែចូលមករំខានជានិច្ច ។
          ចំពោះអ្នកដែល មានបញ្ហារឿងអង្គែ ថ្ងៃនេះសូមណែនាំ នូវថ្នាំល្អៗពីធម្មជាតិ ដែលអ្នកអាចធ្លាប់ជួប ធ្លាប់ឃើញមកខ្លះ ហើយនោះគឺ ទឹកផ្លែប៉ោមសៃដឺ ។

          ទឹកផ្លែប៉ោមសៃដឺ គឺជាទឹក ដែលគេច្របាច់ចេញពីផ្លែប៉ោមស្រស់ ៗ មានគុណសម្បត្តិ ជួយព្យាបាលជំងឺ សើស្បែកបាន ទើបអាច យកឈ្នះអង្គែ ដែលរំខានចិត្ត បានយ៉ាងងាយ ។ យើងចាប់ផ្តើម អនុវត្តទាំងអស់គ្នា ។

          វិធីទី ១ : កក់សក់ដោយ សាប៊ូកក់សក់រួច លាងចេញឱ្យស្អាត ផ្សំទឹកប៉ោមសៃដឺ ជាមួយទឹកស្អាត ក្នុងកម្រិត ១ : ១ រួចស្រោចពីលើ សក់សើមដោយ មិនបាច់លាង ទឹកចេញទេ រួចហើយជូតសក់ ឱ្យស្ងួត ។

          វិធីទី ២ : ជាវិធីផ្អាប់សក់ ។ កម្តៅទឹកផ្លែប៉ោមសៃដឺ នៅក្នុងបរិមាណ ដែលអាចយកទៅ ផ្អាប់សក់បាន ពេញក្បាល បន្ទាប់មកស្រោច ទឹកផ្លែប៉ោមសៃដឺ ឱ្យសព្វក្បាល រួចហើយយកកន្សែង ពោះគោតូចៗ ឃ្លុំក្បាលទុកចោល ប្រមាណជា ១ ម៉ោង ក្រោយមក លាងសក់ឱ្យស្អាត និង ជូតឱ្យស្ងួត ។

          ក្រៅពីជួយដោះស្រាយ បញ្ហាអង្គែហើយនោះ ទឹកផ្លែប៉ោមសៃដឺ ក៏ជួយឱ្យសរសៃ សក់ ចែងចាំងទន់ល្មឿយផងដែរ ។

ទោះជាមាន របស់ជំនួយ ប៉ុន្តែសូមកុំភ្លេច មើលថែសរសៃសក់ និង ស្បែកក្បាល ជាប្រចាំផង ៕
           ស្រង់ពី៖ ហង្សទិព្វទេសចរ

No comments:

Post a Comment

 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com khmerck@live.com