សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង: ខ្ញី ឱសថបុរាណ ព្យាបាលរោគ បានច្រើនមុខ

2011-08-17

ខ្ញី ឱសថបុរាណ ព្យាបាលរោគ បានច្រើនមុខ

ខ្ញីត្រូវបានគេ ចាត់ទុកថាជា ដើមរុក្ខជាតិម៉្យាង ជួយព្យាបាល អាការហើមពោះ និង ភើ ។ ខ្ញីជារុក្ខជាតិ ស្ថិតនៅក្នុងអម្បូរ ជាមួយរុក្ខជាតិ ល្មៀត ក្រវាញ ។ ក្រៅពីបំពេញតួនាទី ជាគ្រឿងទេស បង្កើនរសជាតិដល់ ចំណីអាហារហើយនោះ វាក៏នៅ មានគុណភាព ព្យាបាលរោគ បានជាច្រើនទៀតផង ។ បច្ចុប្បន្នខ្ញី បង្កើនប្រសិទ្ធភាពខ្លួនវា ព្យាបាលរោគផ្តាសាយ និង កាត់បន្ថយចំនួនវីរុស ។

ប្រសិនបើចង់ ទទួលទានខ្ញី នៅស្រស់ៗ សូមចិតជាចំណិតស្តើងៗ រួចយកទៅដាំទឹក ហើយត្រងយកទឹក ទុកទទួលទាន ។ ម៉្យាងវិញទៀត អាចជ្រើសរើស ប្រភេទទឹកខ្ញីស្រាប់ មកទទួលទានក៏បាន តែគួរជ្រើសរើស ផលិតផលដែលមាន មាត្រដ្ឋាន មានសញ្ញាធានាត្រឹមត្រូវ មានចំណែកផ្សំពីមើមខ្ញី ច្រើនជាងសារជាតិបន្ថែម ។ចំណែកម្ហូបអាហារវិញ ប្រសិនបើមានខ្ញី កាន់តែប្រសើរ ។ បើថ្ងៃណាមួយ អ្នកមានអាការ ឈឺណែន នៅក្នុងដើមទ្រូង ដោយរោគ ផ្តាសាយ អ្នកអាចទំពា មើមខ្ញីស្រស់ ផឹកទឹក តែខ្ញី ឬ ផឹកទឹកដាំពីមើមខ្ញី លាយជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយ ៕

សរសេរដោយ៖ ភ្នំពេញដេលីញូវ

No comments:

Post a Comment

 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com khmerck@live.com