សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង: គ្រោះថ្នាក់ពីផ្លែឈើត្រាំ

2011-08-17

គ្រោះថ្នាក់ពីផ្លែឈើត្រាំ

មនុស្សមួយចំនួន ចូលចិត្តទទួលទាន របស់ត្រាំជ្រក់បំផុត មិនចំពោះថា ស្វាយ កន្ទួត និង ផ្លែឈើត្រាំជ្រក់ ប្រភេទផ្សេងៗ ដែលដាក់លក់នៅ តាមទីផ្សារទូទៅ ប៉ុន្តែលោកអ្នកដឹងឬទេ ផ្លែឈើជ្រក់ត្រាំ ទាំងអស់នោះសុទ្ធតែ មានគ្រោះថ្នាក់ ចំពោះ សុខភាព ពីព្រោះស្ករសាក់ការីន (Saccharine) ជាសារធាតុដែល ជួយបង្កើនជាតិផ្អែម ផ្តល់ជាតិផ្អែម ច្រើនជាងស្ករ រហូតដល់ទៅ ៣០០ ដង ហើយកត្តាសំខាន់ តម្លៃក៏ថោកជាងស្ករ ។ ដូច្នេះហើយ បានជាអ្នកលក់ និយមយកមកដាក់ ក្នុងផ្លែឈើត្រាំ ជ្រក់ ។ ផលប៉ះពាល់របស់ ស្ករសាក់ការីន គឺប្រឈមចំពោះ ការកើតជំងឺ មហារីកប្លោកនោម ប្រសិនបើសារធាតុនេះ ចូលទៅក្នុងរាងកាយច្រើន ។ អ៊ីចឹងហើយបានជា ប្រទេសជាច្រើន ទូទាំងពិភពលោក ប្រកាសហាម ប្រើសារធាតុនេះ ។បើបានជ្រាបដូច្នេះហើយ គួរតែចៀសវាង ការទទួលទានផ្លែឈើ ជ្រក់ត្រាំទាំងឡាយ ហើយងាកមកទទួលទាន ផ្លែឈើស្រស់ ដើម្បីសុខភាពវិញ ៕

សរសេរដោយ៖ ភ្នំពេញដេលីញូវ

No comments:

Post a Comment

 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com khmerck@live.com