មើមយិនស៊ិនត្រូវបានគេចាត់ទុកថា ជាកំពូលឱសថបុរាណ ។ តំណែងនេះមិនមែន បានមកដោយងាយៗនោះទេ ប៉ុន្តែគេបានធ្វើការពិសោធរាប់ពាន់ឆ្នាំមកហើយថា យិនស៊ិនប្រាកដ ជាមាន គុណប្រយោជន៍សក្តិសមពិតមែន ។
មើមយិនស៊ិនកូរ៉េមានប្រសិទ្ធភាពបង្កើនឈាម បង្កើនសមត្ថភាពផ្លូវភេទ ទាំងបុរស និង ស្ត្រីផ្តល់ភាពក្តៅឧណ្ហៗ ផ្តល់ភាពកក់ក្តៅដល់រាងកាយនៅ រដូវរងាបានល្អបំផុត ។មើមយិនស៊ិនចិន និង មើមយិនស៊ិនអាមេរិកមានឥទ្ធិពលត្រជាក់អាចជួយសួត តម្រងនោម បេះដូងធ្វើឱ្យ ប្រព័ន្ធរំលាយ អាហារខ្លាំងបំបាត់ក្តៅក្នុង បំបាត់ភាពស្រវឹង សមសម្រាប់ផឹកក្រោយត្រឡប់ពីពិធី ជប់លៀងផ្សេងៗ ។ មើលយិនស៊ិនគ្រប់ប្រភេទសុទ្ធតែជួយឱ្យប្រព័ន្ធប្រាសាទធ្វើការយ៉ាងមាន ប្រសិទ្ធភាព ជំនួយប្រព័ន្ធប្រសាទភ្នែក និង ការស្តាប់ កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ និង ការពាររោគស្រងូតស្រងាត់ ។ មើមយិនស៊ិនមានសារធាតុទប់ស្កាត់រ៉ាឌីកាល់សេរីយ៉ាងច្រើន ជំនួយ ស្បែកឱ្យភ្លឺថ្លាស្អាតបានយូរ បំបាត់ស្នាមជ្រីវជ្រួញ ។ មើមយិនស៊ិនជួយភ្ញោចចរន្តឈាម ភ្ញោចប្រព័ន្ធការពាររាងកាយ ជួយឱ្យរាងកាយដុតបំផ្លាញអាហារបានល្អ ធ្វើឱ្យផាល (Spleen) ដំណើរការល្អ ជួយឱ្យបាយបាន ជំនួយក្រពះ ព្យាបាលអាការបែកញើសច្រើនក្អួតចង្អោរ ក្អក ក្អួតចេញឈាមនិងជំនួយបេះដូង ៕
No comments:
Post a Comment