សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង: អាហារ ៤ មុខ

2011-08-17

អាហារ ៤ មុខ

*បបរទឹកអំពៅ

អង្ករខ្សាយ ៥០ ក្រាម, លាងទឹកឱ្យស្អាត និងដាក់ដាំ ឱ្យក្លាយជាបបរ ទើបចាក់ទឹកអំពៅ ក្នុងបរិមាណ ពី ១០០ ទៅ ១៥០ មិល្លីក្រាម និង កូរឱ្យសព្វ ទទួលទាន ក្នុងមួយថ្ងៃ ២ ដង ។ បបរទឹកអំពៅ នេះត្រូវនឹងមនុស្ស មានសួតស្ងួត និង ក្អក ។

          *បបរគ្រាប់អាម៉ង់និងថ្នាំស៊ិនសែអង្ករខ្សាយ ៥០ ក្រាម លាងទឹកឱ្យស្អាត និង ដាក់ដាំឱ្យពុះរួចហើយដាក់ គ្រាប់អាម៉ង់ ១០ ក្រាម ។ នៅពេលជិតក្លាយ ទៅជាបបរហើយ ទើបដាក់មើមលីលី (ថ្នាំស៊ិនសែ) ។ ក្រោយពេល ក្លាយជាបបរហើយ ត្រូវដាក់ស្ករសចូល ក្នុងបរិមាណ សមល្មម ទើបដួសយកមក ទទួលទាន ។ បបរគ្រាប់អាម៉ង់ និងថ្នាំស៊ិនសែនេះ អាចធ្វើឱ្យសួត មានជាតិ សំណើម និង បំបាត់ក្អក ។

          *ទឹកឃ្មុំលាយទឹកសណ្តែកទឹកសណ្តែកក្តៅ មួយចានចង្កឹះ លាយទឹកឃ្មុំពី ១ ទៅ ២ ស្លាបព្រាបាយ ហើយត្រូវរង់ចាំឱ្យ នៅក្តៅឧណ្ហៗ ទើបយកមក ទទួលទាន ទើបមានប្រសិទ្ធភាព អាចកាត់ស្លេស្មិ៍ និង បំបាត់ក្អក ។

          *សាច់ទាស្ងោរជាមួយនឹងសណ្តែកដីសាច់ទា ២៥០ ក្រាម លាងទឹកឱ្យស្អាត និង កាប់ជាដុំៗរួចហើយដាក់ស្ងោរ ជាមួយនឹងគ្រាប់សណ្តែកដី ១០០ ក្រាម ដោយលាយ ជាមួយ នឹងគ្រឿងផ្សំ ដូចជា អំបិល និង ម្សៅស៊ុបទៅតាម ចំណង់ចំណូលចិត្ត ។ ក្រោយពី ស្ងោរដោយប្រើភ្លើងតិចៗ ឱ្យផុយសាច់ហើយ ទើបដួសដាក់ចាន និង ទទួលទានធ្វើ ជាអាហារពេលបាយធម្មតា ។ អាហារនេះអាច ធ្វើឱ្យសួតមាន ជាតិសំណើម និង បំបាត់ក្អក ៕

                  ដកស្រង់ចេញពី៖ ហង្សទិព្វទេសចរ

No comments:

Post a Comment

 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com khmerck@live.com