សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង: គ្រាប់ស្វាយចន្ទី ការពារធ្មេញពុក

2011-08-17

គ្រាប់ស្វាយចន្ទី ការពារធ្មេញពុក

ពីពេលនេះតទៅ គ្រាប់ស្វាយចន្ទី មិនមែនគ្រាន់តែ ជាចំណីសម្រាប់ ទទួលទានលេង តែមួយមុខប៉ុណ្ណោះទេ ពីព្រោះលទ្ធផល នៃការស្រាវជ្រាវ គេបានរកឃើញថា វាអាចជួយ ការពារធ្មេញពុក បានទៀតផង ។លទ្ធផលនៃការ ស្រាវជ្រាវរបស់លោក ឆាល វ៉េបឺរ៍ អ្នកវិទ្យាសាស្ត្រមកពី ណ័រ៍ឃែរ៉ូឡៃណា សហរដ្ឋអាមេរិក បានឱ្យដឹងថា គ្រាប់ស្វាយចន្ទី មាន អាស៊ីដអាណាខារ៍ឌីក ដែលមានគុណសម្បត្តិ កម្ចាត់បាក់តេរី Streptococcus ដែលជាមេរោគ ចូល ទៅខាំធ្វើឱ្យសឹក រេចរឹលសាច់ធ្មេញ ។ជាពិសេសក្នុងករណី ដែលបាក់តេរី Streptococcus ស៊ីសាច់ធ្មេញទៅដល់ ប្រហោងប្រសាទធ្មេញ វានឹងធ្វើឱ្យកើតអាការ ស្រៀវធ្មេញ និងឈឺធ្មេញ សារធាតុគីមី ក្នុងគ្រាប់ស្វាយចន្ទី នឹងជួយទប់ស្កាត់ មេរោគនេះបាន ។
          ប៉ុន្តែទោះបីជាយ៉ាងណា ក៏ដោយ លោកក៏បានផ្តល់ជា ដំបូន្មានថា ការការពារដ៏ល្អបំផុត គឺការដុសធ្មេញ និងពិនិត្យសុខភាព មាត់ធ្មេញ រៀងរាល់ ៦ ខែម្តង ដើម្បីកម្ចាត់កម្ទេច កាកសំណល់អាហារ ។ព្រោះសុខភាព មាត់ធ្មេញល្អ ផ្តើមចេញពីខ្លួនយើង ជាមុនសិន ៕
                         ដកស្រង់ពីភ្នំពេញដេលីញូវ

No comments:

Post a Comment

 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com khmerck@live.com