អង្គុយ បរិភោគប្រមូលផ្តុំ នៅ តុ អាហារ ដោយ មិន រវល់ រឿង អ្វី ផ្សេង អ្នកនឹង ឆាប់ មាន អារម្មណ៍ ឆ្អែត និង បរិភោគ តិចជាង |
១-ជ្រើសរើសទីតាំងបរិភោគ
ការស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា ពេលអ្នកអង្គុយបរិភោគប្រមូលផ្តុំនៅតុអាហារដោយមិនរវល់រឿងអ្វីផ្សេង អ្នកនឹងឆាប់មានអារម្មណ៍ឆ្អែត និងបរិភោគតិចជាង ។ គួរឱ្យស្តាយ ដែលមនុស្សជាច្រើនក្នុងចំណោមពួកយើង តែងមានទម្លាប់បរិភោគប្រញាប់ប្រញាល់នៅពីមុខតុធ្វើការ ឬបរិភោគពេលកំពុងមើលទូរទស្សន៍ ។ ពេលត្រូវបរិភោគបែបនេះ អ្នកនឹងបរិភោគច្រើនជាងដោយមិនដឹងខ្លួន។ អាស្រ័យហេតុនេះ ចូរបរិភោគនៅតុអាហារនិងផ្អាកបណ្តោះអាសន្នគ្រប់សកម្មភាពដទៃទៀត។
២-ផឹកទឹកមុនពេលបរិភោគ
ទឹកច្រោះពុំផ្ទុកកាឡូរី ។ ទឹកល្អបំផុតចំពោះសុខភាពនិងអាចជួយសម្រកទម្ងន់ប្រសិទ្ធភាពយ៉ាងពិតប្រាកដ។ ធម្មតាសរីរាង្គយើងតែងប្រកាសអាសន្នឱ្យយើងយល់ដឹងថាខ្លួនកំពុងឃ្លាន ។ ប៉ុន្តែការពិតគឺមានច្រើន ពេលយើងកំពុងស្រេកទឹកដោយមិនដឹងខ្លួន ។ ការស្រាវជ្រាវបានចង្អុលបង្ហាញថា ផឹកទឹកមុនពេលបរិភោគ៣០នាទី នឹងជួយឱ្យអ្នកបរិភោគតិចជាង ។
៣-កត់កំណត់ហេតុបរិភោគ
ការស្រាវជ្រាវលើមនុស្សពេញវ័យលើសទម្ងន់១.៧០០នាក់ បានបញ្ជាក់ឱ្យឃើញថា ការកត់កំណត់ហេតុបរិភោគជួយបញ្ចុះទម្ងន់ដោយជោគជ័យ ។ លទ្ធផលទទួលបានគឺអ្នកកត់កំណត់ហេតុបរិភោគបានស្រកទម្ងន់ទ្វេដងប្រៀបនឹងអ្នកមិនកត់ទុក ។ អ្នកមិនចាំបាច់ត្រូវគិតគូរបរិមាណកាឡូរី ប្រចាំថ្ងៃក្នុងកំណត់ហេតុឡើយ ។ អ្នកគ្រាន់តែសរសេរនូវអ្វីដែលអ្នកបរិភោគ និងធ្វើយ៉ាងណាឱ្យអ្នកយល់ច្បាស់ជាងអំពីរឿងអ្នកបានបរិភោគប៉ុន្មានក្នុងមួយថ្ងៃ ។ អាស្រ័យហេតុនេះ ក្រោយពេលបរិភោគម្តងៗ ទោះបីបរិភោគតិចតួច អ្នកក៏គួរកត់ទុកនូវអ្វីដែលអ្នកបានបរិភោគ, បរិភោគប៉ុន្មាន,អ្នកបានឃ្លានដូចម្តេច ពេលអ្នកបរិភោគនិងរាល់ការត្រិះរិះផ្សេងៗដែលអ្នកមាន ។
អានឡើងវិញកំណត់ហេតុទាំងនេះនឹងជួយឱ្យអ្នកស្វ័យយល់ដឹងជាងក្នុងការបរិភោគរបស់ខ្លួន ។
៤-បរិភោគពេលឃ្លាននិងឈប់ពេលឆ្អែត
រឿងនេះស្តាប់ទៅហាក់ដូចសាមញ្ញ តែការពិតនោះយើងមានមូលហេតុជាច្រើនដើម្បីបរិភោគដោយពុំមែនដោយសារឃ្លាន ។ បរិភោគដោយសារនឿយណាយ តានតឹងឱ្យរង្វាន់ខ្លួនឯងរំលែកការសប្បាយ… ។ ពេលនោះយើងបានបំភ្លេចសរីរាង្គខ្លួនឯង និងពុំយល់ច្បាស់បានថាពេលណាខ្លួនពិតជាឃ្លាន ។ អាស្រ័យហេតុនេះមុនពេលបរិភោគរបស់អ្វី ចូរសួរខ្លួនឯងមើល អ្នកមានឃ្លានមែន ឬគ្រាន់តែចង់បរិភោគប៉ុណ្ណោះ ។ អ្នកត្រូវភ្លឺស្វាងដើម្បីបែងចែកការឃ្លានរូបវិទ្យា (ពោះកំពុងឃ្លាន) និងឃ្លានអំពីផ្នែកស្មារតី (គ្រាន់តែចង់បរិភោគចំណីអ្វីមួយនោះបំពេញចំណូលចិត្ត)។ ប្រសិនអ្នកមិនបែងចែកនិងកំណត់ច្បាស់លាស់ ភាគច្រើននៃការបរិភោគរបស់អ្នកនឹងសំដៅ បម្រើតែភាពឃ្លានស្មារតីតែប៉ុណ្ណោះ ។ ប៉ុន្តែលទ្ធផលគឺអ្នកនឹងកាន់តែធាត់ឡើងៗ ៕
ភ្នំពេញ