ហ្មឺនមាសគឺឧកញ៉ា វិបុលរាជសេនា (មាស ) តែងជាពាក្យកាព្យ
សូមសំដែងសារស័ព្ទច្បាប់សេយ្យភេទ នៃចមពង្សពានរេតរឿងស្នាម
ក្លៀវក្លាក្លែងស្ទែងស្ទាត់បទសង្រ្គាម ទ្រង់ព្រះនាមរាជាឈ្មោះពាលី ។
ជាបុត្រអង្គអម្រិន្ទពិនលោកិយ គ្រងខាសខិមបុរីរាជធានី
ល្បីល្បះគ្រប់ភពផែនដែនបឋវី សព្វទិសទីទ្វីទ្វីបសឹងខ្លាចក្រែង ។
ទាំងទេវាយក្សយង់ទ្រង់អំណាច ឮតែនាមខ្លបខ្លាចស្ញោរស្ញប់ស្ញែង
រអាអស់មិនអាចចេញអង្គទែង ព្រះអង្គឯងពូជពង្សវង្សឥន្រ្ទា ។
កាលត្រូវសរព្រហ្មមាសរិទ្ធីក្រៃ ទ្រង់យកដៃចាប់ជាប់ដោយឫទ្ធា
មិនឲ្យមុតមានស្នាមអង្គា នឹងឲ្យស្ញែងនាមាទួទ្វីបា ។
ទុកជាច្បាប់សំរាប់រាល់ទាហាន ត្រិះធ្យោកធ្យានធ្វើតាមទៅមុខណា
ព្រះហស្ដស្ដាំទ្រង់ក្ដាប់ចាប់សរថ្លា ព្រះហត្ថាឆ្វេងក្សត្រទ្រង់បោយហៅ ។
ទៅសុគ្រីពសូរ្យវង្សពង្សសុរិយា នឹងអង្គបុត្រារ័តន៍ឆោមឆ្លៅ
ប្អូនអើយចូរមកអាយបងប្រដៅ ដ្បិតអង្គចៅនឹងជាខ្ញុំចក្រី ។
ខំគ្រងវង្សឲ្យគង់ជាច្បងច្បាស់ យកតេជះដំកល់លើកេសី
បាតាំងចិត្តសុចរិតស្និទ្ធភ័ក្ដី ជីវិតវៃថ្វាយក្រោមព្រះបាទា ។
កាលបាននឹងឡើងគាល់ដល់ទ្វារវាំង បាឈប់តាំងប្រណម្យនាកេសា
រំលឹកគុណបុណ្យបាទព្រះមូលិកា សឹមយាត្រាកាន់ផ្ទៃព្រះរោងទ្រង់ ។
មួយកាលគង់ចាំគាល់ក្នុងនិវេសន៍ កុំបាធ្វេសប្រហែសឲ្យលើសលង់
ក្រែងជួនស្ដេចត្រាច់ត្រង់មកយល់យង់ រវាំងអង្គអូនខ្លាចព្រះអាជ្ញា ។
ធ្វើជាខ្ញុំសំគាល់ដល់ទីស្ថាន ឲ្យបានតាមព្រះទ័យទ្រង់ប្រាថ្នា
បើត្រាស់សួរមកចំសឹមវាចា គិតត្រិះត្រាឲ្យត្រូវទំនងន័យ ។
ចូលគាល់កុំតែងអង្គឲ្យពណ្ណរាយ ហាក់ពាយងាយផ្ទឹមនឹងអង្គជៀស្ឋជ័យ
កុំទូលទាស់ផ្ទញ់ផ្ទាល់នៃព្រះហ្ឫទ័យ កុំសំឡឹងនេត្រនៃព្រះច័ក្ករា ។
រីព្រះចមចក្រពង្សវង្សនារាយណ៍ ព្រះប្រាជ្ញាឈ្វេងឆ្ងាយដូចរតនា
កុំបាឲ្យហក់ហួសជ្រួសរាជការ រិះត្រិះត្រាឲ្យត្រូវចិត្តមហាជន ។
បើណាកាចបាភ្លៃធ្វើតាមកាច នរណាខ្លាចស្វែងផលឲ្យគិតគន់
ជាជញ្ជីងជញ្ជឹងថ្លឹងចិត្តជន ខាងណាធ្ងន់លន់លុបលាលស់លៃ ។
មួយស្នេហ៍ស្នំសមស័ក្តិអគ្គនារី នេះជាទីចំរើនរីកហ្ឫទ័យ
កុំបាបែរបាយបៀងមៀងមើលវៃ ព្រះជៀស្ឋជ័យទតយល់ពីភាល់បា ។
ទាំងទាសីនៃអ្នកអគ្គនារី ទោះឆវីល្អស្មើកិន្នរណា
កុំប្អូនប្អូកលូកលលងស្នេហា ប្រៀបចិន្ដាថាជាស្នំបវរ ។
របស់អ្វីហ្ឫទ័យទ្រង់ស្ម័គ្រស្មោះ ថែរបស់នោះទុកតាមភូធរ
បទណាហាមប្រាមចិត្តកុំគិតល បាសាទរទុកតាមជាខ្ញុំវៃ ។
បើទ្រង់ប្រោសកុំធ្វើលលើខ្លាំង រិះរវាំងក្រោយមុខខ្លាចទុក្ខភ័យ
កុំកាចកោងប៉ោងយ៉ៃក្រៃពេកនៃ កុំកួនគៃកុំក្រោធតបក្សត្រា ។
បាថ្នមយសឲ្យសមពហូស័ក្តិ កំហ៊ឹកហ៊ាក់ឲ្យហួសពីវាស្នា
ស្លៀកប្រដាប់ឲ្យសមនឹងកាយា កុំយាត្រាគន់កាយឆ្វេងស្ដាំផ្សំ ។
មួយមានភឿនភ័ក្តិភុមខ្ញុំរាជការ នឹងស្រឡាញ់ជាគ្នារើសឲ្យសម
បើគេត្រង់ៗស្នងសងអារម្មណ៍ បើគេវៀចៗសមឲ្យសួនការ ។
បើបង់សីលរិះគិតថ្និតថ្នមស័ក្តិ ទើបចាត់ជាក់ជាហ៊ានមានចិត្តក្លា
បើគប់ពាលគិតលុបបង់ពាលណា គិតប្រហារពាលកាចឲ្យខ្លាចក្រែង ។
បើគេល្អស្មើចិត្តកុំគិតកាច បើគេខ្លាចឱនយសកុំកំហែង
កុំនាំភឿនដើរលេងជាអ្នកល្បែង សង្ខេបចិត្តគិតក្រែងព្រះចេស្ដា ។
មួយបើត្រូវរាជទ័ណ្ឌដល់ពាន់ដង កុំបាចងគំនុំគុំក្សត្រា
កុំប្រែចិត្តគិតក្បត់ព្រះចក្ករា ខំឧស្យាហ៍ស្វែងផលប្រយោជន៍ខ្លួន ។
បើម៉បគាល់នាឆ្ពោះព្រះភក្រ្តា កុំប្រែក្រោយចរចាមិនសមសួន
នៅមុខព្រះទីនាំងរវាំងខ្លួន បាគាល់គួនចាំស្ដាប់រ៉ាប់បញ្ជា ។
បើទ្រង់ព្រះក្រោធនឹងមុខមន្រ្តី កុំស៊យសែមថែមស្ដីឲ្យក្រោធា
ទោះកិច្ចការសារពើសព្វនានា កុំពិតទូលវេលាទ្រង់ព្រះខ្ញាល់ ។
មើលទំនងល្មមទូលសឹមទូលពិត បាពិនិត្យក្នុងក្រៅគ្រប់អម្បាល
យល់ប្រីតាប្រិមប្រិយប្រោសក្រសាល មិនទ្រង់ខ្ញាល់សឹមយកសេចក្ដីថ្លែង ។
បើត្រាស់សួរប៉ុន្មានទូលប៉ុណ្ណោះ ពាក្យក្រៅនោះកុំយកមកផ្លើសប្លែង
តែស្ដីច្រើនជ្រួសមាត់ភ្លយភ្លាត់ឯង ពាក្យស្ដែងគេមិនស្ដាប់អាប់អង្គបា ។
១ទៀតព្រះហរីរ័ក្សចក្រពេជ្រ ប្រោសប្រទានបំណាច់ពលសេនា
ដែលប្រាកដប្រកបឆបរាជការ កុំឫស្យាទូលទាស់អធ្យាស្រ័យ ។
របស់អ្វីឈ្មោះថាព្រះរាជទ្រព្យ បាគ្នេរគ្នៃគៃរាប់រិះសព្វថ្ងៃ
ទោះតិចតួចហោចស្ដួចជាសរសៃ យកចិត្តគិតអាល័យដូចផងខ្លួន ។
បើមានអ្នកប្រទេសដទៃមក កុំបៀតរកយកមិត្រភ័ក្ដីស្ងួន
តែជ្រាបដល់នឹងកើតអម្ពល់ខ្លួន បាគិតអ្វីឲ្យមួនកុំឲ្យហ្មង ។
មួយកាលចមចក្រពង្សហរីរ័ក្ស ស្ដេចកាន់ទីដំណាក់ឆ្នួនផែផង
សឹងព្រមដោយរាជរថស្នំស្នែហ៍ស្នង កុំផ្អៀងផ្អងម៉ងមៀងបៀងបោយបែរ ។
ស្ថានណាទ្រង់ព្រះបញ្ញត្តហាម បាប្រាបប្រាមចិត្តចាំតាមក្រសែ
កុំភ្លើនភ្លេចឲ្យភ្លាត់បទបាទបែរ បាគិតកែឲ្យគង់បណ្ដាំមុនី ។
វេលាមានទ័ពទាមសង្រ្គាមសឹក កុំបាភ្លឹកឲ្យភ្ញាក់ផ្អើលយោធី
ចូរគិតគៃកែកុនកល់ភេរី រកទិសទីតាំងតែងឲ្យសង៉ា ។
នឹងប្រព្រឹត្តគិតការសង្រ្គាមជ័យ ឲ្យវាងវៃវេះវាត់ស្ទាត់កល់ការណ៍
យល់ទ្រោមទ្រុឌមិនទ្រាំឲ្យចោមណា បើគេគង់ក្លៀវក្លាបាបោះទល់ ។
បាថ្នមចិត្តពលផងឲ្យស្នេហា នឹងគិតការមើលហេតុសង្កេតផល
សព្ទឧបាយស្រាយដោះឲ្យដឹងដល់ មានការកលគិតកែឲ្យអាចហាន ។
ទាំងនេះហើយតែដោយព្យាយាមពិត កុំខ្ជិលគិតប្រើគេតាងភ្នែកប្រាណ
ជាចមទ័ពរំងាប់ចិត្តក្រោធថ្កាន នឹងហ៊ានខ្លាចក្លាហានឲ្យល្មមល្អ ។
កុំអួតចេះរិះរកតែទីងាយ ទីណាធ្លាយយកកាយបាតាំងត
ជាជាតិប្រុសធ្វើទ័ពទុកនាមករ ឲ្យល្បីល្បាញខ្ចាយខ្ចរទួលោកា ។
ចូរមើលបែបយ៉ាងបងមានសច្ចំ មិនគិតតាំងជីវិតប៉ុនកេសា
មិនគួរស្ដាប់គួរស្ដាយដួងជីវ៉ា មិនគួរសូន្យសង្ខារកុំអាល័យ ។
បងផ្ញើកែវតារាយុផាភក្រ្ត១ ចូររួមរ័ក្សស្ម័គ្រស្មោះកុំអាថៃ
គ្រងរក្សាគ្នាទៅនៅក្រុងក្រៃ ទាំងក្របីស្រីកំហែងហនុមាន ។
បាថែទាំសង្គ្រោះសព្វសុរ្យវង្ស នៅពីរពង្សអង្គក្មួយទាំងពីរប្រាណ
ផ្ដាំស្រេចលេងសរព្រះអវតាណ២ សង្ខារប្រាណបានទៅកើតសួគ៌ា ។
ទើបបាននាមទេវាជាពាលី ព្រោះមានទីសច្ចំជាសព្វគ្រា
នឹងតេជះសរនារាយណ៍ជួយនាំពាហ៍ បានសោយសុខសួគ៌ាសម្រាន្តចិត្ត ។
សុភាសិតពាលីពីបុរាណ នោះចំណានមែនហើយតែប្រគិត
សាធុជនទញ់ទាល់នឹងពិនិត្យ ទើបគិតកែគ្រាន់ងាយពិចារណា ។
ខ្ញុំជាហ្មឺនឈ្មោះមាសឈ្លាសឈ្លៀតគិត ចងលិខិតប្រឹតប្រែកែលិខា
ទុកជាច្បាប់សម្រាប់ខ្ញុំរាជការ មិនវិត្ថារព្រោះទើបរើបហ្វឹកសន ។
នោះបើខុសបើខាតបាទបទក្ដី សូមប្រណីផ្លាស់កែប្រែសុន្ថន៣
ឲ្យតែត្រូវតែត្រង់គណៈក្លន ទុកជាបនជាបែបបណ្ដាំអឺយ ។

ចប់បណ្ដាំពាលីតែប៉ុណ្ណេះ
No comments:
Post a Comment