ថ្ងៃបាក់រសៀលលាកំដៅ ព្រះពាយមិនស្ងៀមប្រឹងផាយផាត់ វស្សាន្តរដូវមេឃភ្លៀងធំ ផ្គរស្រែកគំរាមប្រាប់ព្រឹក្សព្រៃ ភ្លឺផ្លេកបន្ទោរជះផ្លែតៗ មិត្តភ័ក្តិស្រែកហៅពីក្រៅផ្ទះ រូបកាយទទេគ្មានជំពាក់ គង្គាបរិសុទ្ធឥតល្អក់ល្អៀង សសៃទឹកភ្លៀងធ្លាក់ពីមេឃ មានពពកសមានទឹកថ្លា ភ្លៀងធ្លាក់រណ្តំដូចចម្រៀង គ្រួសារទាំងមូលនៅជួបជុំ ទឹកភ្លៀងត្រជាក់សែនកក់ក្តៅ គ្រួសារធ្លាប់តូចប្រែជាធំ | ពពកពណ៌ខ្មៅមីររសាត់ ធម្មជាតិលែងស្ងាត់ផ្តើមតន្ត្រី។ រុក្ខារលំដេកដួលដី រន្ទះវឹងវៃជ្រែកអាកាស។ រង្សីក្រឡែតភ្លឺត្រចះ រួសរាន់រូតរះរត់ចូលភ្លៀង។ តំណក់ទឹកធ្លាក់សព្វសារពាង្គ ប្រៀបដូចចង់លាងភពលោកា។ តើនៅលើមេឃល្អយ៉ាងណា? មានទេវតាមានឥន្ទព្រហ្ម។ កង្កែបហ៊ីងច្រៀងលាន់រងំ ដណ្តប់ផាហ៊ុមឲ្យរូបខ្ញុំ។ យាយតាកូនចៅពូមីងអ៊ំ រស់សុខដុមក្នុងពេលភ្លៀង៕ |
និពន្ធដោយ៖ សុខ ចាន់ផល
No comments:
Post a Comment