(អាទិសង្កេត)
យស្ស ទសក្ខរា «អ សំ វិ សុ លោ អ បុ ស ពុ ភ» វចសា បគុណា ត្វត្ថោ មនសា សោ សុខំ លភិ ។
ប្រែ៖ អក្ខរៈទាំង ១០ តួគឺ៖ អ សំ វិ សុ លោ អ បុ ស ពុ ភ ក្តី សេចក្តីអធិប្បាយ (នៃអក្ខរៈ ទាំង ១០ តួនោះ) ក្តី គឺបុគ្គលឯណាមួយ ទោះបីជាគ្រហស្ថក្តី ជាបព្វជិតក្តី បានធ្វើឲ្យចាំស្ទាត់ដោយ វាចាចិត្តហើយ គ្រហស្ថនិងបព្វជិតទាំងនោះ ទៀងតែបាននូវសេចក្តីសុខ ។
ពាក្យបណ្តៅ
(លោកសញ្ញាកិតសំខ្យា)
បាទបេកោភវក្ខន្ធោ | សរសាខោពហុទលោ |
សិនេរុគ្គោសុផលទោ | អវិសុ ឥតិ នាមកោ ។ |
ឈើមួយគុម្ព មានដើម៣ មានមែក ៥ មានសន្លឹកដ៏ច្រើន មានគល់តែ១ ឲ្យនូវផ្លែដ៏បរិបូណ៌ មាន ឈ្មោះប្រាកដថា «អ វិ សុ» ដូច្នេះឯង ។
គាថានេះស្រង់ចាកគម្ពីរ៖ វជិរសារ ដោយ៖ Khmer chomros
No comments:
Post a Comment