ផ្កាយច្រើនអនេក រះនៅពេញមេឃ តើប្រយោជន៍អ្វី ព្រោះមិនអាចញ៉ាំង ស្បៃខ្មៅរាត្រី ឱ្យភ្លឺស្វាងស្វៃ
ចាកក្ដីអន្ធការ ។
អ្នកមានបុត្រច្រើន តែមិនចម្រើន ដល់ពូជពង្សា
ច្រើនតែបុត្រពាល នាំរាលក្ដៅផ្សា តើនឹងប្រាថ្នា
បុត្រនោះឬទេ ។
ទោះបុត្រតែមួយ តែអាចលើកស្ទួយ គិតគូរគ្នាន់គ្នេរ
ឱ្យម្ដាយឪពុក ខ្ពស់មុខនិងគេ យសស័ក្ដិខ្ពស់ទ្វេរ
ព្រោះបុត្រពិសី ។
ដូចដួងចន្ទ្រា តែមួយអង្គា ហៅសែនប្រពៃ
ពេញវង់ត្រចង់ ចាំងចែងរស្មី អាចញ៉ាំងរាត្រី
ឱ្យស្រស់ត្រកាល។
អ.ស.ជ.ស.ហ |
No comments:
Post a Comment