ផលានិសង្សសុចរិត
ធម្មោ ហវេ រក្ខតិ ធ ម្មចារឹ
ធម្មោ សុចិណ្ណោ សុខមាវហាតិ
ឯសានិសំសោ ធម្មេ១ សុចិណ្ណេ
ន ទុគ្គតឹ គច្ឆតិ ធម្មថារី ។
ធម្មោ សុចិណ្ណោ សុខមាវហាតិ
ឯសានិសំសោ ធម្មេ១ សុចិណ្ណេ
ន ទុគ្គតឹ គច្ឆតិ ធម្មថារី ។
សុចរិតធម៌ តែងរក្សានូវអ្នកប្រព្រឹត្តសុចរិតធម៌ (នោះឯង), សុចរិតធម៌ដែលគេបានសន្សំល្អហើយ តែងនាំយកសេចក្ដីសុខមកផ្ដល់ផលឲ្យ, នេះជាអានិសង្សនៃ១ធម៌ដែលគេបានអប់រំសន្សំហើយ, អ្នកប្រព្រឹត្តធម៌ រមែងតែងមិនទៅកាន់ទុគ្គតិឡើយ។
ពាក្យកាព្យឲ្យងាយចាំ
ពាក្យ៩
ពាក្យ៩
ធម៌សុចរិតតាមការណ៍ពិតតែងរក្សា | នូវជនណាដែលប្រព្រឹត្តនូវធម៌នោះ |
ធម៌សុចរិតដែលបណ្ឌិតសន្សំស្មោះ | ពុំដែលផ្សោះតែងនាំសុខមកផ្ដល់ឲ្យ ។ |
នេះគឺជាអានិសង្សការផ្ចង់ចិត្ត | ខំប្រព្រឹត្តសន្សំធម៌ពុំដែលធ្លោយ |
រីបុគ្គលអ្នកប្រព្រឹត្តធម៌ពុំខ្សោយ | លុះជាតិក្រោយតែងបានសោយសុខសួគ៌ា ។ |
រឿងពីព្រេងព្រះសម្ដែងប្រាប់បញ្ជាក់ | ថាមានអ្នកប្រព្រឹត្តធម៌សុចរិតា |
ពូជធម្មបាលឥតមានសល់រូបជនណា | ទាំងអស់គ្នាសុទ្ធតែមានអាយុវែង ។ |
ជនណាបានប្រព្រឹត្តធម៌នេះទៀងទាត់ | ពុំដែលភ្លាត់តែងរស់នៅយូរអង្វែង |
ដូចភាសិតដែលព្រះពុទ្ធទ្រង់សម្ដែង | ជននោះឯងតែងបានសុខប្រសើរហោង៕៚ |
វត្តឧណ្ណាលោម ក្រុងភ្នំពេញ, ថ្ងៃពុធ ទី២៤ កក្កដា ២៥១២
១៩៦៨
១៩៦៨
សម្ដេចព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
No comments:
Post a Comment