សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង: ចិត្តជាប្រធាន

2011-09-04

ចិត្តជាប្រធាន

លោកធម៌ទាំងឡាយចិត្តជាប្រធាន
ប្រសើរពុំមានអ្វីធំលើសចិត្ត
ដឹងសុខដឹងទុក្ខមុខគួរអាណិត
សម្រេចដោយចិត្តជាអ្នកចាត់ចែង ។
បុគ្គលមានចិត្តជ្រះថ្លាល្អហើយ
ពុំប្រព្រឹត្តឡើយការនាំចំបែង
ទោះនិយាយស្តីប្រពៃក្រៃលែង
គោរពកោតក្រែងធ្វើតែកុសល ។
ព្រោះចិត្តជ្រះថ្លាបរិសុទ្ធនោះឯង
ក្តីសុខរមែងតាមជាប់បុគ្គល
ដូចជាស្រមោលអន្ទោលវិលវល់
តាមប្រាណបុគ្គលយ៉ាងដូច្នោះឯង ។
យោ នរោ រីនរជនឯណា
មានចិត្តជ្រះថ្លាប្រាថ្នាចាត់ចែង
ធ្វើបុណ្យឲ្យទានឥតមានចំបែង
ក្តីសុខរមែងតាក់តែងជននោះ ។
                                                                                             ដោយឧបាសក៖ គុយ សុធន

No comments:

Post a Comment

 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com khmerck@live.com