ទុក្ខអ្នកសុំទានខ្ញុំយល់ច្បាស់ ប្រៀបជាសមុទ្រពុំយល់ត្រើយ ថ្ងៃបន់យប់បន់អង្វរព្រះ បានរស់ដូចគេក្នុងលោកា សុំត្រឹមខ្ទមមួយជាជម្រក ជួបជុំបងប្អូនញាតិប្រុសស្រី សុំត្រឹមតិចតួចតែប៉ុណ្ណឹង ប្រហែលផលកម្មតាមមកជិះ ផលកម្មតបស្នងគ្មានអ្នកដឹង ទុកផលជាតិក្រោយថ្កើងបវរ | ពិតវេទនាណាស់ពុំមានស្បើយ អ្នកសុំទានអើយសែនវេទនា។ សូមជួបប្រទះភ័ព្វវាសនា មិនបានវីឡាក៏មិនថ្វី។ គ្រួសារបានជ្រករួមភក្តី បញ្ចៀសដេកដីក្នុងពេលនេះ។ គ្មានទេវតាដឹងជួយត្រិះរិះ ជាតិមុនជាតិនេះធ្វើមិនល្អ។ មានតែខំប្រឹងកែលំអ កុំឲ្យក្រីក្រព្រោះវេរា៕ |
និពន្ធដោយ៖ ទឹម បឿន
No comments:
Post a Comment