បើចង់បានថ្លៃត្រូវច្នៃពេជ្រ ចង់បានកេរ្តិ៍ឈ្មោះខ្ពស់សក្តា ដាវដែលមុតល្អត្រូវដុតដំ ប្រាជ្ញត្បិតតម្រេះចេះជ្រាលជ្រៅ រពឹសដៃដាំបានផលបេះ ធ្វើស្រែមើលដីទឹកសព្វការ កុំសើចមុនគេ ប្រយ័ត្នជួន មុនញាក់ចិញ្ចើម ចូរឃ្មាតខ្មី កុំអាងអ្នកក្រៅជាដៃជើង បើសេពមិត្តពាលខូចជតា សាងអំពើល្អក៏មិនស្ងាត់ រន្ទឺកេរ្តិ៍ឈ្មោះមិនស្ងាត់ឡើយ កវីជូនពាក្យបីបួនម៉ាត់ សាងអំពើល្អយូរលង់ទៅ | ពីថ្មគគ្រិចទៅភ្លឺថ្លា ចូលខ្លួនសិក្សាផុតល្ងង់ខ្លៅ។ សំលៀងមុតមាំផ្សំភ្លើងក្តៅ កោសល្យឆ្អិនឆ្អៅត្បិតឧស្សាហ៍។ បើដេកអាំងផេះផ្ទៃឈឺផ្សា ពាក្យចាស់ចែងចារមានតម្លៃ។ ត្រូវសើចខកខ្លួនមិនប្រពៃ គិតមើលវែងខ្លីអស់ន័យអាថ៌។ ត្រូវពឹងខ្លួនយើងគ្រប់កិច្ចការ សេពប្រាជ្ញថ្កើងការឆ្លងដល់ត្រើយ។ សាងទោសវិបត្តិក៏មិនស្បើយ ទូកអ្នកទៅហើយកំពង់នៅ។ ក្រែងលោបានស្កាត់ប្រាប់កូនចៅ គង់ត្រាយនាំផ្លូវទៅរុងរឿង។ |
និពន្ធដោយ៖ កែវ ច័ន្ទបូរណ៍
No comments:
Post a Comment