សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង សូមអភ័យទោស! ទំព័រនេះកំពុងសាកល្បង

2011-08-27

ឱសថព័ណ៌ខ្មៅ ល្អបំផុតសម្រាប់ សុខភាពនិងសម្រស់

អាហារ ទាំង៤ប្រភេទ ដែលមាន ព័ណ៌អាក្រក់ មិនគួរជាទី ចង់បរិភោគ ដូចខាងក្រោម តាមពិតវាគឺជា អាហារ ប្រកបដោយ គុណភាព និង មានប្រយោជន៍ ច្រើនសម្រាប់ សុខភាព និង សម្ផស្ស ។

សណ្ដែកខ្មៅ ជំនួយឈាម និង ទប់ទល់ភាពចាស់
សណ្ដែកខ្មៅ មានផ្ទុក លេស៊ីទីន និង ជីវជាតិផ្សេងៗ យ៉ាងសម្បូរបែប ។ ក្នុងនោះ វីតាមីន B1 និង វីតាមីន E មានកម្រិតខ្ពស់ ជាងគេ ។ បរិមាណវីតាមីន E ច្រើនជាង៧ដង បើធៀបនឹងសាច់ របស់វា ។ យោងតាម ពេទ្យបុរាណ សណ្ដែកខ្មៅ គឺជាគ្រាប់ ធញ្ញជាតិ មានប្រយោជន៍ សម្រាប់តម្រងនោម និងថ្លើម ព្រមទាំង ធ្វើឱ្យសរសៃ ឆ្អឹងខ្នង មាំមួន ចំរាញ់ឈាម ធ្វើឱ្យភ្នែកភ្លឺល្អ នោមស្រួល និង កំចាត់ជាតិពុល ។ល។ ទន្ទឹមនឹងនេះ សណ្ដែកខ្មៅ ក៏ជួយធ្វើឱ្យសក់ ខ្មៅរលោង និង ស្បែកភ្លឺថ្លា ។ យើងអាច ប្រើប្រាស់ សណ្ដែកខ្មៅ រួមជាមួយ សណ្ដែកខៀវ សណ្ដែកក្រហម សណ្ដែកសៀង និង អង្ករដំណើប ក្រហម ឬ ដំណើបខ្មៅ ធ្វើជាទឹកសណ្ដែក សម្រាប់ហូបក៏បាន ។
អង្ករដំណើបខ្មៅ ប៉ូវឈាម និង ជួយឱ្យគេងស្រួល
អង្ករដំណើបខ្មៅ គឺជាអាហារ ពិសេសមួយ ក្នុងចំណោម ប្រភេទអង្ករ ទាំងឡាយ ព្រោះវាមាន ជាតិបំប៉ន ពិសេសៗច្រើន ។ ព័ណ៌សម្បុរ របស់អង្ករ មានសភាព ដោយឡែក គឺដោយសារ សម្បកខាងក្រៅ របស់វា មានផ្ទុកជាតិដែក ដែលអាច ទប់ស្កាត់ ការវិវត្តទៅរក ភាពចាស់ ។ ព័ណ៌របស់វា កាន់តែខ្មៅនោះ ប្រសិទ្ធិភាព នៃជាតិដែក ទប់ស្កាត់ការវិវត្ត ទៅរកភាពចាស់ កាន់តែមាន កម្រិតខ្លាំង ។ ក្រៅពីនេះ អង្ករដំណើបខ្មៅ ក៏មានប្រយោជន៍ ជួយដល់ដំណេក ព្យាបាល ការវិលមុខ ស្រវាងភ្នែក ខ្វះឈាម សក់ស្កូវ ចុករោយចង្កេះ ជាដើម ។ អង្ករប្រភេទនេះ ក៏នៅមាន ប្រសិទ្ធិភាព ផ្សេងមួយចំនួន ក្នុងការប៉ូវឈាម កាត់បន្ថយការ ឈឺរចាប់ និង ព្យាបាលរបួស ផងដែរ ។ ស្រ្តីទើបសម្រាលកូនរួច ទទួលទាន អាហារនេះ ក៏អាចជួយឱ្យ ឆាប់សះស្បើយ និង មាន កម្លាំងឡើងវិញ ។ ក្នុងមួយថ្ងៃ យើងអាចទទួលទាន បបរអង្ករនេះ មួយចាន ។ ជាធម្មតា អង្ករក្សាយ ដាំបបរ លាយជាមួយ អង្ករដំណើបខ្មៅ គឺធ្វើឱ្យយើង មានអារម្មណ៍ ឆ្ងាញ់មាត់ ជាងការដាំ តែមួយមុខ ។
ផ្សិតត្រចៀក កណ្ដុរខ្មៅ ថែសម្រស់ និង ការពារជម្ងឺមហារីក
ផ្សិតត្រចៀក កណ្ដុរខ្មៅ មិនត្រឹមតែជា អាហារការពារ ជម្ងឺមហារីក ដ៏មានប្រសិទ្ធិភាព នោះទេ តែវាក៏អាចជួយ កំចាត់ជាតិសំណល់ ក្នុងឈាម និង ជាតិដែលនាំឱ្យ កើតមហារីក ក្នុងរាងកាយព្រមទាំង ទប់ស្កាត់ ជម្ងឺបេះដូង ។ លើសពីនេះ ផ្សិតត្រចៀក កណ្ដុរខ្មៅ ក៏មានប្រសិទ្ធិភាព ធ្វើឱ្យមាន តុល្យភាព នៃជាតិស្ករ និងកាត់បន្ថយ កម្រិតកូលិស្ដេរ៉ូល ក្នុងឈាម ។ បរិភោគ ផ្សិតត្រចៀក កណ្ដុរ ខ្មៅ គឺធ្វើឱ្យយើង មានអារម្មណ៍ ឆាប់ឆ្អែត ជួយរក្សាទម្ងន់ រាងកាយ និង រក្សារាងរៅឱ្យ នៅសមសួន ។ ទទួល ទានញឹកញាប់ នឹងអាចជួយ បំបាត់ស្នាមជាំ នៅលើផ្ទៃមុខ ។ យើងអាចប្រើផ្សិត ត្រចៀកកណ្ដុរខ្មៅ ធ្វើជាអាហារឆ្ងាញ់ៗ ដូចជា ឆាលាយសាច់ ជាដើម ។
ល្ងខ្មៅ ប៉ូវឈាម និង បន្ថយសម្ពាធឈាម

ល្ងខ្មៅ មានផ្ទុក លេស៊ីទីន វីតាមីន E កាលស្យូម ប្រូតេអ៊ីន និងជាតិដែក យ៉ាងច្រើន និងសម្បូរបែប ។ ជាពិសេស ដោយសារក្នុង ល្ងខ្មៅ មានកម្រិត វីតាមីន E ខ្ពស់ វាមិនត្រឹមតែ អាចទប់ស្កាត់ ដំណើរការ អ៊ុកស៊ីតកម្ម នៃជាតិខ្លាញ់ ដែលប៉ះពាល់ ដល់ សុខភាពនោះទេ តែវាក៏មានប្រយោជន៍ ក្នុងការទប់ទល់ នឹងការវិវត្ត ទៅរកភាពចាស់ និង ការពារអាការ រឹងសរសៃឈាម បេះដូងផងដែរ ។ យើងអាច បរិភោគល្ង បានដោយធ្វើ ចេកខ្ទិះល្ងខ្មៅ បង្អែមម្សៅ វាល់ណឹត (ឬម្សៅគ្រាប់ ស្វាយចន្ទី) លាយជា មួយ ទឹកដោះគោឆៅ ឬ ទឹកសណ្ដែកសៀង ក៏បាន៕


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រង់ពីភ្នំពេញ


របបទទួលទានសម្បូរ folate ជួយ…លើកកម្ពស់លទ្ធផលសិក្សា

អាហារ ផ្ទុក folatee ច្រើន ជា ពពួក បន្លែ ស្លឹក មាន ពណ៌ បៃតងចាស់...
តាម​ការស្រាវជ្រាវ​មួយ ត្រូវបាន​ប្រកាស​លើ​ទស្ស​នាវ​ដ្តី Pediatrics, របប​ទទួលទាន​អាហារ​សម្បូរ folate រួមចំណែក​លើកកម្ពស់​ពិន្ទុ​រៀនសូត្រសម្រាប់​សិស្សានុសិស្ស ។​
​តាម​ពួក​អ្នក​ស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ Orebro, ស្វ៊ី​ស សិស្ស​ដែលបង្កើន​ការប្រើ ប្រាស់ folate ច្រើន​បំផុត​ក៏​ជា​អ្នក​សម្រេច​បាន​ពិន្ទុ​ខ្ពស់​បំផុត​នៅក្នុង​សាលា ។​
​ដើម្បី​ស្រាវជ្រាវ​ទំនាក់ទំនង​រវាង​ការប្រើប្រាស់ folate និង​លទ្ធផលល្អ​ក្នុង​ការសិក្សា​ពួក​អ្នកវិទ្យាសាស្ត្រ បាន​តាមដាន​សិស្ស​៣៨៦​នាក់ ក្នុង​វ័យ ១៥​ឆ្នាំ និង​ទាំង​ពួក​ប្អូនៗ​ក្នុង​ការស្រាវជ្រាវ European Youth Heart Study (EYHS) ។ លទ្ធផល​បង្ហាញ​ថា សិស្ស​ដែល​បញ្ចូល folate តិច ទោះបី​ស្ថិត​ក្នុង ស្រទាប់សង្គម​ណាក៏ដោយ សុទ្ធតែ​ជា​អ្នក​ជួប​ការ លំបាក​ច្រើន​បំផុត​នៅ​សាលារៀន ។ ជាក់ស្តែង​លទ្ធផល​សិក្សា​របស់​សិស្ស​ទាំងនេះ​ពុំសូវល្អ​ប្រៀប​នឹង​សិស្សប្រើប្រាស់ folate ច្រើន ។​
​ប្រភព​អាហារ​ផ្ទុក folate ច្រើន​ជា​ពពួក​បន្លែ​ស្លឹក​មាន​ពណ៌​បៃតងចាស់ ផ្លែឈើ (ក្រូចពោធិ៍សាត់​ ចេកអំបូង​) ពពួក​សណ្តែក នំ​ធញ្ញជាតិ​បរិភោគ​ពេលព្រឹក ស្ប៉ា​ហ្គេត​ទី នូយ ម្សៅ​ធញ្ញជាតិ ទំពាំង​បារាំង ស៊ុត ត្រី ថ្លើម​សត្វ ផ្សិត​
                        តាមប្រភពដើម៖ភ្នំពេញ

2011-08-26

រូបភាពវត្តអូរត្រាវ


Chua O Trao - 1Copy of DSC00658.JPG

Chua O Trao - Copy of DSC00658.JPG


វត្តសុវណ្ណមុនីនាគារាម (ស្រះនាគ)

វត្តស្រះនាគ=Chùa Srah Neak=Srah neak Pagoda

វត្តស្រះនាគស្ថិតនៅក្នុង៖
-អនុសង្កាត់ទី៨
-សង្កាត់ទី៨
-ទីរួមខេត្ត
-ខេត្តត្រាវិញ
-Khom 08
-Phuong 08
-TX Tra Vinh
-Tinh Tra Vinh
ឆ្នាំកសាងវត្ត: គ.ស​ ១៦៣២
ព្រះចៅអធិការ: ថាច់ប៉ៀក-THẠCH​ PEAK


កុដិព្រះចៅអធិការ
ខ្លោងទ្វារចូលខាងជើង
របងខាងជើងជាប់ជាមួយខ្លោងទ្វារ
ដើរទៅកាន់ផ្លូវថ្នល់ 
ចេតិយខាងកើតទីប៉ាឆា 
ទីប៉ាឆា
ប៉ាឆាមើលជិត
ផ្លូវទៅកាន់ទីប៉ាឆា
ព្រះវិហារមើលពីទិសអគ្នេរយ៍
ព្រះវិហារមើលពីទិសឦសាន
ព្រះវិហារមើលពីទិសឦសាន
 យើងអាចមើលឃើញសាលាឆទាន
សាលាឆទានទើបតែបានកសាងថ្មីៗ
សាលាឆទានមើលជិត
សាលាពុទ្ធិកសិក្សា
សាលាសម្រាប់បរិស័ទធ្វើបុណ្យ 
ស្រះនៅជិតទីប៉ាឆា
សមណកុដិ
ខ្លោងទ្វារទិសខាងលិច
ផ្លូវទៅកាន់វត្តសម្បូររង្សី

2011-08-19

ទឹកដោះម្តាយ


ទារកដែល ទើបនឹងកើត អាចឆ្លងមេរោគ ឬ ងាយរងនឹង ជំងឺតម្កាត់ យ៉ាងងាយបំផុត ប៉ុន្តែប្រព័ន្ធ ការពាររាងកាយ របស់គេ មានការវិវឌ្ឍ ទៅមុខជារឿយៗ ។ ក្រៅពីនេះ ការបង្កើត បរិស្ថានជុំវិញ បានល្អ បូករួមទាំងការ ផ្តល់ ចំណីអាហារ បានសមរម្យ តាំងពីដំបូងទី គឺជាកត្តាមួយ សំខាន់បំផុត ។ ប្រព័ន្ធការពារ រាងកាយ បានរឹងមាំ ឬ បានសមរម្យ វាជួយការពារ កូនតូច ឱ្យចៀសផុត ពីរោគា និង បាក់តេរីផ្សេងៗ ។ ជាធម្មតា ពេលទារក នៅក្នុងគភ៌ ទារកទទួលបាន ប្រព័ន្ធការពារ តាមធម្មជាតិ ពីម្តាយរបស់គេ ។ ឧទាហរណ៍ ដូចជា ទារកទទួល បាន អង់ទីគ័រ ដែលជាប្រូតេអ៊ីន មួយប្រភេទ ដែលរាងកាយ ជាអ្នកផលិតឡើង ។ ប្រូតេអ៊ីននេះ ត្រូវបានបញ្ជូនតាម ចរន្តឈាមពីម្តាយ ទៅឱ្យទារក តែទាំងអស់នេះ វាគ្រាន់តែជាការ ជួយឱ្យកូនតូច បានទទួល ប្រព័ន្ធការពារ ជាបណ្តោះអាសន្ន ក្នុងរយៈ ពេលតែ ៦ ខែប៉ុណ្ណោះ ។ ទឹកដោះម្តាយ ជួយបង្កើន ប្រព័ន្ធការពារ ដ៏រឹងមាំតាមធម្មជាតិ ដល់ទារកភ្លាមៗ ក្រោយពេល សម្រាលហើយភ្លាម ។ ការវិវឌ្ឍនៃប្រព័ន្ធ ការពាររាងកាយ ចំពោះទារក ដែលទើបនឹង សម្រាល នឹងត្រូវបានបង្កើតជា ប្រព័ន្ធការពាររោគ ដែលសារជាតិនេះ មានច្រើនបំផុត នៅក្នុង ទឹកដោះមាតា ។ ការសិក្សាស្រាវជ្រាវ បានឱ្យដឹងថា ទឹកដោះម្តាយ ជួយបង្កើតបន្ថែម ភាពរឹងមាំដល់ ប្រព័ន្ធការពារ រាងកាយកូនតូច ។ កុមារដែលទទួល បានទឹកដោះម្តាយ ត្រូវគេរកឃើញ ថែមទៀតថា មានអត្រាឆ្លងរោគ នៅក្នុងប្រព័ន្ធ រំលាយអាហារ ប្រព័ន្ធដកដង្ហើម និង កើតរោគចាញ់ អាកាសធាតុ ក្នុងកម្រិតមួយ ទាបបំផុត ។ ពិសេសជាងនេះ ទៅទៀត វាជួយជំរុញ ការវិវឌ្ឍនៃ ប្រព័ន្ធការពាររោគ ក្នុងប្រព័ន្ធ រំលាយអាហារ មានតួនាទីផលិត និង រក្សាទុកកោសិកា ប្រឆាំងមេរោគ អាចទប់ស្កាត់ មេរោគដែលឆ្លង ចូលទៅក្នុងពោះវៀន ៕

ទឹកដោះម្តាយ

ទារកដែល ទើបនឹងកើត អាចឆ្លងមេរោគ ឬ ងាយរងនឹង ជំងឺតម្កាត់ យ៉ាងងាយបំផុត ប៉ុន្តែប្រព័ន្ធ ការពាររាងកាយ របស់គេ មានការវិវឌ្ឍ ទៅមុខជារឿយៗ ។ ក្រៅពីនេះ ការបង្កើត បរិស្ថានជុំវិញ បានល្អ បូករួមទាំងការ ផ្តល់ ចំណីអាហារ បានសមរម្យ តាំងពីដំបូងទី គឺជាកត្តាមួយ សំខាន់បំផុត ។ 
ប្រព័ន្ធការពារ រាងកាយ បានរឹងមាំ ឬ បានសមរម្យ វាជួយការពារ កូនតូច ឱ្យចៀសផុត ពីរោគា និង បាក់តេរីផ្សេងៗ ។ ជាធម្មតា ពេលទារក នៅក្នុងគភ៌ ទារកទទួលបាន ប្រព័ន្ធការពារ តាមធម្មជាតិ ពីម្តាយរបស់គេ ។ ឧទាហរណ៍ ដូចជា ទារកទទួល បាន អង់ទីគ័រ ដែលជាប្រូតេអ៊ីន មួយប្រភេទ ដែលរាងកាយ ជាអ្នកផលិតឡើង ។ ប្រូតេអ៊ីននេះ ត្រូវបានបញ្ជូនតាម ចរន្តឈាមពីម្តាយ ទៅឱ្យទារក តែទាំងអស់នេះ វាគ្រាន់តែជាការ ជួយឱ្យកូនតូច បានទទួល ប្រព័ន្ធការពារ ជាបណ្តោះអាសន្ន ក្នុងរយៈ ពេលតែ ៦ ខែប៉ុណ្ណោះ ។ ទឹកដោះម្តាយ ជួយបង្កើន ប្រព័ន្ធការពារ ដ៏រឹងមាំតាមធម្មជាតិ ដល់ទារកភ្លាមៗ ក្រោយពេល សម្រាលហើយភ្លាម ។ ការវិវឌ្ឍនៃប្រព័ន្ធ ការពាររាងកាយ ចំពោះទារក ដែលទើបនឹង សម្រាល នឹងត្រូវបានបង្កើតជា ប្រព័ន្ធការពាររោគ ដែលសារជាតិនេះ មានច្រើនបំផុត នៅក្នុង ទឹកដោះមាតា ។ ការសិក្សាស្រាវជ្រាវ បានឱ្យដឹងថា ទឹកដោះម្តាយ ជួយបង្កើតបន្ថែម ភាពរឹងមាំដល់ ប្រព័ន្ធការពារ រាងកាយកូនតូច ។ កុមារដែលទទួល បានទឹកដោះម្តាយ ត្រូវគេរកឃើញ ថែមទៀតថា មានអត្រាឆ្លងរោគ នៅក្នុងប្រព័ន្ធ រំលាយអាហារ ប្រព័ន្ធដកដង្ហើម និង កើតរោគចាញ់ អាកាសធាតុ ក្នុងកម្រិតមួយ ទាបបំផុត ។ ពិសេសជាងនេះ ទៅទៀត វាជួយជំរុញ ការវិវឌ្ឍនៃ ប្រព័ន្ធការពាររោគ ក្នុងប្រព័ន្ធ រំលាយអាហារ មានតួនាទីផលិត និង រក្សាទុកកោសិកា ប្រឆាំងមេរោគ អាចទប់ស្កាត់ មេរោគដែលឆ្លង ចូលទៅក្នុង ពោះវៀន ៕

ទឹកផ្លែទទឹម


ទឹកផ្លែទទឹម


យោង​តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​ ទឹក​​ផ្លែ​ទទឹម​ អាចជួយ​បន្ថយ​ការរីក​រាល​ដាល​ជម្ងឺ​មហារីក​បាន​។​ បណ្តា​អ្នក​វិទ្យា​សាស្រ្ត​បាន​រក​ឃើញ​ធាតុ​មួយ​ចំនួន​នៅក្នុង​ទឹក​ផ្លែ​ទទឹម​ដែល​អាច​បញ្ឈប់​ចលនា​របស់​កោសិកា​មហារីក​ហើយធ្វើ​ឲ្យ​ចុះ​ខ្សោយ​កម្លាំង​ស្រូប​ទាញ​របស់​វា​ចំពោះ​សញ្ញា​គីមី​ទាំង​ឡាយ​ដែល​ធ្វើ​ឲ្យ​វា ​(កោសិកា​មហារីក​) ​រីក​រាល​ដាល​បាន​។​ពួក​គេ​បាន​រក​ឃើញ​ថា​ ធាតុ​នៅ​ក្នុង​ទឹក​ផ្លែ​ទទឹម​មាន​ដូចជា​អាស៊ីដខ្លាញ់ ជួយ​កាត់​បន្ថយការរីក​រាល​ដាល​ជម្ងឺ​រាប់​ចាប់​ពី​មហារីក​ប្រូ​ស្តាត​ទៅ​ដល់​មហារីក​ឆ្អឹង​។
          ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ​កាលី​ហ្វ័រ​ញ៉ា​សង្ឃឹម​ថា​ ផ្លែ​ឈើ​នេះ​ក៏​មាន​ឥទ្ធិ​ពល​ប្រហាក់​ប្រហែល​គ្នា​នេះ​លើ​ប្រភេទ​ជម្ងឺ​មហារីក​ដ៏​ទៃ​ទៀត​ដែរ​។​ការ​ស្រាវ​ជ្រាវ​លើក​មុន​ដែល​បាន​អះ​អាង​ថា​ទឹក​ផ្លែ​ទទឹម​អាច​បន្ថយ​ជម្ងឺ​បាន​នោះ​ហាក់​មាន​ភាព​ចំរោង​ចំរាស់​ខណៈដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ UCLA មិន​បាន​បញ្ជាក់​និយមន័យ​តាម​យន្ត​ការ​ជីវ​សាស្រ្ត​នៅ​ពី​ក្រោយ​ឥទ្ធិ​ពល​របស់​វា​។
កាល​ពី​ខែ​កញ្ញា​ឆ្នាំ​នេះ​ គណកម្មការ​ពា​ណិ​ជ្ជ​កម្ម​រដ្ឋា​ភិបាល​សហព័ន្ធ​អាមេរិក​បា​ន​កាត់​ទោស​លើ​ក្រុម​ហ៊ុន​ផលិត​ទឹក​ផ្លែទទឹម​ឈ្មោះ​Pom Wonderfulដែល​បាន​ផ្តល់​ទឹក​កែ​ឆ្នៃ​រួច​ឲ្យ​ទៅ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នាំ​ឲ្យ​មាន​ការ​អះ​អាង​ភ័ណ្ឌ​ច្រ​ឡំ​លើ​ផល​ប្រ​យោជ​ន៍​សុខ​ភាព​របស់​វា​។​តែ​បើ​តាម​អ្នក​​ស្រាវ​ជ្រាវ​ចុង​ក្រោយ​បំផុត​នេះ​បាន​និយាយថា​ ពួក​គេ​បាន​គូ​សបញ្ជាក់​យ៉ាង​ច្បាស់​ពី​ធាតុ​ដ៏​មាន​ប្រ​យោជន៍​ដែល​អាច​ប្រ​ឆាំង​ទៅ​នឹង​ភាព​ជាប់​ស្អិត​ជា​មួយ​កោសិកា​និង​ការ​ហូ​រ​ច្រោះ​។
នៅក្នុង​ការ​ធ្វើ​បទ​បង្ហាញ​នៃការ​រក​ឃើញ​នេះ​នៅ​ឯកិច្ច​ប្រ​ជុំ​ប្រ​ចាំ​ឆ្នាំ​លើក​ទី​៥០​របស់​ American Society of Cell Biology វេជ្ជ​បណ្ឌិត​ម៉ានូ​អេលឡា​ ម៉ាទីន​្រ ហ្គីន​បាន​និយាយថា​៖នេះ​ពិត​ជា​ការរំភើប​រីក​រាយ​បំផុត​ដ្បិត​ពួក​យើង​ក្នុង​ពេល​នេះ​អាចសំគាល់​បាន​នូវ​​ធាតុ​ពិត​ប្រាកដ​របស់​ទឹក​ផ្លែ​ទទឹម​ដែល​អាច​កែលំអរ​នូវ​មុខ​ងារ​របស់​វា​ព្រម​ទាំង​ធ្វើ​ឲ្យ​វា​កាន់​តែ​មាន​ប្រ​សិទ្ថិភាព​ក្នុងការ​​ការ​ពារ​ប្រ​ឆាំង​នឹង​ជម្ងឺ​មហារីក​ ៕

ដកដង្ហើមបានត្រឹមត្រូវ និងកាត់បន្ថយការស្រមុក



អ្នកខ្លះ មានទម្លាប់ ដកដង្ហើមខ្លីៗ ដោយត្រង់ពោះ មិនសូវមាន ចលនា ។ ការដែលដក ដង្ហើមខ្លីៗពេក នឹងធ្វើឱ្យ រាងកាយ ទទួលបាន អុកស៊ីហ្សែនតិច ហើយបញ្ចេញ ការបោន អុកស៊ីហ្សែន ក៏តិច ទៅតាមនោះដែរ ។ ប្រការនេះបង្ក ឱ្យការរត់របស់ ឈាមលឿនពេក ហើយនៅពេល កើតអាការបែបនេះ យូរៗទៅវានឹង ធ្វើឱ្យកើតអាការ លើសឈាម ឈឺក្បាល អស់កម្លាំង ល្ហិតល្ហៃ ។ នៅពេលកើត អាការរោគ លើសឈាម រោគពាក់ព័ន្ធ ផ្សេងៗក៏តែង ចូលមកលុកលុយ បន្ថែមទៀតដែរ ដូចជារោគ បេះដូង រោគទឹកនោមផ្អែម និង សរសៃឈាម ចុះខ្សោយជាដើម ។ ការដកដង្ហើម ដែលត្រឹមត្រូវ គឺដកដង្ហើមបែប ទារក ដែលតម្រូវឱ្យដកដង្ហើមតាមច្រមុះ មាត់ត្រូវបិទជិតនិងមិនខាំធ្មេញ ។ ពេលដកដង្ហើមចូល ពោះត្រូវប៉ោង ត្រូវឱ្យដើមទ្រូង ពង្រីកបន្តិចបន្តួច ហើយនៅពេល ដកដង្ហើមចេញ ពោះត្រូវផតចុះ និង បរិវេណដើមទ្រូង ផតចុះមកដូចដើមរិញ ។ កត្តាដែលត្រូវ ចៀសវាង គឺមិនត្រូវដកដង្ហើម តាមមាត់ឡើយ ព្រោះនាំឱ្យមាន បញ្ហាដល់ធ្មេញ និង បង្កឱ្យកើត អាការដេកស្រមុក ៕

អាហារ កាត់បន្ថយ ការស្រមុក




ប្រសិនបើអ្នក ជាមនុស្សដែល មានបញ្ហា ដេកស្រមុក អាហារខាងក្រោមនេះ អាចជួយអ្នកបាន ៖ 
១-ម្ទេសខ្មាំង
សារធាតុ ខេបសៃស៊ីន ក្នុងម្ទេស គឺជាឱសថ ដ៏វិសេសមួយ ដែលជួយកាត់បន្ថយ ដំណើររួមចូល នៃសាច់ដុំជុំវិញ បំពង់ខ្យល់ ធ្វើឱ្យផ្លូវដង្ហើម ស្រឡះល្អ កាត់បន្ថយបញ្ហា ក្នុងប្រព័ន្ធដង្ហើម ។ 
២-ភេសជ្ជៈ ក្តៅឧណ្ហៗ
ប្រសិនបើយើង បានផឹកទឹកក្តៅ ឧណ្ហៗមួយកែវ មុនចូលដេក វានឹងជួយឱ្យ ដេកលក់ស្រួល ។ ប៉ុន្តែទឹកធម្មតា មិនទាន់ មានប្រសិទ្ធភាព គ្រប់គ្រាន់នៅឡើយទេ យកល្អគឺផឹក ទឹកក្តៅឧណ្ហៗ លាយទឹកឃ្មុំ ទឹកដោះគោ ឆុងក្តៅឧណ្ហៗ ឬទឹកឱសថ បុរាណ ក្តៅឧណ្ហៗ ទើបជា ការប្រសើរ ។ 
៣-ខ្ទឹមក្រហម
ខ្ទឹមក្រហម មិនគ្រាន់តែជាថ្នាំ ដ៏ល្អរបស់អ្នក ដែលមានខ្លាញ់ ក្នុងសរសៃឈាម ប៉ុណ្ណោះទេ ថែមទាំងជួយ បំបាត់ផ្តាសាយ ជួយឱ្យបំពង់-ក មានសំណើម ប្រព័ន្ធដង្ហើម ធ្វើការបានល្អ ។ ដើម្បីទទួល ប្រយោជន៍ ពីខ្ទឹមក្រហម មិនចាំបាច់ យកមក ទទួល ទានតែមួយមុខ នោះទេ យើងអាចយកមក ញីឱ្យភាយ ចេញប្រេង រួចយកមកហិត ក៏ទទួលបាន ប្រសិទ្ធភាព មិនចាញ់គ្នាដែរ ។ 
៤-ខ្ញី
បើអ្នកមិនចូលចិត្ត ទទួលទានខ្ញី ស្រស់ទេ ត្រូវដំខ្ញីចាស់ឱ្យបែក រួចដាក់ ស្ងោរក្នុងទឹកក្តៅ ដាក់ស្ករចូលបន្តិច នោះអ្នកនឹងបាន ទឹកខ្ញីក្តៅៗ ដែលមាន ប្រសិទ្ធភាព ក្នុងការសម្រួល ប្រព័ន្ធដង្ហើម ឱ្យដំណើរការ បានស្រួល ។ 
៥-ជីរលីងលាក់
ជីរលីងលាក់ មានឥទ្ធិពលបំបាត់ ផ្តាសាយ ព្យាបាលអាការ រលាកបំពង់ខ្យល់ ជួយឱ្យប្រព័ន្ធដង្ហើម ដំណើរការល្អ ដែលអាចជួយឱ្យអ្នក ដេកលក់ស្កប់ស្កល់ គ្មានសំឡេងស្រមុក ៕
                   ដកស្រង់ពី៖ ហង្សទិព្វទេសចរ

ផឹកកាហ្វេ លាយជាមួយស្ករ


មនុស្សជាច្រើនផឹកកាហ្វេ ជារៀងរាល់ព្រឹកមុនពេលចាប់ផ្តើមធ្វើការរបស់គេ ប៉ុន្តែការ ស្រាវជ្រាវថ្មីមួយបានបង្ហាញថា កាហ្វេនឹងផ្តល់អត្ថប្រយោជន៍ កាន់តែច្រើនថែមទៀត ចំពោះខួរក្បាល ប្រសិនបើគេផឹកវាលាយជាមួយស្ករ ។ អ្នកវិទ្យាសាស្ត្រនៅសាកល វិទ្យាល័យបាសេឡូណា ក្នុងប្រទេសអេស្ប៉ាញ បានរកឃើញថា ការផឹកកាហ្វេ និង ស្ករ នៅពេលតែមួយ ជួយជំរុញ សមត្ថភាព របស់ខួរក្បាល ច្រើនជាង ការផឹកកាហ្វេ ឬផឹកទឹក ដាច់ដោយឡែកពីគ្នា ។ ឥឡូវនេះ អ្នកស្រាវជ្រាវជឿជាក់ថា ទាំងកាហ្វេ និង ស្ករ បង្កើនប្រសិទ្ធភាពឱ្យគ្នាទៅវិញទៅមក ក្នុងការជំរុញសមត្ថភាពខួរក្បាល ដូចជាការចងចាំ និងការយកចិត្តទុកដាក់ល្អជាងមុនជាដើម ។ លទ្ធផលនៃការស្រាវជ្រាវនេះ ទទួលបានពី ការស្កេនខួរក្បាលនៃអ្នកស្ម័គ្រចិត្ត ដែលអ្នកស្រាវជ្រាវបានធ្វើតេស្តិ៍ បន្ទាប់ពីពួកគេ ផឹកកាហ្វេលាយជាមួយស្ករ ផឹកកាហ្វេសុទ្ធអត់មានលាយស្ករ និង ហូបស្ករ ឬ ផឹកទឹកស្ករ ។ លទ្ធផលដែលគេបានចុះផ្សាយនៅក្នុងព្រឹត្តិបត្រ Human Psychophar-macology អះអាងថា កាហ្វេលាយស្ករគឺជាវិធីដ៏ល្អបំផុត ដើម្បីត្រៀមខួរក្បាលសម្រាប់ថ្ងៃដ៏មមាញឹក នាពេលខាងមុខ សម្រាប់អ្នកផឹកកាហ្វេ ដែលមិនចូលចិត្តផឹកជាមួយស្ករក៏ទទួលបាន អត្ថប្រយោជន៍ដូចគ្នាដែរ ប្រសិនបើគេហូបអាហារ ដែលមានសារធាតុស្ករពេលផឹកកាហ្វេ ។ យោងតាមសមាគមកាហ្វេរបស់អង់គ្លេសបានឱ្យដឹងថា ប្រជាជនអង់គ្លេសផឹកកាហ្វេ ប្រមាណ ៧០ លានពែង ក្នុងមួយថ្ងៃដែលអ្នកផឹកកាហ្វេ ជាងពាក់កណ្តាលតែងលាយ ជាមួយស្ករនៅពេលផឹក ។ គេធ្លាប់បានដឹងថា ជាតិកាហ្វេអ៊ីន គឺជាចលករជំរុញសមត្ថភាព ខួរក្បាល ហើយអាចការពារភាពងងុយដេកនិងភាពហត់នឿយ ។ ការសិក្សាមុនៗ ថែមទាំងបានអះអាងថា ការផឹកកាហ្វេបីពែងក្នុងមួយថ្ងៃអាចកាត់បន្ថយ គ្រោះថ្នាក់នៃការ កើតរោគភ្លេចការចងចាំបានយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ។ គេក៏ធ្លាប់បានដឹងដែរថា សារធាតុគ្លុយកូស ដែលជាស្ករមួយប្រភេទគឺជាថាមពលចម្បង ដែលកោសិកា ខួរក្បាលត្រូវការដើម្បីឱ្យបំពេញមុខងារបានល្អ ។ អ្នកវិទ្យាសាស្ត្រ បាននិយាយថា ការស្រាវជ្រាវបង្ហាញថា ខួរក្បាលបំពេញមុខងារកាន់តែមានប្រសិទ្ធភាពនៅពេល ជាតិកាហ្វេអ៊ីន លាយឡំជាមួយជាតិស្ករ ។ បណ្ឌិតហ្សូសេបសេរ៉ាហ្គ្រាប៊ូឡូសា ដែលជាអ្នកដឹកនាំ ការស្រាវជ្រាវបាននិយាយថា សារធាតុទាំងពីរនេះ ជំរុញសមត្ថភាព ខួរក្បាលដោយបង្កើនប្រសិទ្ធភាពនៃផ្នែកចំនួនពីរនៃខួរក្បាលដែល គ្រប់គ្រងលើ ការយកចិត្តទុកដាក់និងការចងចាំ
                               ដកស្រង់ពី៖ហង្សទិព្វទេសចរ

អាហារសំរាប់ ជំនួយឈាម



បើសិនលោកអ្នកមានអារម្មណ៍ អស់កម្លាំងល្ហិតល្ហៃញឹកញាប់ ព្រោះតែឈាមមិនសូវមាន សុខភាពល្អនោះគួរយកចិត្តទុកដាក់ទទួលទានអាហារ ដែលសម្បូរទៅដោយធាតុ ដែកឱ្យបានច្រើន ។ អាហារដែល សម្បូរទៅដោយធាតុដែក មានច្រើនដូចជាសាច់ក្រហម ងាវ ឈាមជ្រូក ថ្លើម ស៊ុតក្រហម ស្លឹកបាស សណ្តែកក្រហម ផ្លែព្រូន ល្ង និង ម្ទេស    ប្លោក ។ ក្រៅពីនេះអាហារ ដែលត្រូវបរិភោគ បន្ទាប់បន្សំមកទៀត គឺជាប្រភេទ ហ្វូឡេត ដែលសម្បូរច្រើន ក្នុងសាច់ក្រហម ស្ពៃប៊្រូខូលី ទំពាំងបារាំង ទឹកក្រូចស្រស់ និង ប្រភេទវីតាមីន B6 ដែលមានក្នុង អង្ករអូត អង្ករសម្រូប ចេកអំបូង និង ត្របែក ។ ក្រៅពី នេះ ត្រូវជ្រើសរើស បរិភោគប្រភេទ វីតាមីន C សម្បូរក្នុង ម្ទេសស្រស់ ទឹកក្រូចច្របាច់ ត្របែក ល្ហុង ក្រូច ប៉េងប៉ោះ ក្រូចឆ្មារ និង អាហារប្រភេទ ទង់ដែងមាន ដូចជា ថ្លើម តៅហ៊ូរឹង គ្រាប់ផ្កាឈូករ័ត្ន ស្ករសូកូឡា និង ប្រូតេអ៊ីន ដែលសម្បូរ ក្នុងសាច់ សត្វនានា ។
ការបរិភោគ អាហារទាំងនេះ ឱ្យបានញឹកញាប់ នឹងធ្វើឱ្យឈាម មានសុខភាពល្អ ប្រាសចាកពីជំងឺ ទាំងពួង និងធ្វើឱ្យរាងកាយ មានសុខភាពល្អ ទៀតផង ៕
​​​​               ដកស្រង់ពី៖ហង្សទិព្វទេសចរ
 
© ទំព័រនេះបានរក្សាសិទ្ធិដោយ ទំព័រខ្មែរចម្រុះ
ទំនាក់ទំនង៖ khmerck@gmail.com khmerck@live.com