វិធីងាយៗដើម្បីធ្វើឲ្យលោកអ្នកដេកលក់ស្រួល
ប្រសិនបើអ្នកមានបញ្ហាដេកលក់មិនស្រួល មិនបានស្កប់ស្កល់នៅពេលយប់ ខាងក្រោមនេះជាជំហានងាយៗ សំរាប់អ្នកដើម្បីធ្វើឲ្យអ្នកដេកលក់ស្រួលជាងមុន ។ អ្នកមិនចាំបាច់ចំណាយលុយទិញថ្នាំ ងងុយគេង ឬក៏ទិញពូក តំលៃរាប់ពាន់ដុល្លារ នោះទេ លោកអ្នកគ្រាន់តែយល់និងធ្វើតាមជំហានងាយៗខាងក្រោមនេះ នោះដំណេករបស់អ្នក និងលែងមានបញ្ហាទៀតទ្បើយ។
ជំហានទី ១ ចំណុចសំខាន់បំផុតរបស់ដំណេករបស់អ្នកគឺកន្លែងដែលអ្នកដេក និយាយឲ្យខ្លីទៅគឺគ្រែរបស់អ្នកតែម្តង បើចង់ដេកលក់ស្រួលគឺសំអាតវាឲ្យបានស្អាតមុនពេលចូលគេង។ ត្រូវបោសធូលីចេញ និងរៀបចំវាឲ្យស្អាតមុននឹងដេក។ នៅពេលដែលគ្រែរបស់អ្នកស្អាតនោះ ខួរក្បាលរបស់អ្នកប្រាប់កូនចៅដែលនៅក្រោមបញ្ជារបស់វាថា យើងទាំងអស់គ្នាអាចដេកបានហើយកុំបារម្ភ
អីគ្មានមេរោគទេ។
ជំហានទី ២ កុំញុំាច្រើនពេកមុនពេលចូលគេង។ នេះជាកត្តាសំខាន់មួយទៀត ព្រោះថាញុំាច្រើន ពោះយើងប៉ោង ពិបាកដេក ហើយម្យ៉ាងទៀតកាណាម្ហូបចូលដល់ក្នុងពោះហើយ ក្រពះរបស់យើង ចង់ឬមិនចង់ ក៏ត្រូវតែកិនដែរ។ បើវាកិនមានន័យថាវាធ្វើការ ហើយតែវាធ្វើការហើយ នោះខ្លួនយើងទាំងមូលក៏ត្រូវតែធ្វើការជាមួយវាដែរ។
ជំហានទី ៣ ហាត់ប្រាណឲ្យបានច្រើននៅពេលថ្ងៃ ឬនៅពេលល្ងាច។ ជាធម្មតាអ្នកគួរធ្វើលំហាត់ប្រាណឲ្យបាន ៣០នាទី ឬក៏ ៤០ ទៅ ៦០នាទី ៥ថ្ងៃក្នុង ១សប្តាហ៍។ ធ្វើពេលណាក៏បាន កន្លែង
ណាក៏បានឲ្យតែបូកចូលគ្នាបាន ៣០នាទី គឺបានហើយ។ តែហាមមិនឲ្យធ្វើលំហាត់ប្រាណមុនពេលចូលគេងជាដាច់ខាត។ បើអ្នកខ្ជិលមិនចង់មើលម៉ោង អ្នកអាចរត់ឲ្យតែបាន ១ ទៅ ២ គីទ្បូម៉ែត្រក៏បានដែរ។ ឧទាហរណ៍ងាយយល់មើលតែពូៗរកស៊ីកាប់ដីទៅបានហើយ គាត់អត់មានពូកដេកទេ តើហេតុអ្វីបានជាគាត់ដេកលក់ស្រួលម្លេះ។ នេះមកពីគាត់ធ្វើការច្រើននៅពេលថ្ងៃ គឺកាប់ដីរាប់ទ្បាន។
ជំហានទី ៤ រកជំនួយបន្ថែម ដូចជា ងូតទឹកក្តៅអ៊ុនៗ អានសៀវភៅ មើលទូរទស្សន៍ ស្តាប់ចំរៀងដែលច្រៀងយឺតៗ ឬក៏តាំងសមាធិ បើចេះសូត្រធម៌រឹតតែល្អ ព្រោះថាសំលេងនៃការសូត្រធម៌វាជួយ ខួរក្បាលរបស់យើងរំងាប់ អារម្មណ៍ និងកំហឹងទាំងទ្បាយ ដែលយើងមាននៅពេលថ្ងៃ។ ហើយសំលេងធម៌នេះ អាចជួយឲ្យសរសែប្រាសាទរបស់អ្នកមានដំណើរការស្រួលទៀតផង។ តែបើអ្នកអត់ចេះសូត្រធម៌ទេនោះ នូវមានវិធីមួយទៀតគឺគ្រហឹមទៅតាមចង្វាក់បទភ្លែងដែលអ្នកចូលចិត្ត ដោយបិទមាត់អ្នកឲ្យជិតភ្នែកបើកព្រិមៗ ឬបិទក៏បាន ហើយដាក់អារម្មណ៍របស់អ្នកទៅលើសំលេងគ្រហឹម។ ធ្វើបែបនេះអារម្មណ៍របស់អ្នកផ្តោតទៅលើសំលេងនៅដើមករបស់អ្នក ដូចនេះវាមិនមានពេលគិតរឿងដទៃនោះទេ។
No comments:
Post a Comment