ក្នុង តែបៃតង មានសារ ធាតុ « អង់ ទី អុកស៊ី ឌែន ប៉ូ លី ហ្វីណុល» យល់ដឹង ៖ តាមលទ្ធផលស្រាវជ្រាវបង្ហាញឱ្យឃើញថា ការទទួលទានតែបៃតងរៀងរាល់ថ្ងៃក្នុងមួយថ្ងៃ៤កែវ ឬច្រើនជាងនេះ អាចការពារជំងឺមហារីកស្បែកបាន ព្រោះនៅក្នុងតែបៃតងមានសារធាតុ «អង់ទីអុកស៊ីឌែន ប៉ូលីហ្វីណុល» ដែលមានឥទ្ធិពលប្រឆាំងនឹងមហារីក និងជួយរារាំងការរីករាលដាលនៃកោសិកាមហារីក រួមទាំងរារាំងការកើនឡើងនៃបាក់តេរីដែលបណ្តាលឱ្យមានក្លិនមាត់ ការពារធ្មេញពុក និងកាត់បន្ថយការរលាក អញ្ចាញធ្មេញទៀតផង ។សម្រាប់ស្ត្រីភេទ គួរតែដឹងថា សារធាតុមួយចំនួននៅក្នុងតែបៃតងធ្វើឱ្យសារពាង្គកាយដុតបំផ្លាញថាមពលបានល្អ ជួយកាត់បន្ថយទម្ងន់ដោយគ្មានផលប៉ះពាល់ដល់ការរលោតនៃបេះដូង និងជួយកាត់បន្ថយស្ថានភាពចាស់ជរាផងដែរ ។ ក្រៅពីនេះ តែបៃតងថែមទាំងជាភេសជ្ជៈមានគុណប្រយោជន៍ជាឱសថព្យាបាលដ៏យូរលង់និងមានភាពលេចធ្លោបំផុត លុបលាងជាតិពុល ដែលបានទទួលពីអាហារ ថ្នាំ និងសារធាតុផ្សេងៗទៀតចេញពីសារពាង្គកាយ ធ្វើឱ្យសុខភាពរបស់ថ្លើមមានលក្ខណៈល្អប្រសើរ ៕ដកស្រង់ពីភ្នំពេញដេលីញូវ |
No comments:
Post a Comment